24/09/2026
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញ ឆ្នាំ២០២៦ លោក លិន វិកាស លេខាសាខាសមាគម តំណាងលោក រិន សាគរ ប្រធានសាខាសមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្ត បានអញ្ជើញចូលរួម《វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦》ក្រោមអធិបតីភាពលោក ម៉េត មាសភក្តី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក វឹង មុនី អគ្គនាយករងនៃអគ្គនាយកដ្ឋាន អព.ទស។កម្មវិធីធ្វើនៅសាលប្រជុំធំ នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ។សិក្ខាកាមរួមមាន អាជ្ញាធរមូលដ្ឋាន តំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ភ្នាក់ងារ និងភាគីពាក់ព័ន្ធចំនួន៣៨រូប។