06/10/2026
[ English Below]:
The Together Build Community Dignity (TBCD) Project, supported by Baptist World Aid (BWA), organized an awareness campaign on "Promoting Awareness of Gender Equality, Disability, and Social Inclusion" in Koh Pnov Village, Ou Svay Commune, Ou Svay Saenchey District, Stung Treng Province. The main objectives of this program were to raise awareness of creating violence-free households, promote equal labor rights between women and men, and encourage youth, particularly youth with disabilities by empowering them with greater opportunities and support. Furthermore, the event aimed to foster social connections and narrow the gender gap within the community. Participants also joined in promoting environmental sustainability by reducing plastic use and supporting local income generation through making traditional Khmer steamed rice cakes wrapped in banana leaves (Ansom). The activity was a great success, with community members expressing their delight and gratitude for being part of the event.
គម្រោងរួមគ្នាកសាងសេចក្តីថ្លៃថ្នូរក្នុងសហគមន៍ (TBCD) ក្រោមការគាំទ្រពីអង្គការ Baptist World Aid (BWA) បានរៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី «ការលើកកម្ពស់ការយល់ដឹងសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម» នៅភូមិកោះព្នៅ ឃំុអូរស្វាយ ស្រុកអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កម្មវិធីនេះមានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្កើត «ផ្ទះមួយគ្មានអំពើហិង្សា» ជំរុញសិទ្ធិការងារស្មើគ្នារវាងស្ត្រី និងបុរស ព្រមទាំងលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជន និងជាពិសេសជនមានពិការភាព ឱ្យទទួលបានការគាំទ្រ និងការលើកស្ទួយបន្ថែមទៀត។ លើសពីនេះ កម្មវិធីក៏បានចូលរួមបង្កើតភាពស្និទ្ធស្នាល និងកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងសហគមន៍ផងដែរ។ ទន្ទឹមនឹងនេះ សហគមន៍ក៏បានរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់ការបង្កើតប្រាក់ចំណូលក្នុងមូលដ្ឋាន តាមរយៈការធ្វើនំអន្សមខ្មែរដែលខ្ចប់ដោយស្លឹកចេកយ៉ាងប្រពៃ។ សកម្មភាពនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានធ្វើឱ្យអ្នកចូលរួមទាំងអស់សម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីនេះ។