24/12/2025
អ៊ីស្រាអែលឈរជាមួយកម្ពុជា
សូមអនុញ្ញាតឱ្យខ្ញុំបញ្ជាក់អ្វីៗឱ្យច្បាស់លាស់ជាផ្លូវការ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានឮពាក្យចចាមអារ៉ាម ការនិយាយបំប៉ោងការពិត និងការអះអាងមិនមានមូលដ្ឋានជាច្រើន ដែលកំពុងរីករាលដាលលើបណ្ដាញសង្គម ដោយអះអាងថា អ៊ីស្រាអែលគាំទ្រថៃក្នុងការលុកលុយកម្ពុជា ឬមានការពាក់ព័ន្ធណាមួយជាមួយជម្លោះបច្ចុប្បន្ន។ ដូច្នេះ សូមឲ្យខ្ញុំបញ្ឈប់ការយល់ច្រឡំនេះនៅទីនេះ ហើយបញ្ចប់ការបកស្រាយខុសទាំងនេះជាផ្លូវការ។
វាជាពិតមែនដែលថា អាវុធអ៊ីស្រាអែលត្រូវបានលក់ឲ្យថៃកាលពីអតីតកាល (ហើយថ្មីៗនេះមានប្រព័ន្ធការពារ និងត្រួតពិនិត្យ) ក៏ដូចជាអាវុធពីសហរដ្ឋអាមេរិក អឺរ៉ុប ហើយសូម្បីតែពីប្រទេសចិនផងដែរ។ ការពិតទាំងនេះត្រូវតែបានមើលក្នុងបរិបទមួយដ៏ត្រឹមត្រូវ។ អាវុធដែលត្រូវបានលក់ឲ្យថៃនៅឆ្នាំ ១៩៩៦ មិនដែលមានគោលបំណងឲ្យប្រើប្រឆាំងកម្ពុជានៅឆ្នាំ ២០២៥ ទេ ហើយក៏មិនមានន័យថា មានភាពស្របគ្នា ផ្នែកនយោបាយ ឬក្រមសីលធម៌នៅសម័យបច្ចុប្បន្ន នេះឡើយ។
ខ្ញុំក៏បានឃើញការប្រៀបធៀបបំភ័ន្ត ដែលប្រៀបកម្ពុជាជាមួយប៉ាឡេស្ទីន និងប្រៀបថៃជាមួយអ៊ីស្រាអែល។ ការអះអាងបែបនេះបង្ហាញពីការយល់ច្រឡំយ៉ាងខ្លាំងចំពោះស្ថានការណ៍ ឬបើមិនដូច្នោះទេ គឺជាចេតនាមិនល្អ។ អ៊ីស្រាអែល ដូចជាកម្ពុជា បានរងការវាយប្រហារដោយហិង្សាពីអ្នកជិតខាង។ ហើយដូចជាកម្ពុជាដែរ អ៊ីស្រាអែលមិនមានការទាមទារដែនដីពីប្រទេសជិតខាងណាមួយទេ ហើយមានតែបំណងរស់នៅក្នុងសន្តិភាពប៉ុណ្ណោះ។ ទោះជាយ៉ាងណា សន្តិភាពត្រូវការភាគីពីរដែលមានឆន្ទៈដូចគ្នា។ ជាអកុសល ប៉ាឡេស្ទីន ក៏ដូចជាថៃ នៅតែបន្តបដិសេធវា។
មុននឹងប្រញាប់សន្និដ្ឋាន ឬក្លាយទៅជាឧបករណ៍នៃការផ្សព្វផ្សាយដែលត្រូវបានរៀបចំយ៉ាងល្អ សូមមេត្តា ចំណាយពេលសិក្សាការពិត និងយល់ដឹងពីស្ថានភាពពិតនៅលើទិដ្ឋភាព ជាក់ស្តែង។
មិនមែនអ្វីៗដែលយើងបានឮតាមអ៊ីនធឺណិតសុទ្ធតែជាការពិតនោះទេ។ សូមជឿជាក់ ចំពោះអ្វីដែលសំខាន់ជាងគេ នោះគឺ សេចក្ដីស្រឡាញ់តែងតែឈ្នះលើការស្អប់ ហើយសន្តិភាពគឺជាមធ្យោបាយតែមួយគត់សម្រាប់មនុស្សជាតិដើម្បីឆ្ពោះទៅអនាគតខាងមុខ។
សូមព្រះជាម្ចាស់ប្រទានពរដល់កម្ពុជា និងប្រទានសន្តិភាពយូរអង្វែងដល់ប្រជាជនទាំងពីរប្រទេសរបស់យើង។
‐---‐---------------
Israel stands with Cambodia
Please allow me to make things officially clear.
In recent days, I have heard numerous rumours, false narratives, and outrageous claims circulating on social media, suggesting that Israel supports Thailand in its invasion of Cambodia or is somehow implicated in the current conflict. So let me stop it right there and put an end to these misconceptions.
Yes, Israeli weapons were sold to Thailand in the past (and defence and monitoring systems more recently), just as weapons from the United States, Europe, and even the big brother from China were. These facts must be viewed in their proper context. A munition sold to Thailand in 1996 was never intended to be used against Cambodia in 2025, nor does it imply political or moral alignment today.
I have also seen misleading comparisons comparing Cambodia with Palestine and Thailand with Israel. Such claims denote a profound misunderstanding of the situation, if not outright malice. Israel, like Cambodia, has been violently attacked by its neighbours. And like Cambodia, Israel makes no claim on the land of its neighbours and seeks only to live in peace. Unfortunately, peace requires two willing parties. The palestinians, as the Thais, continue to reject it.
Before rushing to conclusions or becoming instruments of well-orchestrated propaganda, let us take the time to study the facts and understand the reality on the ground.
Not everything we hear online is true. Let us stay true to the only thing that really matters: love shall always beat hate, and peace is the only way for us humans moving forward.
May God bless Cambodia and grant both our people lasting peace.