19/09/2026
នាថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចំនួន ០៥រូប បានបន្តបំពេញបេសកកម្មសង្កេតការណ៍ដំណើរការកំណែសន្លឹកកិច្ចការជាថ្ងៃចុងក្រោយ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខ័ណ្ឌ ក្រសួងយុត្តិធម៌ និង ក្រសួងផែនការ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA)។
ក្នុងបេសកកម្មនេះ សមាជិក-សមាជិកាទាំងអស់បានខិតខំយកចិត្តទុកដាក់ខ្ពស់ ដោយឈរលើស្មារតីទទួលខុសត្រូវ ភាពសុចរិត និងតម្លាភាព ដើម្បីធានាឱ្យការបូកសរុបពិន្ទុ និងការផ្ទៀងផ្ទាត់ទិន្នន័យប្រព្រឹត្តទៅដោយភាពសុក្រឹត ត្រឹមត្រូវ និងយុត្តិធម៌បំផុត។ 🤝⚖️
ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំ RULE សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រឡង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងការសម្របសម្រួលយ៉ាងកក់ក្តៅរហូតដល់បេសកកម្មរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះត្រូវបានបញ្ចប់ដោយជោគជ័យ និងផ្លែផ្កាជាទីមោទនៈ! 🇰🇭💪
#សសយក #សាលាភូមិន្ទរដ្ឋបាល #ការប្រឡងជ្រើសរើសមន្ត្រីរាជការ #ក្រសួងយុត្តិធម៌ #ក្រសួងផែនការ #សមាគមនិស្សិត