01/04/2026
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្មវិធី«អាហាររូបករណ៍បណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនៃគម្រោងរេដបូកកែវសីមា» ត្រូវបានប្រកាសជាផ្លូវការនិងកំណត់ជាកាចាប់ផ្ដើមការសិក្សាជំនាញវិជ្ជាជីវៈរបស់យុវជនជនជាតិដើមភាគតិចពូនង ២២រូប មកពីភូមិគោលដៅនៃគម្រោងរេដបូក កែវសីមា I Keo Seima REDD+។
ក្រោមអធិបតីភាព លោក ឌឺម នី អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងវត្តមានពីតំណាងរដ្ឋបាលខេត្ត នាយិកាអង្គការសេចក្តីសង្ឃឹមពិភពលោក តំណាងអង្គការWCS។ លោកឌឹមនីអភិបាលរងខេត្តបានជំរុញឱ្យដៃគូរនានាជួយគាំទ្រដល់មជ្ឈមណ្ឌលខេត្តឱ្យបានច្រើននិងបន្តសហការគ្រប់ទម្រង់ក្នុងគោលបំណងសម្រេចផែនការបណ្តុះបណ្តាលជំនាញដល់យុវជនក្នុងខេត្តពិសេសយុវជនក្រីក្រជាជនជាតិដើមភាគតិចផងដែរ។
ក្នុងឆ្នាំ២០២៤-២០២៥ ក្រោមកិច្ចសហការរវាងអង្គការWHI និងគម្រោងរេដបូកកែវសីមា យុវជនជនជាតិដើមភាគតិច ៨រូបបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ និងទទួលបានឳកាសហាត់ការដើម្បីត្រៀមខ្លួនសម្រាប់ការងារសមរម្យក្រោយបញ្ចប់ការសិក្សា។
----
On March 31, 2026, the "Scholarship through College and Internship Program of the Seima REDD+ Project " was officially launched. This event marked the beginning of vocational training for 22 Bunong indigenous youths hailing from the target villages of the Keo Seima REDD+ Project.
The event was presided over by Mr. Derm Ny, Deputy Governor of Mondulkiri Province, representing the Governor. The event was also attended by representatives of the Provincial Administration, the Country Director of World Hope International (WHI), and representatives from the Wildlife Conservation Society (WCS).
During the event, Deputy Governor Derm Ny urged various partners to increase their support for the provincial center and to continue all forms of cooperation. The goal is to successfully implement skill training plans for the province's youth, particularly those from poor and indigenous backgrounds.
From 2024 to 2025, through the collaboration between WHI and the Keo Seima REDD+ Project, 8 indigenous youths received financial support and internship opportunities to prepare them for decent employment upon graduation.
l + l l