29/01/2025
ក្រុមការងារជំនួបវិទ្យាល័យយើងមានកិត្តិយសសូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសនិងអ្នកប្រឹក្សាយោបល់ទាំងអស់!
ការចូលរួមនិងវត្តមានដ៏មានតម្លៃនិងយ៉ាងសកម្មរបស់វាគ្មិនកិត្តិយសនិងអ្នកប្រឹក្សាយោបល់ទាំងអស់បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលបំណងនិងកម្មវត្ថុរបស់កម្មវិធីទាំងមូល។
យើងសូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសទាំងពីររូប៖ កញ្ញាលី គឹមលាង និងលោកមុត ផានិតដែលបានចែករំលែកបទពិសោធន៍ទាក់ទងការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានេះ យើងសូមថ្លែងអំណរគុណដល់អ្នកប្រឹក្សាយោបល់ស្ដីពីជំនាញនិងសាកលវិទ្យាល័យទាំងអស់រួមមាន៖ លោកសេម ម៉េងស៊ឺ (និស្សិតទន្តសាស្ត្រ), កញ្ញារ៉ា ធាននូ (និស្សិតទំនាក់ទំនងអន្តរជាតិ), លោកហឿន វិស័យ (និស្សិតសន្តិសុខសាយប័រ), លោកសុខ ហេង (និស្សិតស្ថាបត្យកម្មនិងនគរោបនីយវិទ្យា), កញ្ញាគឺ សុីហ៊ុយ (និស្សិតវិស្វកម្មគីមី), កញ្ញាសុត សុខនីនិងកញ្ញាស៊ឹន សុខហេង (និស្សិតរដ្ឋបាលសាធារណៈ), លោកអៀម ម៉ៅ (អតីតនិស្សិតគិលានុបដ្ឋាក), លោកអុិត សុចាន់ពន្លឺ (និស្សិតស្ថាបត្យកម្ម), កញ្ញាហួរ ស៊ុយទៀង (និស្សិតឱសថសាស្រ្ត), លោកឃុន ឧត្ដម (និស្សិតធុរកិច្ចឌីជីថល), កញ្ញានន ចាន់ណេត (និស្សិតគណិតវិទ្យា), កញ្ញាឆាយ ស្រួយ (និស្សិតគ្រប់គ្រងហិរញ្ញវត្ថុនិងគណនី), កញ្ញាតេង គីមណាង (និស្សិតគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យម), កញ្ញាលៀង គីមហុង (និស្សិតរៀបចំដែនដី និងរដ្ឋបាលដីធ្លី), លោកសុឹម វិសាល (និស្សិតព័ត៌មានវិទ្យា), កញ្ញាប៉ែន ស្រីពេជ្រ (និស្សិតអក្សរសាស្ត្រខ្មែរ), លោកផុន ពិសិដ្ឋ (អតីតនិស្សិតភាសាបរទេស) និងលោកចុង រើន (គ្រូបង្រៀនបឋមសិក្សា)។