ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ សសយក UYFC HEYC

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ សសយក UYFC HEYC

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ សសយក UYFC HEYC ស.ស.យ.ក គឺជា រណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានចូលរួមសិក្ខាសាលាស្ដីពី "កាដំឡើងម៉ាស៊ីនត្រជាក់ធុនតូច តាម...
24/09/2026

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានចូលរួមសិក្ខាសាលាស្ដីពី "កាដំឡើងម៉ាស៊ីនត្រជាក់ធុនតូច តាមបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុនដាយគីន" នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន។

រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសNTTI បានចូលរួមសកម្មភាពមានដូចខាងក្រោម៖- សកម្មភាពក្រុមការងារ ...
22/09/2026

រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសNTTI បានចូលរួមសកម្មភាពមានដូចខាងក្រោម៖
- សកម្មភាពក្រុមការងារ Design ប្លង់សួនច្បារ ក្នុងបរិវេណវិទ្យាស្ថាន បានបន្តចូលសាងសង់និងកែលម្អរសួន មុខអគារ៧ជាន់។
- បានចូលរួមគាំទ្រមើលការផ្សាយផ្ទាល់ Podcast ក្រោមប្រធានបទ «TVET ក្នុងយុគសម័យឌីជីថល: ជំនាញបច្ចេកទេសថ្មីៗដែលយុវជនមិនគួរមើលរំលង» ក្រោមអធិបតីភាព វាគ្មិនកិត្តិយសទាំង ៤រូប រួមមាន៖
- ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)
- កញ្ញា ខុន សុបញ្ញា ម្ចាស់អាជីវកម្ម ហាង 18 store
- លោក វ៉ាន់ មួយមករា អ្នកសម្របសម្រួលកម្មវិធី។

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) បាននាំយកថវិកាជូនដល់វីរៈកងទ័ព​ និងគ្រួសារវីរៈកងទ័ពនៃកងពលតូ...
20/09/2026

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) បាននាំយកថវិកាជូនដល់វីរៈកងទ័ព​ និងគ្រួសារវីរៈកងទ័ពនៃកងពលតូចអន្តរាគមន៍ លេខ៧​ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់ ជូនដ...
20/09/2026

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់ ជូនដល់យុវជន ពៅ មុនី ជាយុវជនកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវ.ប.ក. បានឧបត្ថម្ភថវិកា ១០០ ដុល្លារអាមេរិក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៥០០,០០០រៀល។ ជាមួយគ្នានេះ ឯកឧត្តម ឃុន សាម៉េង បានដឹកនាំក្រុមការងាកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងនាំយកថវិកា ១,០០០,០០០ រៀល ទឹកសុទ្ធ ១កេស និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់យុវជន ពៅ មុនី។

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចូលរួមសម្របសម្រួលក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «លំនាំទូទៅនៃអក...
20/09/2026

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចូលរួមសម្របសម្រួលក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «លំនាំទូទៅនៃអក្ខរកម្មហិរញ្ញវត្ថុ» ដល់គរុនិស្សិតឆ្នាំទី៣ និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួនជាង១០០០នាក់ នៅសាលសាគូរ៉ានៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

ក្រុមការងារយុវជន ស.ស.យ.ក.នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបន្តបំពេញបេសកកម្មចូលរួមសង្កេតកា...
20/09/2026

ក្រុមការងារយុវជន ស.ស.យ.ក.នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបន្តបំពេញបេសកកម្មចូលរួមសង្កេតការណ៍ដំណើរការកំណែសន្លឹកកិច្ចការជាថ្ងៃចុងក្រោយ ព្រមទាំងចូលរួមក្នុងការផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងក្រសួងផែនការ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA)។

លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការស្តីទី និងជាប្រធានក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង បានដឹក...
19/09/2026

លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការស្តីទី និងជាប្រធានក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង បានដឹកនាំសមណនិស្សិត និស្សិត និងសមាជិក សមាជិកា ស.ស.យ.ក. ចំនួន២០០ អង្គ/នាក់ ទៅទស្សនកិច្ចសិក្សាអំពី « ដំណើរការកាត់ក្តី សមិទ្ធផល និងកេរដំណែល របស់សាលាក្តីខ្មែរក្រហម » ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសជូននិស្សិតជាយុវជនជំនាន់ក្រោយបានសិក្សា ស្វែងយល់បន្ថែមអំពីដំណាក់កាលប្រវត្តិសាស្រ្តសំខាន់ៗរបស់កម្ពុជា និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរសជំនាន់មុន ដើម្បីស្វែងរកសុខសន្តិភាព ក៏ដូចជាការអភិវឌ្ឍជូនជាតិមាតុភូមិ បច្ចុប្បន្ន និងអនាគត។ ដំណើរទស្សនកិច្ចសិក្សានេះ សហការរៀបចំរវាងកម្មវិធីសច្ចធម៌ប្រវត្តិសាស្រ្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលប្រព្រឹត្តទៅនៅសាលាក្តីខ្មែរក្រហម និងវិមានឈ្នះឈ្នះ។

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានជាតិសង្គមកិច្ច បានចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងដល់សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការយ...
19/09/2026

ក្រុមការងារយុវជន ស.ស.យ.ក.នៃវិទ្យាស្ថានជាតិសង្គមកិច្ច បានចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងដល់សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការយល់ដឹង ការចូលរួមលុបបំបាត់ការអាក់ខាន និងការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ និងជនរងគ្រោះប៉ះទង្គិចផ្លូវចិត្ត» ដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្រុមការងារយុវជន ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចូលរួមផ្សព្វផ្សាយនិងតាំងបង្ហាញសមិទ្ធផលស្នាដៃនិស្សិត នៅក្នុ...
13/09/2026

ក្រុមការងារយុវជន ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចូលរួមផ្សព្វផ្សាយនិងតាំងបង្ហាញសមិទ្ធផលស្នាដៃនិស្សិត នៅក្នុងកម្មវិធីពិព័រណ៍ការងារនិងផលិតភាពការងារឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ក្រុមការងារយុវជន ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចូលរួមពិធីប្រគល់ពានរង្វាន់ «ត្នោតមាសនិងពានរង្វាន់គីណាល់ ឆ្...
12/09/2026

ក្រុមការងារយុវជន ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចូលរួមពិធីប្រគល់ពានរង្វាន់ «ត្នោតមាសនិងពានរង្វាន់គីណាល់ ឆ្នាំ២០២៦» ដែលរៀបចំដោយមូលនិធិគីណាល់ នៅទីស្នាក់ការកណ្តាលមូលនិធិគីណាល់។

Address

502 Phreah Monivong Boulevard
Phnom Penh

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ សសយក UYFC HEYC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ សសយក UYFC HEYC:

Shortcuts

Share