Labor Rights Supported Union - LRSU

Labor Rights Supported Union - LRSU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Labor Rights Supported Union - LRSU, Nonprofit Organization, sothearos, Phnom Penh.

Vision: Strengthen solidarity for members to enjoy the full rights of freedom at work, good working conditions, good benefits, safety at work and stable income which guarantee living wage for members.

30/07/2026

១៦៨៥ថ្ងៃ ភាពអយុត្តិធម៌នៅតែបន្ត នៃការធ្វើកូដកម្មទាមទារយុត្តិធម៌របស់កម្មករនិយោជិកនៃក្រុមហ៊ុនណាហ្គាវើលដ៏(NAGAWORLD)
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ (១៦៨៥ថ្ងៃ)
————————————
១៦៨៥ថ្ងៃរបស់កម្មករក្នុងការធ្វើកូដកម្មមិនមែន ស៊ីឈ្នួល មិនមែនបទញុះញង់។ ថ្ងៃនេះដែរកូដករក្រុមហ៊ុនណាហ្គាវេីលដ៏នៅតែបន្តតស៊ូមតិដេីម្បីអោយថៅកែណាហ្គាវេីលដ៏ដោះស្រាយចំពោះការទាមទារទាំង៧ចំណុច ដែលកូដករទាំងអស់បានធ្វើកូដកម្មអស់រយៈពេល១៦៨៥ថ្ងៃហើយដើម្បីទាមទារ ប៉ុន្ដែមិនទាន់ទទួលបាននូវដំណោះស្រាយ១ចំណុចណាឡើយ។

១. Naga world ត្រូវទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឲ្យចូលធ្វើការវិញ។

២. Naga world ត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់។

៣. គិតប្រាក់បញ្ចប់កិច្ចសន្យាការងារបន្ថែមឲ្យបានត្រឹមត្រូវសម្រាប់កម្មករដែលត្រូវបានបញ្ឈប់ក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។

៤. Naga world ត្រូវផ្ដល់ប្រាក់បំណាច់អតីតភាពការងារនិងប្រាក់រំលឹកអតីតភាពការងារឲ្យបានត្រឹមត្រូវតាមច្បាប់។

៥. ត្រូវដំឡើងប្រាក់ឈ្នួលគោល៧% លើប្រាក់ឈ្នួលបច្ចុប្បន្ន។

៦. បញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការប្រើបុគ្គលិកក្រោមស្លាកកម្មសិក្សា និងទទួលយកឱ្យក្លាយជាបុគ្គលិកពេញសិទ្ធិ។

៧. ផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកក្នុងស្រុកធៀបនឹងបុគ្គលិកក្រៅស្រុកដែលមានឋានៈ និងផ្នែកដូចគ្នា។

ព្រមទាំងទាមទារឱ្យថៅកែនៃក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់ការរេីសអេីងសហជីពគ្រប់រូបភាព បេីទោះការតស៊ូលំបាកប៉ុណ្ណាក៏កម្មករមិនបោះបង់ការទាមទារព្រោះកម្មករមេីលឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃថៅកែគឺបន្តរំលោភសិទ្ធិកម្មករកាន់តែធ្ងន់ធ្ងរទៅៗ ។ យេីងជាកម្មករសង្ឃឹមថាក្រសួងពាក់ព័ន្ធជាពិសេសក្រសួងការងារត្រូវតែពិចារណារឿងទាំងនេះឡេីងវិញ ហេីយងាកមកដោះស្រាយឱ្យកម្មករ ។
#ទម្លាក់បទចោទចំពោះថ្នាក់ដឹកនាំ_សកម្មជននិងសមាជិកសហជីព
#កម្មករស្រី

លិខិតបញ្ចាក់ជំហរ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏(LRSU) យើងខ្ញុំ ជាថ្នាក់ដឹកនាំ និង ស...
20/07/2026

លិខិតបញ្ចាក់ជំហរ

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏(LRSU)

យើងខ្ញុំ ជាថ្នាក់ដឹកនាំ និង សមាជិកនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) ប្តេជ្ញាចិត្តគាំទ្រចលនាសហជីពសេរី និងប្រជាធិបតេយ្យ ដែលមានឯករាជ្យភាពពីការជាប់ពាក់ព័ន្ធនយោបាយ ឬឥទ្ធិពលនយោបាយពីខាងក្រៅទាំងអស់។

ក្នុងនាមជាថ្នាក់ដឹកនាំ និង សមាជិកសហជីព(LRSU) យើងខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការការពារសិទ្ធិសេរីភាពក្នុងការបង្កើត និងចូលរួមសមាគមនៅកន្លែងការងារ សិទ្ធិក្នុងការមានសំឡេងពិតប្រាកដនៅកន្លែងការងារ និងសិទ្ធិក្នុងការចូលរួមសម្រេចដោយប្រជាធិប តេយ្យលើលក្ខខណ្ឌការងារដែលយើងធ្វើការ។

យោងតាមលក្ខន្តិកៈសហជីពប្រការ៥ ចំនុចទី៤ កំណត់ថាសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ មិនចូលរួមធ្វើសកម្មភាពនយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយឡើយ។ ហេតុដូចនេះ សកម្មភាពនាពេលកន្លងមករបស់ឈ្មោះ ម៉ម សុវឌ្ឍិន ដែលតែងតែធ្វើសកម្មភាពតាមគំនិតបុគ្គលផ្ទាល់ខ្លួន និង មិនគោរពសេចក្តីសម្រេចរួមរបស់ក្រុមធំ ពិសេសការចូលរួមព្រឹតិ្តការណ៍នានា រួមមានការជួបជុំរបស់គណៈបក្សនយោបាយជាដើម មិនឆ្លុះបញ្ចាំងពីគោលការណ៍ និង ឆន្ទៈរបស់សហជីព(LRSU)ឡើយ។

យើងនឹងមិនបញ្ឈប់ការក្រោកឈរតស៊ូដើម្បីសិទ្ធិទាំងនេះឡើយ រហូតទាល់តែសិទ្ធិទាំងនេះត្រូវបានធានាសម្រាប់កម្មករនិយោជិតទាំងអស់នៅក្រុមហ៊ុនកាស៊ីណូ(Nagaworld) និងសម្រាប់កម្មករ និយោជិតទូទាំងប្រទេសកម្ពុជា។ ហើយយើងនឹងមិនអនុញ្ញាតឱ្យអ្វីមកបង្វែរការផ្តោតអារម្មណ៍របស់យើងចេញពីគោលដៅនេះឡើយ។

17/07/2026

១៦៧២ថ្ងៃ ភាពអយុត្តិធម៌នៅតែបន្ត នៃការធ្វើកូដកម្មទាមទារយុត្តិធម៌របស់កម្មករនិយោជិកនៃក្រុមហ៊ុនណាហ្គាវើលដ៏(NAGAWORLD)
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ (១៦៧២ថ្ងៃ)
————————————
(១៦ឫ៧២ថ្ងៃ)របស់កម្មករក្នុងការធ្វើកូដកម្មមិនមែន ស៊ីឈ្នួល មិនមែនបទញុះញង់។ ថ្ងៃនេះដែរកូដករក្រុមហ៊ុនណាហ្គាវេីលដ៏នៅតែបន្តតស៊ូមតិដេីម្បីអោយថៅកែណាហ្គាវេីលដ៏ដោះស្រាយចំពោះការទាមទារទាំង៧ចំណុច ដែលកូដករទាំងអស់បានធ្វើកូដកម្មអស់រយៈពេល១៦៥៧ថ្ងៃហើយដើម្បីទាមទារ ប៉ុន្ដែមិនទាន់ទទួលបាននូវដំណោះស្រាយ១ចំណុចណាឡើយ។

១. Naga world ត្រូវទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឲ្យចូលធ្វើការវិញ។

២. Naga world ត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់។

៣. គិតប្រាក់បញ្ចប់កិច្ចសន្យាការងារបន្ថែមឲ្យបានត្រឹមត្រូវសម្រាប់កម្មករដែលត្រូវបានបញ្ឈប់ក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។

៤. Naga world ត្រូវផ្ដល់ប្រាក់បំណាច់អតីតភាពការងារនិងប្រាក់រំលឹកអតីតភាពការងារឲ្យបានត្រឹមត្រូវតាមច្បាប់។

៥. ត្រូវដំឡើងប្រាក់ឈ្នួលគោល៧% លើប្រាក់ឈ្នួលបច្ចុប្បន្ន។

៦. បញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការប្រើបុគ្គលិកក្រោមស្លាកកម្មសិក្សា និងទទួលយកឱ្យក្លាយជាបុគ្គលិកពេញសិទ្ធិ។

៧. ផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកក្នុងស្រុកធៀបនឹងបុគ្គលិកក្រៅស្រុកដែលមានឋានៈ និងផ្នែកដូចគ្នា។

ព្រមទាំងទាមទារឱ្យថៅកែនៃក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់ការរេីសអេីងសហជីពគ្រប់រូបភាព បេីទោះការតស៊ូលំបាកប៉ុណ្ណាក៏កម្មករមិនបោះបង់ការទាមទារព្រោះកម្មករមេីលឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃថៅកែគឺបន្តរំលោភសិទ្ធិកម្មករកាន់តែធ្ងន់ធ្ងរទៅៗ ។ យេីងជាកម្មករសង្ឃឹមថាក្រសួងពាក់ព័ន្ធជាពិសេសក្រសួងការងារត្រូវតែពិចារណារឿងទាំងនេះឡេីងវិញ ហេីយងាកមកដោះស្រាយឱ្យកម្មករ ។
#ទម្លាក់បទចោទចំពោះថ្នាក់ដឹកនាំ_សកម្មជននិងសមាជិកសហជីព
#កម្មករស្រី

ខួប ១០ ឆ្នាំនៃឃាតកម្មលើលោក បណ្ឌិត កែម ឡី—————————ថ្ងៃនេះ ជាឱកាសរំលឹកខួប ១០ ឆ្នាំ នៃឃាតកម្មលើលោក បណ្ឌិត កែម ឡី អ្នកវិភាគស...
10/07/2026

ខួប ១០ ឆ្នាំនៃឃាតកម្មលើលោក បណ្ឌិត កែម ឡី
—————————
ថ្ងៃនេះ ជាឱកាសរំលឹកខួប ១០ ឆ្នាំ នៃឃាតកម្មលើលោក បណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏លេចធ្លោមួយរូប ដែលត្រូវបានបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងឱកាសនេះ ក្រុមសង្គមស៊ីវិល សហជីព សហព័ន្ធ សមាគមនិងអ្នកចូលរួមដែលគោរពស្រលាញ់រូបលោក​ កំពុងជួបជុំគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក និងបន្តអំពាវនាវឱ្យមានការស្វែងរកយុត្តិធម៌ពេញលេញ សម្រាប់លោក បណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក។
#១០ឆ្នាំកែមឡី #យុត្តិធម៌សម្រាប់កែមឡី See less

10/07/2026
07/07/2026

ខួប ១០ ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ចូរនិយាយការពិត ជៀសវាងនិយាយការពារ!
---------
លោកបណ្ឌិត កែម ឡី បានលើកឡើងថា អ្នកអត្ថាធិប្បាយ និងផ្តល់យោបល់ដល់សង្គម ប្រសិនបើជាយើងមានគោលដៅពិតប្រាកដ យើងគួរតែហ៊ានប្រឈម ប្រសិនបើយើងចង់និយាយការពិត ។ ប្រសិនបើយើងនិយាយការពិត អំពីតថភាពនៃសង្គម នោះយើងមិនគួរខ្លាចនោះទេ ។

លើសពីនេះទៅទៀត លោកបណ្ឌិតបានអំពាវនាវឱ្យយុវជនជំនាន់កណ្តាល និងជំនាន់ក្រោយ កាន់តែមានសេចក្តីក្លាហានឡើង ។ យើងត្រូវតែផ្តល់យោបល់ ដែលមានព័ត៌មាន និងភស្តុតាងត្រឹមត្រូវ ហើយមានលក្ខណៈវិទ្យាសាស្ត្រឱ្យបានច្រើន ។

សូមទស្សនាវីដេអូនេះ ដើម្បីរម្លឹក និងស្វែងយល់ពីទស្សនៈរបស់លោកបណ្ឌិត កែម ឡី ៕

#ចូរនិយាយការពិតជៀសវាងនិយាយការពារ

06/07/2026

ខួប ១០ ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី 🕯️
--------------
ក្នុងវីដេអូនេះ លោកបណ្ឌិត កែម ឡី បានលើកឡើងពីសារៈសំខាន់នៃការសិក្សា និងកំណត់ ស្តង់ដារនៃការរស់នៅ ដើម្បីឱ្យដឹងថា ប្រជាពលរដ្ឋ និងកម្មករនិយោជិត ត្រូវមានប្រាក់ចំណូលប៉ុន្មាន ទើបអាចរស់នៅបានសមរម្យ និងថ្លៃថ្នូរ ។
លោកបានចង្អុលបង្ហាញថា កម្មករជាច្រើនត្រូវប្រឈមនឹង ការចំណាយខ្ពស់ ខណៈប្រាក់ចំណូលនៅមានកម្រិតទាប ដែលបង្កឱ្យជីវភាពរស់នៅជួបការលំបាក ។ លោកក៏បានស្នើឱ្យមានការកំណត់និយមន័យច្បាស់លាស់អំពី ប្រាក់ឈ្នួលអប្បបរមា និងការដំឡើងប្រាក់ឈ្នួលជាប្រចាំ ដោយផ្អែកលើថ្លៃដើមនៃការរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋ ។

🎥 សូមទស្សនាវីដេអូនេះ ដើម្បីរំលឹក និងស្វែងយល់ពីទស្សនៈរបស់លោកបណ្ឌិត កែម ឡី អំពីជីវភាពរស់នៅ និងសិទ្ធិសេដ្ឋកិច្ចរបស់កម្មករនិយោជិត ៕

សេចក្តីថ្លែងការណ៍រួម"បញ្ឈប់ការខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញមកលើកូដករណាហ្គាវើលដ៏" ហើយងាកមកខិតខំប្រឹងប្រែងរកដំណោះស្រាយល...
03/07/2026

សេចក្តីថ្លែងការណ៍រួម
"បញ្ឈប់ការខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញមកលើកូដករណាហ្គាវើលដ៏" ហើយងាកមកខិតខំប្រឹងប្រែងរកដំណោះស្រាយលើវិវាទដ៏រុំារ៉ៃនេះវិញ។
#ឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីពជាបទល្មើសព្រហ្មទណ្ឌ



Address

Sothearos
Phnom Penh
12301

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85515326032

Website

Alerts

Be the first to know and let us send you an email when Labor Rights Supported Union - LRSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share