គម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង NPL REDD+ Project

  • Home
  • Cambodia
  • Phnom Penh
  • គម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង NPL REDD+ Project

គម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង NPL REDD+ Project Northern Plains Landscape REDD+ Project in Cambodia

១. សាវតារគម្រោង
គម្រោង រេដបូក តំបន់ការពារធម្មជាតិភាគខាងជើង គាំទ្រដល់ការអភិវឌ្ឍសហគមន៍និងការការពារជីវៈចម្រុះនិងព្រៃឈើ នៅក្នុងតំបន់ការពារទេសភាពភាគខាងជើងនៃប្រទេសកម្ពុជាប្រកបដោយចីរភាព តាមរយៈការលក់ឥណទានកាបូននៅលើទីផ្សារកាបូនស្ម័គ្រចិត្ត។ គម្រោងនេះគាំទ្រដោយក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។ ដៃគូអភិវឌ្ឍន៍និងអនុវត្តគម្រោងរួមមាន អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ក្រុមហ៊ុនតេត្រាតិច (TetraTech Inc) និង Terra Carbon LLC ។

២. គោលដៅនិងគោលបំណងរបស់គម្រោង
• គម្រោងនេះមានគោលដៅគ្រប់គ្រងតំបន់ព្រៃឈើឱ្យបានល្អដើម្បីគាំទ្រដល់កំណើនសត្វព្រៃ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ការពារទេសភាពភាគខាងជើងនៃប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណង៖
> ថែរក្សាទីជម្រកសំខាន់ៗគ្រប់ប្រភេទទាំងអស់
> បង្កើនចំនួនប្រភេទសត្វស្លាបធំៗនិងថនិកសត្វធំៗដែលកំពុងរងការគំរាមកំហែង
> បង្កើនសុវត្ថិភាពនៃការកាន់កាប់ដីធ្លីនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍
• គម្រោងនេះនឹងសម្រេចជោគជ័យបានតាមរយៈ៖
> ការគ្រប់គ្រងតំបន់ការពារធម្មជាតិនិងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព
> ការកំណត់ បែងចែកដី ការធ្វើផែនការប្រើប្រាស់ដី និងការអនុវត្តបទបញ្ជា
> ការបង្កើនប្រាក់ចំណូលនិងធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅ


៣. តំបន់គោលដៅ
គម្រោងនេះគ្របដណ្តប់តំបន់គោលដៅទំហំ ៥៥៨.៣០០ហិកតា និងរួមបញ្ចូលទាំងដែនជម្រកសត្វព្រៃគុលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃ ព្រៃរកា។
៤. ប្រភពមូលនិធិ
គម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID និង WCS ។
៥. រយៈនៃការអនុវត្តគម្រោង
១២ - ០២ - ២០១៨ – ១១ - ០២ - ២០៣៨ (២០ឆ្នាំ)

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអភិរក្សសត្វត្មាតនៅអាស៊ីកម្ពុជា ក្រោមការដឹកនាំរបស់ ក្រសួងបរិស្ថាន បានធ្វើជាម្ច...
06/10/2026

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអភិរក្សសត្វត្មាតនៅអាស៊ី

កម្ពុជា ក្រោមការដឹកនាំរបស់ ក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការដឹកនាំថ្នាក់តំបន់អាស៊ី (RSC) ស្តីពីការអភិរក្សសត្វត្មាត ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអភិរក្សសត្វត្មាតដែលកំពុងរងការគំរាមកំហែងនៅអាស៊ី។ កិច្ចប្រជុំនេះ ដឹកនាំនៅកម្ពុជាដោយ ក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេស បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន រួមជាមួយ IUCN, SAVE, BirdLife International, NatureLife Cambodia, WCS, WWF, ACCB, Rising Phoenix និងដៃគូអភិរក្សដទៃទៀត។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ា ក៏បានចូលរួមក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍ ដែលជាឱកាសដ៏សំខាន់ក្នុងការពង្រឹងការចូលរួមរបស់ប្រទេសទាំងពីរ និងស្វែងរកលទ្ធភាពឆ្ពោះទៅរកការចូលជាសមាជិកផ្លូវការរបស់ RSC។

កិច្ចពិភាក្សាបានផ្តោតលើអាទិភាពរួមសំខាន់ៗ រួមមាន ការគំរាមកំហែងឆ្លងដែន ការគ្រប់គ្រងឱសថសត្វ ការបំពុលដោយសារធាតុពុល ការតាមដានចំនួនសត្វត្មាត តំបន់សុវត្ថិភាពសម្រាប់សត្វត្មាត (Vulture Safe Zones) ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសដែលជាដែនជម្រករបស់សត្វត្មាត។ កិច្ចប្រជុំក៏បានឯកភាព អញ្ជើញមីយ៉ាន់ម៉ា និងឡាវឱ្យចូលជាសមាជិកថ្មីរបស់ RSC និងពង្រីកកិច្ចសហប្រតិបត្តិការឆ្លងដែនបន្ថែមទៀត រួមទាំងរវាង កម្ពុជា និងឡាវ។

ឯកឧត្តមបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានប្រសាសន៍ថា៖ «ការអភិរក្សសត្វត្មាតមិនអាចកំណត់ត្រឹមព្រំដែនប្រទេសនីមួយៗបានទេ។ តាមរយៈ RSC យើងអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងប្រែក្លាយការប្តេជ្ញាចិត្តរួមរបស់យើងទៅជាសកម្មភាពអភិរក្សរួមគ្នានៅទូទាំងអាស៊ី»។

តាមរយៈការដឹកនាំរបស់ ក្រសួងបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងដៃគូអភិរក្សនៅទូទាំងតំបន់ កម្ពុជាកំពុងរួមចំណែកជំរុញសកម្មភាពរួមដែលចាំបាច់ ដើម្បីធានាអនាគតកាន់តែមានសុវត្ថិភាពសម្រាប់សត្វត្មាតនៅអាស៊ី។

-----------------------

Strengthening regional cooperation to conserve Asia’s vultures

Cambodia, under the leadership of the Ministry of Environment, hosted the 11th Meeting of the Asia Regional Steering Committee (RSC) for Conservation of Vultures, reinforcing the country’s important role in advancing regional cooperation for the conservation of Asia’s threatened vultures.

Led in Cambodia by the Ministry of Environment, the meeting brings together government representatives from Bangladesh, India, Nepal and Pakistan, alongside IUCN, SAVE, BirdLife International, NatureLife Cambodia, WCS, WWF, ACCB, Rising Phoenix, and other conservation partners. Lao PDR and Myanmar are also participating as observer countries, providing an important opportunity to strengthen their engagement and explore a pathway towards formal RSC membership.

Discussions focus on shared priorities including transboundary threats, veterinary drug regulation, poisoning, population monitoring, Vulture Safe Zones, and stronger technical cooperation and information exchange among range countries. The meeting agreed to invite Myanmar and Lao PDR to be the new members of RSC and scale up the cross-boundary collaboration (i.e. Cambodia and Lao PDR).

“Vulture conservation cannot stop at national borders. Through the RSC, we can strengthen regional cooperation and turn our shared commitment into coordinated conservation action across Asia.” H.E. Dr. Srey Sunleang, Director General, General Directorate of Natural Protected Areas, Ministry of Environment, Cambodia and Chairman of Cambodia Vulture Working Group.

Through the leadership of the Ministry of Environment and strengthened cooperation among governments and conservation partners across the region, Cambodia is helping build the collective action needed to secure a safer future for Asia’s vultures.

Photos: Sab OUR/NatureLife Cambodia



សត្វ​ត្មាត​នៅ​ក្នុង​ព្រៃ​ឆ្ងាយៗ​ដាច់ស្រយាល​ ហើយ​មាន​វត្តមាន​នៅ​ទី​តាំង​ខុសៗគ្នាក្នុង​ប្រទេសកម្ពុជា​។ 🦅ធ្វើ​ម៉េច​បាន​អ្នក...
13/09/2026

សត្វ​ត្មាត​នៅ​ក្នុង​ព្រៃ​ឆ្ងាយៗ​ដាច់ស្រយាល​ ហើយ​មាន​វត្តមាន​នៅ​ទី​តាំង​ខុសៗគ្នាក្នុង​ប្រទេសកម្ពុជា​។ 🦅ធ្វើ​ម៉េច​បាន​អ្នក​អភិរក្ស​រាប់​ចំនួន​សត្វ​ត្មាត​សរុប​ប្រចាំ​ឆ្នាំ​បាន​? តោះ! ស្វែង​យល់​ពី​របៀប​ធ្វើ​ជំរឿន​សត្វ​ត្មាត​ទាំង​អស់​គ្នា​!🌿🦅

—----------------------

🦅 Vultures live in remote forests and can be found in different parts of Cambodia. How do conservationists count the total number of vultures each year? 🔍 Let’s find out how the annual vulture population survey is conducted! 🌿🦅

មនុស្ស​មាន​អាហារដ្ឋាន ឯ​ត្មាតនៅ​កម្ពុជា​​ក៏​មាន​អាហារ​ដ្ឋាន​ដែរ​! 🦅🍽️ ប៉ុន្តែ​ម៉េច​បាន​ត្មាត​មាន​អាហារដ្ឋាន​ដែរ​? បើ​ចង់...
12/09/2026

មនុស្ស​មាន​អាហារដ្ឋាន ឯ​ត្មាតនៅ​កម្ពុជា​​ក៏​មាន​អាហារ​ដ្ឋាន​ដែរ​! 🦅🍽️ ប៉ុន្តែ​ម៉េច​បាន​ត្មាត​មាន​អាហារដ្ឋាន​ដែរ​? បើ​ចង់​ដឹង​ សូម​ស្វែង​យល់​ឥឡូវ​នេះ​!🌿💚

—--------------------

🦅🍽️ Did you know vultures have restaurants too?
In Cambodia, “vulture restaurants” provide safe food for these important birds. But why do vultures need restaurants in the first place? Let’s find out! 🌿💚

🦅 សត្វ​ត្មាត​ហោះ​ទៅ​ដល់​ឡាវ ក៏​អ្នក​អភិរក្ស​ដឹង។ ធ្វើ​ម៉េច​ទើប​អ្នក​អភិរក្ស​ដឹង​ថា​សត្វ​ត្មាត​នៅ​ទី​ណា​? 🌏🔍តោះ! មក​ដឹង​ព...
11/09/2026

🦅 សត្វ​ត្មាត​ហោះ​ទៅ​ដល់​ឡាវ ក៏​អ្នក​អភិរក្ស​ដឹង។ ធ្វើ​ម៉េច​ទើប​អ្នក​អភិរក្ស​ដឹង​ថា​សត្វ​ត្មាត​នៅ​ទី​ណា​? 🌏🔍

តោះ! មក​ដឹង​ពី​របៀប​ដែល​អ្នក​អភិរក្ស​សត្វ​ត្មាត​របស់​យើង​ធ្វើ​ការ​តាម​ដាន​ដំណើរ​ចរ​របស់​សត្វ​ត្មាត!

-------------------------

🦅 Even when vultures cross into Laos, our conservationists still know where they are! But how do they track these vultures? 🌏🔍

Find out how our conservation team follows vultures across borders and keeps track of their journeys.

ធ្វើការរួមគ្នាដើម្បីលើក​កម្ពស់​ទេសចរណ៍ធម្មជាតិនៅកម្ពុជា! 🌿អង្គការ WCS កម្ពុជា មានមោទនភាពក្នុងការធ្វើការជាមួយក្រសួងទេសចរណ...
02/07/2026

ធ្វើការរួមគ្នាដើម្បីលើក​កម្ពស់​ទេសចរណ៍ធម្មជាតិនៅកម្ពុជា! 🌿

អង្គការ WCS កម្ពុជា មានមោទនភាពក្នុងការធ្វើការជាមួយក្រសួងទេសចរណ៍និងដៃគូសំខាន់ៗ​នានា​ ដើម្បីលើកកម្ពស់ទេសចរណ៍ធម្មជាតិប្រកបដោយចីរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងធម្មជាតិនិងសហគមន៍មូលដ្ឋាន។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក នេត វិបុល នាយក​រង​​អង្គការ​ WCS កម្ពុជា​ បានចូលរួមកិច្ចប្រជុំមួយដែលដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីចែករំលែកអំពី​គម្រោង​ផ្តួចផ្តើមទេសចរណ៍ធម្មជាតិដែលអង្គការ​ WCS បាន​និង​កំពុង​គាំទ្រ​នៅក្នុង​តំបន់​​អភិរក្សធម្មជាតិ​សំខាន់ៗរបស់ប្រទេសកម្ពុជា។

លោក វិបុល បានគូសបញ្ជាក់ពីភាពជាដៃគូរបស់អង្គការ​ WCS ជាមួយក្រុម​ហ៊ុន​ SVC Tours និង SVC Stays ដើម្បីលើកកម្ពស់បទពិសោធន៍ទេសចរណ៍​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព​ផ្តោត​លើ​ការ​​ទស្សនា​សត្វស្លាបនិងសត្វព្រៃ។ អង្គការ​ WCS និងក្រុម​ហ៊ុន​ SVC រួមគ្នាផ្តល់ជូនអ្នកទស្សនានូវឱកាសពិសេសៗ ដើម្បីស្វែងយល់ពីជីវៈចម្រុះដ៏អស្ចារ្យ​របស់ប្រទេសកម្ពុជា ខណៈពេលដែលគាំទ្រដល់ការអភិរក្សសត្វព្រៃនិងលើក​កម្ពស់​ជីវភាពរស់នៅក្នុងមូល​ដ្ឋាន​។ បទពិសោធន៍ទេសចរណ៍​ធម្មជាតិ​ទាំងនេះមាននៅក្នុងគោលដៅទេសចរណ៍ដូចជា​នៅ​ព្រែកទាល់ ព្រះហ៊ូតនិង​ប្រឡាយ​ ចង្ក្រាន​រយ​ អាងត្រពាំងថ្ម ភូមិ​ព្រៃវែង ត្មាតប៉ើយ​ ដង​ផ្លិត​ និង ”ចាហ៊ូ​“​ ក្នុងភូមិអណ្តូងក្រឡឹង។

អង្គការ WCS ក៏បានលើក​ឡើង​អំ​ពីកិច្ចសហការយ៉ាងរឹងមាំរបស់ខ្លួនជាមួយជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋាន ក្នុងការអភិវឌ្ឍតំបន់សហគមន៍​ទេសចរណ៍​ធម្មជាតិ​ដែល​​រួមមានទឹក​ធ្លាក់​ឡេងកៅ ជីអាំង​ តាំងយូរ​ ចាក់អង្រែ និងដាតាវឹក។ សមិទ្ធផលចុងក្រោយបំផុតមួយរបស់យើងគឺការគាំទ្រភូមិអណ្តូងក្រឡឹង​ដែល​ស្ថិត​ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងការដាក់ពាក្យចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​​ “ភូមិទេសចរណ៍ល្អបំផុត” ដែល​ជា​កម្ម​វិធី​ផ្តួច​ផ្តើម​ឡើង​ដោយ​អង្គការសហប្រជាជាតិ។

កិច្ចប្រជុំប្រកប​ដោយ​អត្ថន័យ​នេះ​ក៏​មាន​ការ​ចូល​រួម​ផង​ដែរ​ពី​អង្គការអភិរក្សនិងដៃគូវិស័យឯកជនដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បីចែករំលែកព័ត៌មានថ្មីៗអំពីគម្រោង​ផ្តួចផ្តើមនានា​ទាក់​ទង​នឹង​ទេសចរណ៍ធម្មជាតិ ផ្តល់អនុសាសន៍សម្រាប់ការ​រៀប​ចំ “វេទិកាទេសចរណ៍ជាតិ” នាពេលខាងមុខ និងពិភាក្សាអំពីឱកាសសម្រាប់ការផ្លាស់ប្តូរទស្សន​កិច្ច ដើម្បីរៀនសូត្រពីគំរូទេសចរណ៍ធម្មជាតិដែលទទួលបានជោគជ័យនៅទូទាំងប្រទេសកម្ពុជា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ហួត ហាក់ បានសម្តែងការកោតសរសើរចំពោះអង្គការដៃគូនិង​វិស័យឯកជនទាំងអស់ ចំពោះការចូលរួមចំណែកដ៏មានតម្លៃរបស់ពួកគេក្នុងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះរបស់ប្រទេសកម្ពុជា ខណៈពេលដែលបង្កើតឱកាសដើម្បី​លើក​កម្ពស់​ជីវ​ភាព​ប្រកបដោយចីរភាពសម្រាប់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ។

ឯក​ឧត្តម​រដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ក្នុងការពង្រឹងកិច្ចសហការជាមួយដៃគូទាំងអស់ ដើម្បីជំរុញវិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត ខណៈ​ដែល​ពិភព​លោក​កំពុង​ប្រឈមមុខនឹងបញ្ហាសកលនានា​។

យើងអាចរួមគ្នាកសាងអនាគតដ៏រឹងមាំ និងមាននិរន្តរភាពជាងមុនសម្រាប់ធម្មជាតិ សហគមន៍ និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ 🌏💚

————————————

Working Together to Strengthen Ecotourism in Cambodia! 🌿

WCS Cambodia is proud to work alongside the Ministry of Tourism and partners to promote sustainable ecotourism that benefits both nature and local communities.

On June 30, 2026, our Deputy Director, Mr. Vibol Neth, joined a meeting led by H.E. Huot Hak, Minister of Tourism, to share WCS's ongoing ecotourism initiatives across Cambodia's key conservation landscapes.

Mr. Vibol highlighted WCS's partnership with SVC Tours and SVC Stays to promote sustainable birdwatching and wildlife experiences. Together, WCS and SVC provide visitors with unique opportunities to explore Cambodia's remarkable biodiversity while supporting wildlife conservation and improving local livelihoods. These experiences are available in destinations including Prek Toal, Preahood and Pralay, Changkran Roy, Ang Trapeang Thmor, Prey Veng, Tmatboey, Dang Phlet, and Jahoo in Andoung Kraloeng village.

WCS also highlighted its strong collaboration with Indigenous Peoples and Local Communities in developing Community-Based Ecotourism sites, including Leng Kao, Chy Ang, Tang You, Chak Angre, and Dataveuk. One of our latest achievements is supporting Andoung Kraloeng village in Keo Seima Wildlife Sanctuary in submitting its application to the UN Tourism Best Tourism Villages initiative.

The meeting also brought together conservation organizations and private sector partners to share updates on ecotourism initiatives, provide recommendations for the upcoming National Tourism Forum, and discuss opportunities for exchange visits to learn from successful ecotourism models across Cambodia.

At the conclusion of the meeting, H.E. Huot Hak expressed his appreciation to all NGO and private sector partners for their valuable contributions to conserving Cambodia's natural resources and biodiversity while creating sustainable livelihood opportunities for Indigenous Peoples and Local Communities through ecotourism.

The Minister also reaffirmed the Ministry of Tourism's commitment to strengthening collaboration with all partners to further advance Cambodia's tourism sector in the face of global challenges.

Together, we can build a stronger and more sustainable future for nature, communities, and tourism in Cambodia. 🌏💚

Photos: of Tourism

ក្នុងនាមជាថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំប្រទេសកម្ពុជា ទូលព្រះបង្គំសូមក្រាបបង្គំ...
22/06/2026

ក្នុងនាមជាថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំប្រទេសកម្ពុជា ទូលព្រះបង្គំសូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល​ សូមទ្រង់ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ និងមានព្រះជន្មាយុយឺនយូរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា របស់ព្រះមហាក្សត្រី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ។

——————

On behalf of the leadership and all colleagues of WCS Cambodia, we respectfully extend our heartfelt royal birthday wishes to Her Majesty King Norodom Monineat, Queen of the Kingdom of Cambodia, on the auspicious and glorious occasion of Her Majesty’s 90th Birthday Anniversary, marking Her entry into Her 91st year, to be celebrated on 18 June 2026. May Her Majesty be blessed with good health, longevity, happiness, and continued prosperity for the Cambodian people and the Kingdom of Cambodia.

អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ៥មិថុនា ឆ្នាំ២០២៦ ខួបលើកទី៣០​។ ចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកទាំងអស់គ្នា​ ដោ...
05/06/2026

អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ៥មិថុនា ឆ្នាំ២០២៦ ខួបលើកទី៣០​។

ចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកទាំងអស់គ្នា​ ដោយប្រេីប្រាស់សម្ភារៈដែលអាចប្រេីប្រាស់ឡេីងវិញបាន។

Let’s celebrate this National Environment Day and World Environment Day together!

Join us all to reduce plastic waste by using re-usable products.

Address

#21, Abdul Carime (Street 21)
Phnom Penh
12301

Alerts

Be the first to know and let us send you an email when គម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង NPL REDD+ Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share