07/08/2026
(English Below)
🎓✨ការធ្វើដំណើរទៅកាន់វិថីការងារនឹងត្រូវបានចាប់ផ្តើមក្នុងពេលឆាប់ៗនេះ!
ចូលរួមអបអរសាទរចំពោះសិស្សនិស្សិតរបស់ពួកយើង ក្នុងការបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ប៉េ អេស អឺ អស់រយៈពេល២ឆ្នាំកន្លងទៅនេះ សិស្សនិស្សិតរបស់យើងបានខិតខំប្រឹងប្រែងរៀនសូត្រ និងបានធ្វើការអនុវត្តជាក់ស្តែងតាមជំនាញរបស់ខ្លួន ជាមួយលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ជាយូរឆ្នាំ។
ក្នុងនាមជាគណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ យើងខ្ញុំសូមជូនពរឱ្យនិស្សិតជ័យលាភីទាំងអស់ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងអាជីពការងារទៅថ្ងៃអនាគត។ សូមបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងក្លាយជាពលរដ្ឋគំរូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល។
🎓✨The journey into the professional world begins soon!
Let’s join hands to congratulate our students on graduating from the PSE Institute! Over the past two years, they have dedicated themselves to studying hard and gaining hands-on practical skills under the guidance of our highly experienced instructors.
On behalf of the faculty and staff, we wish our graduates great success in their future career endeavors. May you continuously advance your professional skills and serve as exemplary citizens contributing to the progress of our society.