Evangelical Fellowship of Cambodia

Evangelical Fellowship of Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Evangelical Fellowship of Cambodia, Non-Governmental Organization (NGO), #2431, Street Lum, Banla Sa’it Village, Sangkat Khmougn, Khan Sen Sok, Phnom Penh.

Evangelical Fellowship of Cambodia (EFC) has played an important role in facilitating the work of the Christian community in proclaiming the gospel of Jesus Christ in Cambodia, promoting unity of the Church, and building capacity of its Christian leaders.

08/04/2026

កម្មវិធីកុមារ

កម្មវិធីកុមារ នៃប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជាកុមារគឺជាគ្រាប់ពូជដ៏មានតម្លៃសម្រាប់សង្គមជាតិ និងក្រុមជំនុំ! កាលពីថ្ងៃទី ...
07/04/2026

កម្មវិធីកុមារ នៃប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា

កុមារគឺជាគ្រាប់ពូជដ៏មានតម្លៃសម្រាប់សង្គមជាតិ និងក្រុមជំនុំ!

កាលពីថ្ងៃទី ០៣-០៤ មេសា ២០២៦ កន្លងទៅនេះ យើងបានបញ្ចប់វគ្គបណ្តុះបណ្តាលយ៉ាងរលូន ដែលដឹកនាំដោយ លោក ជួន ដាណែត អ្នកសម្របសម្រួលកម្មវិធីកុមារ នៃ Evangelical Fellowship of Cambodia ។

• អ្នកចូលរួម៖ មានវត្តមានលោកគ្រូគង្វាល គ្រូកុមារ និងគ្រូកុមារជំនួយសរុបចំនួន ៣១ នាក់ ដែល អញ្ជើញមកពីក្រុមជំនុំចំនួន ១៤ កន្លែង ផ្សេងគ្នាក្នុងខេត្តស្វាយរៀង។
• ការចែករំលែក៖ យើងបានផ្តល់ជូននូវសម្ភារៈមេរៀនសម្រាប់បង្រៀនកុមារជាស៊េរី ដើម្បីជាជំនួយក្នុងការបង្រៀន និងមានភាពងាយស្រួលក្នុងកិច្ចការបម្រើ។
• ការអនុវត្តផ្ទាល់៖ សិក្ខាកាមទាំងអស់បានចូលរួមអនុវត្តបង្រៀនផ្ទាល់ភ្លាមៗបន្ទាប់ពីមេរៀនទ្រឹស្តី ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការយកទៅប្រើប្រាស់ជាក់ស្តែង។

សូមអរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃមកក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអភិវឌ្ឍកុមារៗនៅក្នុងសហគមន៍។

កម្មវិធីកុមារនៃប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជាវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្របង្រៀន និងការរៀបចំថ្នាក់កុមារសាលាថ្ងៃអ...
07/04/2026

កម្មវិធីកុមារនៃប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា

វគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្របង្រៀន និងការរៀបចំថ្នាក់កុមារសាលាថ្ងៃអាទិត្យ» នៅខេត្តរតនៈគិរី 🏔📖

ដោយមើលឃើញពីតម្រូវការចាំបាច់នៃកង្វះខាតគ្រូកុមារ និងសម្ភារៈឧបទេសសម្រាប់បង្រៀនកុមារនៅតាមក្រុមជំនុំមូលដ្ឋាន កម្មវិធីកុមារនៃប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ជូនដល់បងប្អូនដែលជាគ្រូកុមារនៅក្នុងខេត្តរតនៈគិរី។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ២០នាក់ ដែលអញ្ជើញមកពីក្រុមជំនុំចំនួន ១០ ផ្សេងៗគ្នា។

សិក្ខាកាមទាំងអស់បានសិក្សា និងអនុវត្តយ៉ាងសកម្មលើ៖
✅ វិធីសាស្ត្របង្រៀនមេរៀនព្រះគម្ពីរឱ្យមានភាពទាក់ទាញ
✅ បច្ចេកទេសរៀបចំថ្នាក់រៀនឱ្យមានប្រសិទ្ធភាព
✅ ការប្រើប្រាស់សម្ភារៈបង្រៀនដែលមានមាតិកាត្រឹមត្រូវតាមព្រះគម្ពីរ

យើងជឿជាក់ថា តាមរយៈការបំពាក់បំប៉ននេះ គ្រូកុមារគ្រប់រូបនឹងក្លាយជាគ្រាប់ពូជដ៏ល្អក្នុងការនាំព្រះបន្ទូលទៅកាន់កុមារប្រកបដោយភាពច្នៃប្រឌិត និងសេចក្តីស្រឡាញ់។

04/03/2026
សាលាបឋមសិក្សាដីរនាតជាសាលាបណ្ដែតទឹក ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ កូនសិស្សត្រូវជិះទូកមករៀនរៀងរាល់...
19/02/2026

សាលាបឋមសិក្សាដីរនាតជាសាលាបណ្ដែតទឹក ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ កូនសិស្សត្រូវជិះទូកមករៀនរៀងរាល់ថ្ងៃ។ កូនសិស្សរៀនខ្ពស់បំផុតទី៦ពីមុន តាមប្រសាសន៍នាយកសាលា។ តែប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា ក្នុងគម្រោងសង្គ្រោះ និង គ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយដៃគូអង្គការ ERIKS និង សហគមន៍ ដើម្បីជួយអោយមានអាគារ១ថ្មីពណ៌ទឹកក្រូចសម្រាប់កម្មវិធីរៀនដល់ថ្នាក់ទី៩និងជាបណ្ណាល័យ។ អាគារនេះនឹងផ្តល់ឱកាសដល់កុមារាកុមារីទទួលការអប់រំខ្ពស់ជាងមុន ដោយពុំចាំបាច់ធ្វើដំណើរតាមទូកជាងមួយម៉ោងទៅទីគោកដើម្បីរៀនថ្នាក់ទី៧,៨,៩។
Deyroneath primary school is a floating school located in Bakan, Pursat. Students need to ride a boat to school everyday. Previously their master degree is grade 6, the principal said. EFC's working with ERIKS, our partner and the community under Relief and Disaster Management Program to raise fund to build this beautiful orange school for a basic equivalence education program for grade 7-9 and a library. This beautiful building will give the great opportunity for all boys and girls to continue their study until grade 9 without traveling by boat more than one hour to the secondary school on the high ground.

🙏 ជំនួសឲ្យក្រុមគ្រួសារ ព្រឹទ្ធបូជាចារ្យ ហេង ចេង យើងខ្ញុំជាបុគ្គលិក និងក្រុមប្រឹក្សាភិបាល ប.គ.ក ក៏ដូចជាគណៈកម្មការរៀបចំវិធ...
01/02/2026

🙏 ជំនួសឲ្យក្រុមគ្រួសារ ព្រឹទ្ធបូជាចារ្យ ហេង ចេង យើងខ្ញុំជាបុគ្គលិក និងក្រុមប្រឹក្សាភិបាល ប.គ.ក ក៏ដូចជាគណៈកម្មការរៀបចំវិធីបុណ្យ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកព្រឹទ្ធបូជាចារ្យ បូជាចារ្យ លោកគ្រូ អ្នកគ្រូគង្វាល តំណាងក្រុមប្រឹក្សានានា ប្រធានស្ថាប័ន និកាយ សមាគមគ្រីស្ទបរិស័ទខេត្ត អង្គការជាតិ អន្តរជាតិ បេសកជន និងសហគ្រិនគ្រីស្ទបរិស័ទទាំងអស់ក្នុងប្រទេសកម្ពុជា និងជាពិសេសតំណាងដ៏ខ្ពង់ខ្ពស់មកពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងធម្មការ និងសាសនា និងក្រសួងមហាផ្ទៃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមរំលែកទុក្ខ និងផ្តល់កិត្តិយសជាចុងក្រោយដល់សពលោកព្រឹទ្ធបូជាចារ្យ ដែលជួយឲ្យពិធីបុណ្យនេះបានប្រព្រឹត្តទៅគួរជាទីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ ។

សូមព្រះអម្ចាស់ប្រទានពរ និងសេចក្តីសុខសាន្តដល់លោកអ្នក និងក្រុមគ្រួសារ ! 🙏

ជ.តំណាងបុគ្គលិក គណៈក្រុមប្រឹក្សាភិបាល ប.គ.ក គណៈកម្មការបុណ្យ និងក្រុមគ្រួសារ!
🙏💒🙏

28/01/2026
28/01/2026
ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា សូមជម្រាបគោពជូនដំណឹងដល់លោកគ្រូ អ្នកគ្រូជ្រាបអំពីកម្មវិធីជូនដំណើរលោក ក្នុងព្រះអង្គម្ចាស់...
27/01/2026

ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា សូមជម្រាបគោពជូនដំណឹងដល់លោកគ្រូ អ្នកគ្រូជ្រាបអំពីកម្មវិធីជូនដំណើរលោក ក្នុងព្រះអង្គម្ចាស់ ដូចមានក្នុងកម្មវិធីដែលបានភ្ចាប់មកជាមួយនេះ។

27/01/2026

ទោះបីជាពេលនេះយើងត្រូវបែកពីគ្នាក្នុងផ្លូវរូបកាយក៏ដោយ
តែក្តីសង្ឃឹមរបស់យើងស្ថិតនៅក្នុងព្រះគ្រីស្ទដែលបានសន្យា
អំពីជីវិតអស់កល្បជានិច្ចនោះយើងនឹងជួបគ្នាម្ដងទៀតនៅឋានសួគ៍។

យ៉ូហាន ១១:២៥

ក្នុងសប្តាហ៍នេះ (១២-១៤ មករា ២០២៦) ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា សហការជាមួយដៃគូ ក្រុមជំនុំ គណៈកម្មការគ្រីស្ទបរិស័ទក៏ដូ...
17/01/2026

ក្នុងសប្តាហ៍នេះ (១២-១៤ មករា ២០២៦) ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា សហការជាមួយដៃគូ ក្រុមជំនុំ គណៈកម្មការគ្រីស្ទបរិស័ទក៏ដូចជាតំណាង/ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានចុះទៅសួរសុខទុក្ខដល់ប្រជាជន និងវីរកងទ័ពរងរបួសដោយសារសង្គ្រាម ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកក្នុងខេត្តមួយចំនួនដូចជា ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ ។

ប.គ.ក សូមថ្លែងអំណរគុណដល់សប្បុរសជន ដៃគូ ជាពិសេសសមាជិកដែលបានចូលរួមសហការនិងថ្វាយដង្វាយដើម្បីរួមចំណែកជួយរំលែកដល់ការលំបាករបស់បងប្អូនជនភៀសសឹកដែលកំពុងរងផលប៉ះពាល់នាពេលកន្លងមកនេះ។

សូមព្រះយេស៊ូវគ្រីស្ទប្រទានពរ !

Address

#2431, Street Lum, Banla Sa’it Village, Sangkat Khmougn, Khan Sen Sok
Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85512535674

Alerts

Be the first to know and let us send you an email when Evangelical Fellowship of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Evangelical Fellowship of Cambodia:

Share