អយុធ្យា-Ayuthaya

អយុធ្យា-Ayuthaya Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អយុធ្យា-Ayuthaya, Nonprofit Organization, Phnom Penh.

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរ...
14/05/2021

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

09/04/2021

#សារអប់រំការពារកូវីដ-១៩​៖

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេ...
15/10/2020

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

កូន ចៅ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនេះ សូមជូនពរបងប្អូនធ្វើដំណើរបានសុវត្តិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍
17/09/2020

ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនេះ សូមជូនពរបងប្អូនធ្វើដំណើរបានសុវត្តិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ...
16/09/2020

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១.JIN XINSHENG (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព ទ្រនាប់កអាវ ស្កុត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម វៀលស៊ុន អគារ A ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៨នាក់។
២. G.C.H INTERNATIONAL TRADE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨នាក់។

ប្រភព៖ CDC

រូបភាពមើលពីលើនៃស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ
05/09/2020

រូបភាពមើលពីលើនៃស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ

04/09/2020
កំណាត់ផ្លូវជាតិលេខ៥ មាន​សារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូន​នៅក្នុ​ងស្រុក​ ក៏ដូចជាការតភ្ជាប់វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្ដាប្រ...
02/09/2020

កំណាត់ផ្លូវជាតិលេខ៥ មាន​សារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូន​នៅក្នុ​ងស្រុក​ ក៏ដូចជាការតភ្ជាប់វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្ដាប្រទេស​ជា​សមាជិក​អាស៊ាន​ និង​មហាអនុតំបន់មេគង្គ ហើយក៏​ត្រូវ​បាន​ចាត់​ទុក​ថាជាផ្នែក​មួយ​នៃអាស៊ានហាយវ៉េលេខ១(Asean Highway1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

គិតមកត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឱ្យប្រសើរឡើងវិញនៃកំណាត់ផ្លូវជាតិលេខ៥ សម្រេចបានប្រមាណ ៤២,៩៩%ហើយ ដែលមានប្រវែងសរុបចំនួន៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗគឺ៖
១. ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ
២. ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និង
៣. ផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល៕

សារអប់រំស្តីពីការរក្សាសុវត្ថិភាពពីកូវីដ-១៩ តាមគន្លងថ្មី (New Normal)ក្នុងរយៈពេលនៃការឈប់សំរាកនេះ សូមជូនពរឲ្យការដំណើរកម្សា...
15/08/2020

សារអប់រំស្តីពីការរក្សាសុវត្ថិភាពពីកូវីដ-១៩ តាមគន្លងថ្មី (New Normal)

ក្នុងរយៈពេលនៃការឈប់សំរាកនេះ សូមជូនពរឲ្យការដំណើរកម្សាន្តរបស់បងប្អូនទៅកាន់តំបន់ទេសចរណ៍នានាជួបតែសុខសុវត្ថិភាព និងការសប្បាយរីករាយ៚

ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនឹងសម្រេចបញ្ចាប់ការស្ថាបនា នាពេលឆា...
26/06/2020

ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនឹងសម្រេចបញ្ចាប់ការស្ថាបនា នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការធ្វើដំណើរឆ្លងកាត់ពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត និងបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

Address

Phnom Penh

Telephone

+85577757525

Website

Alerts

Be the first to know and let us send you an email when អយុធ្យា-Ayuthaya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អយុធ្យា-Ayuthaya:

Shortcuts

Share