វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum

  • Home
  • Cambodia
  • Phnom Penh
  • វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum

វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum, Nonprofit Organization, 322, Phnom Penh.

The Cambodia Peace Forum is a not-for-profit organization and is a platform for emerging experts in the field of international relations, political analysis, peacekeeping, diplomacy and development.

បាត់សំបង៖ ឯកឧត្តម សេង សុខគង់ តំណាងដ៏ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតប្រធាន សួន សេរីរដ្ឋា និងជាសមាជិកអចិន្ត្រៃយ៍ ជាអគ្គសាខា...
28/09/2026

បាត់សំបង៖ ឯកឧត្តម សេង សុខគង់ តំណាងដ៏ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតប្រធាន សួន សេរីរដ្ឋា និងជាសមាជិកអចិន្ត្រៃយ៍ ជាអគ្គសាខាប្រតិបត្តិនៃ វេទិកាសន្តិភាពកម្ពុជា នៅរសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៦ អញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសាខាខេត្តបាត់ដំបង ចូលរួមប្រារព្ធពិធីសូត្រមន្ត កាន់បិណ្ឌ៣នៅវត្តលៀប ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

28/09/2026
សូមអនុមោទនា ពិធីកាន់បិណ្ឌ ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
27/09/2026

សូមអនុមោទនា ពិធីកាន់បិណ្ឌ ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦...
24/09/2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា បានដឹកនាំគណៈប្រតិភូ វេទិកាសន្តិភាពកម្ពុជា ចូលរួមពិធី « ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ » នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ « ទិវារប្រកាសរដ្ឋធម្មនុញ្ញ » នៅ និតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ៕

#វេទិកាសន្តិភាពកម្ពុជា /
Telegram 👉 https://t.me/cambodiapeaceforum

23/09/2026

អបអរសាទរ ខួបលើកទី៣៣ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

រាជធានីភ្នំពេញ៖ លោក ប្រិម ពីឡុត ប្រធានសាខាប្រតិបត្តិ វេទិកាសន្តិភាពកម្ពុជា រាជធានីភ្នំពេញនិងខេត្តកណ្តាល អញ្ជើញដឹកនាំកិច្...
22/09/2026

រាជធានីភ្នំពេញ៖ លោក ប្រិម ពីឡុត ប្រធានសាខាប្រតិបត្តិ វេទិកាសន្តិភាពកម្ពុជា រាជធានីភ្នំពេញនិងខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាសភាពក្រុមការងារអនុសាខាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ប្រិម ពីឡុត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាសភាពក្រុមការងារអនុសាខាខណ្ឌសែនសុខ ក្នុងគោលបំណងបង្ហាញអំពីតួនាទី ភារកិច្ចទទួលខុសត្រូវ ការរៀបចំរបបប្រជុំប្រចាំខែ ការផ្តល់របាយការណ៍ប្រជុំ និងការស្វែងយល់ជាសំខាន់នូវបេសកកម្មស្នូលរបស់វេទិកាសន្តិភាពកម្ពុជា៕

#វេទិកាសន្តិភាពកម្ពុជា /
Telegram 👉 https://t.me/cambodiapeaceforum

រាជធានីភ្នំពេញ​៖ ឯកឧត្តម​ កេត​ កែវអមតៈ ប្រធានក្រុមការងារគ្រប់គ្រងអាហារូបករណ៍ឯកឧត្តមបណ្ឌិត​ សួន​ សេរីរដ្ឋា អញ្ជេីញដឹកនាំក...
22/09/2026

រាជធានីភ្នំពេញ​៖ ឯកឧត្តម​ កេត​ កែវអមតៈ ប្រធានក្រុមការងារគ្រប់គ្រងអាហារូបករណ៍ឯកឧត្តមបណ្ឌិត​ សួន​ សេរីរដ្ឋា អញ្ជេីញដឹកនាំការសម្ភាសន៍​ និងវាយតម្លៃផ្តល់យោបល់លេីបេក្ខភាពអាហារូបករណ៍ជំនាន់៥​ ជុំទី៣។

វេលាព្រឹកថ្ងៃអង្គារ ១១កេីត​ ខែភទ្របទ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​ ២៥៧០​ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២៦​ នៅឯទីស្នាក់ការកណ្តាលវេទិកាសន្តិភាពកម្ពុជា​ មានការរៀបចំកម្មវិធីសម្ភាសន៍​ និងវាយតម្លៃបេក្ខភាពស្នេីអាហារូបករណ៍​ជំនាន់​ទី៥​ ជុំទី៣ របស់ក្រុមការងារគ្រប់គ្រងអាហារូបករណ៍ឯកឧត្តមបណ្ឌិត​ សួន​ សេរីរដ្ឋា​ ដឹកនាំដោយឯកឧត្តម​ កេត​ កែវអមតៈ​ និងមានការអញ្ជេីញចូលរួមពីសមាជិក​ សមាជិកាជាក្រុមការងារ​ និងបេក្ខភាពស្នេីអាហារូបករណ៍ចំនួន​ ១០រូប​ ដែលទេីបនឹងប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមបណ្តាខេត្តនានា។

បេក្ខជន​ បេក្ខនារីដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា អាចទំនាក់ទំនងមកក្រុមការងារគ្រប់គ្រងអាហារូបករណ៍នៅរៀងរាល់ម៉ោងការងារ​ ចាប់ពីម៉ោង​ ៧៖០០ព្រឹក​ ដល់​ ម៉ោង​ ១៧៖០០​ ល្ងាច​ ពីថ្ងៃចន្ទ​ ដល់សុក្រ​ តាមរយៈលេខទូរស័ព្ទ​ 060​ 614​ 776​ (កញ្ញា​ រស់​ រីយ៉ា)​ ឬយកពាក្យស្នេីសុំអាហារូបករណ៍មកដាក់នៅទីស្នាក់ការកណ្តាលវេទិកាសន្តិភាពកម្ពុជា​ មានអាសយដ្ឋាននៅផ្ទះលេខ​ 1543-1544​ ផ្លូវព្រឹទ្ធាចារ្យ​ ហ៊ុន​ នាង​ ភូមិ​គោកឃ្លាង​ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ៕

បន្ទាយមានជ័យ៖ លោក ប៉ែន ណារិន អនុប្រធានសាខាប្រតិបត្តិ វេទិកាសន្តិភាពកម្ពុជា តំណាងលោក អ៊ី ប៊ុនថន ប្រធានសាខាប្រតិបត្តិ វេទិ...
21/09/2026

បន្ទាយមានជ័យ៖ លោក ប៉ែន ណារិន អនុប្រធានសាខាប្រតិបត្តិ វេទិកាសន្តិភាពកម្ពុជា តំណាងលោក អ៊ី ប៊ុនថន ប្រធានសាខាប្រតិបត្តិ វេទិកាសន្តិភាពកម្ពុជា ខេត្តបន្ទាយមានជ័យ នារសៀល ថ្ងៃចន្ទ័ ១០កើត ខែស្រាពណ៏ ឆ្នាំមមី ឆសក័ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ស្ដីអំពីការរៀបចំឯកសារការកែប្រែរចនាសម្ព័ន្ធ វិន័យផ្ទៃក្នុងអង្គភាព និងរៀបចំគំរោងគៀងគរជំនួយដើម្បីទិញកូនដូង កូនមៀន ជូនដល់គ្រួសារភៀសសឹកនៅភូមិរងចាំ ។

ក្នុងនោះ លោក ប៉ែន ណារិន បានណែនាំពីតួនាទីនៃការអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព ត្រូវមានសកម្មភាព ទំនាក់ទំនងល្អក្នុងសង្គម និងចូលរួមចែករំលែកព័ត៌មានល្អៗ ព័ត៌មានពិត ដែលជាប្រយោជន៍ ទៅដល់សង្គមជាតិរបស់យើង។

ជាចុងក្រោយនៃកិច្ចប្រជុំ បានបិទបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាល ជាមួយក្រុមការងារផងដែរ ។

#វេទិកាសន្តិភាពកម្ពុជា /
Telegram 👉 https://t.me/cambodiapeaceforum

រាជធានីភ្នំពេញ៖ ឯកឧត្តម​ កេត​ កែវអមតៈ​ ប្រធានក្រុមការងារចុះជួយសាខាប្រតិបត្តិរាជធានីភ្នំពេញនិងខេត្តកណ្តាល​ អញ្ជេីញដឹកនាំក...
21/09/2026

រាជធានីភ្នំពេញ៖ ឯកឧត្តម​ កេត​ កែវអមតៈ​ ប្រធានក្រុមការងារចុះជួយសាខាប្រតិបត្តិរាជធានីភ្នំពេញនិងខេត្តកណ្តាល​ អញ្ជេីញដឹកនាំកិច្ចប្រជុំ​សាមញ្ញលេីកទី០៩ ឆ្នាំ២០២៦​ របស់សាខាប្រតិបត្តិរាជធានីភ្នំពេញនិងខេត្តកណ្តាល​។

នៅល្ងាចថ្ងៃអាទិត្យ ៩កេីត ខែ​ភទ្របទ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​ ២៥៧០​ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ កេត​ កែវអមតៈ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត​ សួន​ សេរីរដ្ឋា​ ប្រធានគណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា​ បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី០៩ ឆ្នាំ២០២៦​ របស់សាខាប្រតិបត្តិវេទិកាសន្តិភាពកម្ពុជា​ប្រចាំរាជធានីភ្នំពេញ​ និងខេត្តកណ្តាល​ ដេីម្បីបូកសរុបលទ្ធផលការងារសម្រេចបាន​ និងដាក់ទិសដៅអនុវត្តការងារបន្ត។

ការងារដែលត្រូវរៀបចំបន្តរួមមាន​ ការងារផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍​ ការរៀបចំរចនាសម្ព័ន្ធអនុសាខា​ ការចូលរួមកៀរគរសម្ភារថវិកាយកទៅជួយដល់ប្រជាពលរដ្ឋភៀសសឹក​ និងការរៀបចំគម្រោងផ្តល់អំណោយសម្ភារសិក្សាដល់សិស្សានុសិស្ស។​ កិច្ចប្រជុំបានបិទបញ្ចប់ប្រកបដោយបរិយាកាសរីករាយ​ និងអាហារសាមគ្គី៕

#វេទិកាសន្តិភាពកម្ពុជា /
Telegram 👉 https://t.me/cambodiapeaceforum

Address

322
Phnom Penh
1200

Alerts

Be the first to know and let us send you an email when វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum:

Shortcuts

Share