មជ្ឈមណ្ឌលឥស្លាមភ្នំពេញ - Phnom Penh Islamic Center - PPIC

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលឥស្លាមភ្នំពេញ - Phnom Penh Islamic Center - PPIC

មជ្ឈមណ្ឌលឥស្លាមភ្នំពេញ - Phnom Penh Islamic Center - PPIC មជ្ឈមណ្ឌលឥស្លាមភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំស្តីពី បច្ចុប្បន្នភាព និងទិសដៅអភិវឌ្ឍន៍រួមគ្នារបស់សម...
02/04/2026

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំស្តីពី បច្ចុប្បន្នភាព និងទិសដៅអភិវឌ្ឍន៍រួមគ្នារបស់សមាគមអង្គការឥស្លាមមិនមែនរដ្ឋាភិបាល
———
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព និងទិសដៅអភិវឌ្ឍន៍រួមគ្នារបស់សមាគម អង្គការឥស្លាមមិនមែនរដ្ឋាភិបាល» នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ(PPIC)។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានសមាគម អង្គការឥស្លាម ចំនួនសរុប ២៥០នាក់ មកពីរាជធានី ខេត្ត ទូទាំងប្រទេស។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាពគ្នាបន្ថែមទៀត ក្នុងគោលដៅតែមួយ គឺការអភិវឌ្ឍន៍សហគមន៍ បង្កើតជាបណ្តាញមួយក្នុងការទទួល និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការ រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗនាខាងមុខ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបជុំ ជាមួយបងប្អូនថ្នាក់ដឹកនាំសមាគម និងអង្គការឥស្លាម ក្នុងកិច្ចប្រជុំដែលមានសារៈសំខាន់ នាថ្ងៃនេះដែលនេះ គឺជាឱកាសដ៏វិសេសវិសាល ដើម្បីយើងរួមគ្នាពិនិត្យមើល បច្ចុប្បន្នភាព និងការកំណត់ទិសដៅ ដើម្បីឧត្តមប្រយោជន៍សហគមន៍ឥស្លាមនៅកម្ពុជា។

ឯកឧត្តមបន្តថា ថ្ងៃនេះ គឺជាថ្ងៃដែលបានមកជួបជុំគ្នាជាថ្មីម្តងទៀត បន្ទាប់ពីធ្លាប់បានធ្វើកិច្ចប្រជុំពិភាក្សាដ៏ធំមួយ កាលពីអំឡុងឆ្នាំ ២០២០ កន្លងទៅនៅទៅស្តីការគណៈរដ្ឋមន្ត្រី ដែលកាលណោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចាំបានយ៉ាងច្បាស់នូវស្មារតីសាមគ្គីភាព ដែលមានការ ចូលរួមយ៉ាងច្រើនកុះករពីតំណាងសមាគម និងអង្គការឥស្លាម ប្រមាណជាង ៥០០ អង្គភាព ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងសហគមន៍។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ កម្ពុជាមានសមាគម និងអង្គការចុះបញ្ជីសរុបចំនួន ៦,៥៧១ អង្គភាព ដែលក្នុងនោះមានសមាគម និងអង្គការឥស្លាមជាង ៣០០ អង្គភាព ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម លើវិស័យសំខាន់ៗ ដូចជា អប់រំ សុខាភិបាល មនុស្សធម៌ សង្គមកិច្ច និងលើវិស័យផ្សេងៗទៀតជាច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះស្មារតីមនុស្សធម៌ដ៏មោះមុតរបស់បងប្អូនទាំងអស់ ដែលបានខិតខំកៀរគរជំនួយពីបណ្តាប្រទេសឥស្លាម និងមិត្តភក្តិលើពិភពលោក ដើម្បីមកកសាងសមិទ្ធផលជាច្រើន រួមមាន៖ សាលារៀន វិហារឥស្លាម សូរ៉ាវ គម្រោងវ៉ាកហ្វ (គរុភណ្ឌ) អណ្តូងទឹកស្អាត បង្គន់អនាម័យ ការបរិច្ចាគទ្រព្យហ្សាកាត់ កញ្ចប់អាហារស្រាយបួស និងការផ្តល់អាហារូបករណ៍ ជូនដល់បងប្អូនសិស្សនិស្សិតមានជីវភាពខ្វះខាត នៅតាមសហគមន៍។ល។ សកម្មភាពទាំងនេះ បង្ហាញថាបងប្អូនគឺជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ ឯកឧត្តម បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។

គួរឲ្យដឹងដែរថា ក្នុងកិច្ចប្រជុំនេះដែរ តំណាងសមាគម អង្គការ បានឡើងមានមតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ដែលអាចឲ្យឯកឧត្តមទេសរដ្ឋមន្ត្រី ជួយសម្របសម្រួល ឱ្យបានកាន់តែល្អប្រសើររវាងរដ្ឋ និងអង្គការសង្គមស៊ីវិលឥស្លាម បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងមានតម្លាភាពជាមួយរាជរដ្ឋាភិបាល និងធានាឱ្យបាននូវប្រយោជន៍រួមដ៏ពិតប្រាកដសម្រាប់សហគមន៍ ក៏ដូចជាសង្គមជាតិទាំង៕

Eidil Fitri Pray at Al-Serkal Mosque 21-3-2026
21/03/2026

Eidil Fitri Pray at Al-Serkal Mosque 21-3-2026

19/03/2026

السلام عليكم ورحمة الله وبركاته.
សូមជំរាបដល់ឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនទាំងអស់ឲ្យបានជ្រាបថា Masjid Al Serkal
ចាប់ផ្តើមសាទ្បាតរ៉យ៉ាអីឌីលហ្វីតត្រី
គឺនៅម៉ោង ៨:០០ព្រឹក ២១/០៣/ ២០២៦
សូត្រខុទពះដោយ តួន មោសា អះម៉ាត់
សូមអរគុណ

To all brothers and Sisters
Masjid Alserkal Phnom Penh
Time of Salah EID Al Fitri : 8:00am 21 March 2026
Qudbah by Ustaz Mosa Ahmed
Thanks you
Takubbalallah Minna waminkum..EID Mubarak!!
Masjid Alserkal Phnom Penh

16/03/2026
គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ប្រកាសដល់គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិត គ្រូបង្រៀនខ...
12/03/2026

គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ប្រកាសដល់គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិត គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូនសាសនិកឥស្លាមទាំងអស់ ត្រៀមមើលខ្នើតខែស្ហាវ៉ាល់ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីកំណត់កាលបរិច្ឆេទចេញបួសខែរ៉ាម៉ាឌនឆ្នាំ១៤៤៧ ម.ស-២០២៦ គ.ស

Imam Taraweeh tonight 12-3-2026 Al-Serkal mosque. PP.
12/03/2026

Imam Taraweeh tonight 12-3-2026 Al-Serkal mosque. PP.

ដំណឹងពិសេស៖ កម្មវិធីថ្វាយបង្គំសឡាតតារ៉ាវេស ដឹកនាំដោយលោកសាស្រ្តាចារ្យបណ្ឌិត ខលីដ អ៊ីប្រាហ៊ីម ហ្វាឌិល   សូមជម្រាបជូនដំណឹងដ...
24/02/2026

ដំណឹងពិសេស៖ កម្មវិធីថ្វាយបង្គំសឡាតតារ៉ាវេស ដឹកនាំដោយលោកសាស្រ្តាចារ្យបណ្ឌិត ខលីដ អ៊ីប្រាហ៊ីម ហ្វាឌិល
សូមជម្រាបជូនដំណឹងដល់បងប្អូនសាសនិកឥស្លាមទាំងអស់ឱ្យបានជ្រាបថា វិហារឥស្លាម អាល់សើរកាល ភ្នំពេញ (Al-Serkal Mosque) នឹងមានរៀបចំកម្មវិធីថ្វាយបង្គំសឡាតតារ៉ាវេស ដែលនឹងដឹកនាំដោយអ៊ីម៉ាំកិត្តិយសដ៏វិសេសវិសាលមកពីក្រៅប្រទេស។
ប្រវត្តិសង្ខេបរបស់អ៊ីម៉ាំ៖
* គោរមងារ និងនាម៖ លោកសាស្រ្តាចារ្យបណ្ឌិត ខលីដ អ៊ីប្រាហ៊ីម ហ្វាឌិល
* តួនាទីបច្ចុប្បន្ន៖ ព្រឹទ្ធបុរសមហាវិទ្យាល័យអាល់គូរអាន និង ជំនាញអាល់គូរអាន នៃសាកលវិទ្យាល័យឥស្លាម អាល់សៃយិដ មូហាំម៉ាត់ ពិន អាលី អាល់សានូស៊ី
* កម្រិតវប្បធម៌៖ សាស្រ្តាចារ្យរង (Associate Professor)
ព័ត៌មានលម្អិតនៃកម្មវិធី៖
* កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
* ទីតាំង៖ វិហារឥស្លាម អាល់សើរកាល ភ្នំពេញ (Al-Serkal Mosque Phnom Penh)
* កម្មវិធី៖ ធ្វើអ៊ីម៉ាំដឹកនាំថ្វាយបង្គំសឡាតតារ៉ាវេស (Taraweeh Prayer)
អាស្រ័យហេតុនេះ សូមអំពាវនាវដល់បងប្អូនសាសនិកឥស្លាមទាំងអស់ អញ្ជើញចូលរួមកម្មវិធីថ្វាយបង្គំនេះឱ្យបានច្រើនកុះករ ដើម្បីទទួលបានផលបុណ្យរួមគ្នា និងស្តាប់ការសូត្រអាល់គូរអានដោយផ្ទាល់ពីលោកសាស្រ្តាចារ្យ។

Iftar dinner 2nd day of Ramadan. 20-2-2026
20/02/2026

Iftar dinner 2nd day of Ramadan. 20-2-2026

20/02/2026

« ខែរ៉ាម៉ាឌន ជាឱកាសដ៏វិសេសវិសាលសម្រាប់ធ្វើល្អ »

Iftar dinner for the first day of Ramadan 1447H/2026
20/02/2026

Iftar dinner for the first day of Ramadan 1447H/2026

12/02/2026

សូមជម្រាបជូនដំណឹងដល់ អាស់លីការីយ៉ះម៉ាស្ជិត អាល់សើកាលភ្នុំពេញ ( Kariah Masjid Alserkal Phnom Penh ថា អុីមាំដែលនិងដឹកនាំសទ្បាត តើរ៉វេស( Taraweeh) គឺ Ustaz Taheat Rosty
ម៉ោង សទ្បាត: 8:00pm
ចំពោះបងប្អូនដែលយកកូនមកសទ្បាតជាមួយត្រូវធានានិងប្រាកដថាគាត់រក្សាភាពស្ងៀមស្ងាត់ដែលមិនផ្តល់ការរំខាន។ សូមអរគុណ

Address

Phnom Penh
12201

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលឥស្លាមភ្នំពេញ - Phnom Penh Islamic Center - PPIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មជ្ឈមណ្ឌលឥស្លាមភ្នំពេញ - Phnom Penh Islamic Center - PPIC:

Share