27/05/2026
សូមអបអរសាទរក្រុមឆ្នើមទាំង ១៥ ដែលបានបន្តដំណើរទៅកាន់ការប្រកួតថ្នាក់ជាតិ នៃកម្មវិធី Technovation Girls Cambodia x Future Digital Talents! 🚀
យើងសូមកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែង និងការចូលរួមរបស់ប្អូនៗសិស្សានុសិស្សគ្រប់ក្រុមទាំងអស់។ រាល់គម្រោងដែលបានដាក់ស្នើ ពិតជាបានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាក្នុងសហគមន៍។ ការអាចប្រែក្លាយគំនិតច្នៃប្រឌិត ឱ្យទៅជាគម្រោងបច្ចេកវិទ្យាពិតប្រាកដ គឺជាជោគជ័យដ៏អស្ចារ្យសម្រាប់ប្អូនៗគ្រប់រូបរួចទៅហើយ។💡
សម្រាប់វគ្គបន្តនេះ ក្រុមចំនួន ១៥ ត្រូវបានជ្រើសរើសដើម្បីបន្តដំណើរទៅកាន់ការប្រកួតថ្នាក់ជាតិ។ ក្រុមឆ្នើមទាំងនេះ នឹងត្រូវនាំយកគម្រោង និងដំណោះស្រាយរបស់ខ្លួន ទៅធ្វើបទបង្ហាញផ្ទាល់នៅលើឆាកជាតិនៃព្រឹត្តិការណ៍ RISE Week 2026 នាខែកក្កដាខាងមុខនេះ។
សូមបន្តរង់ចាំតាមដាន និងផ្ដល់កម្លាំងចិត្តដល់ប្អូនៗទាំងអស់គ្នា សម្រាប់ការប្រកួតដ៏រំភើបនាពេលខាងមុខ! ✨
-------------
Congratulations to the Top 15 Teams Advancing to the National Finals of Technovation Girls Cambodia x Future Digital Talents! 🚀
We want to express our sincere appreciation to every student and team who participated this season. Every submitted project showcased remarkable creativity and a strong commitment to solving real-world problems in our communities. Successfully turning your ideas into real tech solutions is a massive achievement in itself for all of you.💡
Moving forward, 15 outstanding teams have been selected to advance to the national competition. These teams will now take their innovative solutions to the national stage, pitching live at the upcoming RISE Week 2026 summit this July.
Stay tuned for more updates and join us in cheering them on! ✨