30/03/2026
ការចាប់ផ្តើមជំហានថ្មីក្នុងការអប់រំកុមារ នៅស្រុកឆ្លូង ខេត្តក្រចេះ
នៅថ្ងៃព្រហស្បតិ៏ ទី២៦ ខែមីនា ឆ្នាំ២០២៦ យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការបើកដំណើរការគម្រោង “ងាយស្រួលរៀន ដំណាក់កាលទី៣” ដែលជាគំនិតផ្តួចផ្តើមមួយសម្រាប់ផ្តល់ឱ្យកុមារក្នុងតំបន់គោលដៅនូវឧបករណ៍សិក្សា ឪកាស និងការគាំទ្រដែលពួកគេត្រូវការចាំបាច់ ដើម្បីឲ្យពួកគេអាចរីកចម្រើនបានយ៉ាងពេញលេញ។
ដូចដែលកុមារនៅបឋមសិក្សាឆ្លូងបានលើកឡើង “សាលាមិនមែនគ្រាន់តែជាកន្លែងសម្រាប់រៀននោះទេ តែជាកន្លែងដែលធ្វើឲ្យមានក្តីស្រម៉ៃ មានក្តីសង្ឃឹម និងបង្កើតឲ្យមានអនាគតភ្លឺស្វាង” ។
គម្រោង “ងាយស្រួលរៀន ដំណាក់កាលទី៣” នឹងចាប់ផ្ដើមពីការសាងសង់អគារសិក្សាថ្មី និងការជួសជុលបណ្ណាល័យទៅជាបណ្ណាល័យទំនើប រួមទាំងការផ្តល់នូវឧបករណ៍ឌីជីថល សៀវភៅរឿង និងការបណ្តុះបណ្តាលគ្រូបង្រៀន។ ម្រោងនេះនឹងគាំទ្រដល់ដំណើរការនៃការសិក្សាទាំងមូល ចាប់ពីក្នុងថ្នាក់រៀន រហូតដល់សហគមន៍ និងមានគោលដៅលើកកម្ពស់សមធម៌និងគុណភាព ក្នុងការអាន និងគណិតវិទ្យា នៅថ្នាក់ដំបូង សម្រាប់កុមារ ជាពិសេសកុមារដែលត្រូវការតម្រូវការបន្ថែម ដោយមានការគាំទ្រពីគ្រូបង្រៀន ការពង្រឹងសមត្ថភាពនាយក នាយិកាសាលា និងគណនេយ្យភាពសហគមន៍។
គម្រោងនេះទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ (KOICA) តាមរយៈ អង្គការឈរុអ៊ូសាន សម្រាប់ការអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែធ្នូ ឆ្នាំ២០២៨។ អង្គការឆាលហ្វានកម្ពុជានឹងអនុវត្តគម្រោងនេះក្នុងភាពជាដៃគូរជាមួយអង្គការ KAFDOC។
យើងរួមគ្នាលើកកម្ពស់ការវិនិយោគលើកុមារ និងការបង្កើតអនាគតដែលមាននិរន្តរភាព។
A new chapter begins for Children’s Education in Chhloung District, Kratie Province.
On March 26, 2026, we proudly launched an education project “Easy 2 Learn Phase 3”— an initiative dedicated to giving children in the target area the tools, space, and support they need to thrive.
As one student from Chhloung Primary school student put it: "School is not just a place to study — it's a place to dream, hope, and build a bright future."
From a new classroom building and renovated libraries to digital devices, storybooks, and hands-on teacher training, this project is tackling the full learning journey — from the classroom to the community.
Our focus? Equitable, quality early grade reading and math for the children who need it most — with stronger teachers, empowered school leaders, and accountable communities behind them. ChildFund Cambodia will implement this project through partnership with KAFDOC.
Funded by Korea International Cooperation Agency (KOICA) through ChorogUsan for Children.
📅 March 2026 – December 2028
Together, we are investing in children. We are building futures.