សមាគមគ្រួសារយើង - Krousar Yoeung Association

សមាគមគ្រួសារយើង - Krousar Yoeung Association Krousar Yoeung Association (KrY) is a non-religious and non-political non- profit.

Since 2002, KrY is implementing development programs aiming at promoting the healthy development of children, strengthening childcare practices and empowering families. សមាគមគ្រួសារយើង ជាសមាគមខ្មែរក្នុងស្រុកមួយ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បញ្ញា និងការអភិវឌ្ឍន៍របស់កុមារ ពង្រឹងសមត្ថភាពថែទាំ និងអប់រំរបស់ឪពុកម្ដាយចំពោះកូនៗ បង្កើនជីវភាព និងពង្រឹងសិទ្ធិអំណាចគ្រួសារក្រីក្រ។

សមាគមគ្រួសារយើង បានចាប់ផ្តើមបំពេញបេសកកម្មតាំងពីឆ្នាំ ២០០៣ មកម្លេះ ដោយពួកយើងមានទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ និងមានគម្រោងនៅខេត្តចំនួន ៣ ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជានៅខេត្តសៀមរាប ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តរតនគិរី។

"Krousar Yoeung Association (KrY) is a certified local non- profit, a non-religious and non-political association. Established in August 2002, KrY is working at promoting a healthy development for children in terms of nutrition, overall health as well as cognitive and motor development, strengthening childcare and parenting practices, and improving the livelihood and empowering families in particular from rural and poor provinces through a variety of development programs."

កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សមាគមគ្រួសារយើង ក្នុងគម្រោង គំនិតផ្ដួចផ្ដើមសុខភាព និងអាហារូបត្ថម្ភ សម្រាប់ម្...
22/09/2026

កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សមាគមគ្រួសារយើង ក្នុងគម្រោង គំនិតផ្ដួចផ្ដើមសុខភាព និងអាហារូបត្ថម្ភ សម្រាប់ម្ដាយ និងកុមារ បានធ្វើការចុះសិក្សាពីការដាំដុះដំណាំកសិកម្មលក្ខណៈគ្រួសារ ឬសួនដំណាំគ្រួសារ នៅតំបន់គោលដៅ ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ក្រុមការងារអនុវត្តគម្រោងខាងលើចុះផ្ទាល់ជាមួយកសិករ ដោយមានការចូលរួមពីនាយិកាសាលាគោលដី ក្នុងស្រុកគោលដៅទាំងពីរ ដើម្បីសិក្សាទៅលើប្រភេទដំណាំដែលកសិករកំពុងដាំដុះ រួមទាំងបញ្ហាប្រឈម មួយចំនួនដែលកំពុងប្រឈមដោយគម្រោង គំនិតផ្ដួចផ្ដើមសុខភាព និងអាហារូបត្ថម្ភ សម្រាប់ម្ដាយ និងកុមារ នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសដំាំ និងថែទាំដំណាំលក្ខណៈគ្រួសារដើម្បីឆ្លើយតបបញ្ហាដែលកសិករកំពុងជួបប្រទះ រួមទាំងមានការផ្ដល់គ្រាប់ពូជមួយចំនួនផងដែរ។

ខេត្តសៀមរាប៖ វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីប្រឹក្សាគរុកោសល្យ គម្រោងកុមារកម្ពុជារីករាយ ខេត្តសៀមរាបកាលពីថ្ងៃចន្ទ ដល់ថ្ងៃអា...
22/09/2026

ខេត្តសៀមរាប៖ វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីប្រឹក្សាគរុកោសល្យ គម្រោងកុមារកម្ពុជារីករាយ ខេត្តសៀមរាប
កាលពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១៤ ដល់ទី២០ ខែកញ្ញា ឆ្នាំ២០២៦ សមាគមគ្រួសារយើង(KRY) ដែលអនុវត្តកម្មវិធីមត្តេយ្យសិក្សា និង អង្គការខេប (KAPE) ដែលអនុវត្តកម្មវិធីបឋមសិក្សា ក្រោមការគាំទ្រថវិកាពី មូលនិធិគីនចាន់ នៃគម្រោងកុមារកម្ពុជារីករាយ បានសហការរៀបចំវគ្គបណ្តុះបណ្តាលយ៉ាងសំខាន់មួយស្តីពី «កម្មវិធីប្រឹក្សាគរុកោសល្យ»។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់ លោកនាយក នាយិកា នាយករង នាយិការង និងគ្រូប្រឹក្សាគរុកោសល្យបង្គោលប្រចាំសាលា មកពីសាលាគោលដៅទាំង១៥ ក្នុងគម្រោង។គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះមានគោលដៅពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំសាលា និងគ្រូបង្គោលឲ្យយល់ដឹងស៊ីជម្រៅ និងអាចអនុវត្តតួនាទីរបស់ខ្លួនយ៉ាងពេញលេញ ក្នុងនាមជាអ្នកគាំទ្រគ្រូបង្រៀន។
- ការកសាងទំនាក់ទំនងការងារប្រកបដោយទំនុកចិត្ត និងការរក្សាការសម្ងាត់ខ្ពស់។
- ការចុះសង្កេតថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។
- ការផ្ដល់មតិកែលម្អក្នុងន័យស្ថាបនា សំដៅលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនឱ្យកាន់តែមានភាពល្អប្រសើរ។
សមាសភាពអ្នកចូលរួម៖
កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៤៥រូប (ស្ត្រី ៣០រូប) ដែលរួមមាន៖
១. លោក ម៉ូ ភោគ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា ស្រុកក្រឡាញ់
២. លោក សែន សត្យា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកវ៉ារិន
៣. លោកស្រី ជឺ សុខណា ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់សមាគមគ្រួសារយើង (ជាគ្រូឧទ្ទេស)
៤. លោក ចាន់ រដ្ឋា ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់អង្គការខេប (ជាគ្រូឧទ្ទេស)
៥. នាយក និងនាយិកាសាលា ចំនួន ១១រូប
៦. នាយករង និងនាយិការង ចំនួន ៣រូប
៧. គ្រូប្រឹក្សាបង្គោល ចំនួន ១៧រូប
៨. បុគ្គលិកអង្គការខេប ចំនួន ៥រូប
៩. បុគ្គលិកសមាគមគ្រួសារយើង ចំនួន ២រូប
ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ចែករំលែកបទពិសោធន៍ និងទទួលបាននូវចំណេះដឹង ព្រមទាំងជំនាញគរុកោសល្យថ្មីៗ ដើម្បីត្រៀមខ្លួនយកទៅអនុវត្តជាក់ស្តែងនៅតាមសាលារៀនរៀងៗខ្លួន សំដៅជំរុញឱ្យសាលារៀនគោលដៅទាំង១៥ កាន់តែមានបរិយាកាសសិក្សាល្អប្រសើរ និងប្រកបដោយគុណភាព។

សកម្មភាពអនុវត្តន៍ផ្ទាល់លើមុខវិជ្ជា បុរេសំណេរ សម្គាល់តួអក្សរ  "គ" ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលគ្រូមត្តេយ្យដំណាក់កាលទី២ រ...
09/09/2026

សកម្មភាពអនុវត្តន៍ផ្ទាល់លើមុខវិជ្ជា បុរេសំណេរ សម្គាល់តួអក្សរ "គ" ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលគ្រូមត្តេយ្យដំណាក់កាលទី២ របស់គម្រោងមជ្ឍមណ្ឌលធនធានកុមារតូច នៃសមាគមគ្រួសារយើង។

សកម្មភាពរៀននិងបង្រៀនមុខវិជ្ជា ចិត្តចលភាព នៃវគ្គបណ្ដុះបណ្ដាលគ្រូមត្តេយ្យគរុកោសល្យដំណាក់កាលទី២ ក្នុងគម្រោងមជ្ឍមណ្ឌលធនធានកុ...
04/09/2026

សកម្មភាពរៀននិងបង្រៀនមុខវិជ្ជា ចិត្តចលភាព នៃវគ្គបណ្ដុះបណ្ដាលគ្រូមត្តេយ្យគរុកោសល្យដំណាក់កាលទី២ ក្នុងគម្រោងមជ្ឍមណ្ឌលធនធានកុមារតូច នៃសមាគមគ្រួសារយើង។ វគ្គបណ្ដុះបណ្ដាលនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ សមាគមគ្រួសារយើង ដោយមានការសហការណ៍ពីការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំ យុវជន និង...
27/08/2026

នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ សមាគមគ្រួសារយើង ដោយមានការសហការណ៍ពីការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «រៀនតាមរយៈការលេង» ដោយមានអ្នកចូលរួមមកពីសាលាគោលដៅទាំង១០ នៃគម្រោង គំនិតផ្ដួចផ្ដើមសុខភាព និងអាហារូបត្ថម្ភសម្រាប់ម្ដាយ និងកុមារ (HNIMC)និងមានការចូលរួមពីសំណាក់គ្រូមត្តេយ្យសហគមន៍ផងដែរ នៅទីតាំងសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកំពង់ត្រឡាច។
សម្រាប់កម្មវិធីនៃវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូមត្តេយ្យសិក្សា ការរៀនតាមរយៈការលេងគ្រប់មុខវិជ្ជាប្រកបដោយប្រសិទ្ធិភាព និងការអភិវឌ្ឍលើផ្នែកទាំង៥សម្រាប់កុមារ ការចែករំឡែកពីការថែទាំសុខភាពបឋម អាហាររូបត្ថម្ភមូលដ្ឋាន និងការថែទាំសួនដំណាំនៅផ្ទះ។
ក្រោមការបង្រៀន និងងសម្របសម្រួលដោយគ្រូឧទ្ទេស មកពីមន្ទីរអប់រំ គ្រូមត្តេយ្យដែលបានចូលរួមកម្មវិធីខាងលើទទូលបានចំណេះដឹងថ្មីៗ វិធីសាស្ត្របង្រៀន ការអនុវត្តជាក់ស្ដែង និងមានការផលិតសម្ភារបង្រៀនផងដែរ។
សមាគមគ្រួសារយើង - Krousar Yoeung Association

ខេត្តកំពង់ចាម៖ សូមអបអរសាទរ កូនៗដែលរៀននៅសាលាមត្តេយ្យសិក្សាល្ពាក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃអង្គា...
25/08/2026

ខេត្តកំពង់ចាម៖
សូមអបអរសាទរ កូនៗដែលរៀននៅសាលាមត្តេយ្យសិក្សាល្ពាក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានទទួលបណ្ណសរសើរ និងលិខិតបញ្ជាក់ការសិក្សាពីលោកគ្រូចៅអធិកាវត្ត លោកមេឃុំ លោកនាយក និងលោកគ្រូអ្នកគ្រូ ដោយភាពសប្បាយរីករាយ និងរំភើបជាខ្លាំង ដែលទទួលបានជោគជ័យក្នុងរយៈពេលពេញមួយឆ្នាំ សិក្សា ២០២៥-២០២៦ នេះ ។

សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកមេឃុំ អ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ដែលខិតខំប្រឹងប្រែង ដើម្បីការអប់រំទាំងអស់គ្នា។
សមាគមគ្រួសារយើង - Krousar Yoeung Association
#គម្រោងកុមារកម្ពុជារីករាយ

ខេត្តព្រៃវែងថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦សូមអបអរសាទរដល់កុមារមត្តេយ្យចំនួន ២៨៥ នាក់ រៀននៅសាលាមត្តេយ្យសិក្សាអង្គប្រជុំ និងសាល...
25/08/2026

ខេត្តព្រៃវែងថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦

សូមអបអរសាទរដល់កុមារមត្តេយ្យចំនួន ២៨៥ នាក់ រៀននៅសាលាមត្តេយ្យសិក្សាអង្គប្រជុំ និងសាលាមត្តេយ្យសិក្សាត្តោត ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ទទួលបានលិខិតបញ្ជាក់ការសិក្សា និងបណ្ណសរសើរ គ្រប់ៗគ្នា។ សម្រាប់សិស្សកម្រិតខ្ពស់ឆ្លងភូមិសិក្សាពីមត្តេយ្យទៅបឋមសិក្សា (ថ្នាក់ទី១) ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ព្រមទាំងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ លោកនាយក លោកស្រីនាយិកា នៃសាលាទាំងពីរ គណៈគ្រងសាលា លោក លោកស្រីមាតាបិតាសិស្សដែលបានបញ្ជូនកូនៗមករៀនទៀងទាត់ និងកូនៗទាំងអស់ដែលខិតខំត្រងត្រាប់ លោកគ្រូ អ្នកគ្រូ។

កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងដោយគណៈគ្រប់គ្រងសាលា គណៈគ្រង់គ្រងសាលា និងចូលរួមដោយលោកអភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រៀច លោកក្រុមប្រឹក្សាឃុំ មាតាបិតាសិស្សជាច្រើននាក់។

សមាគមគ្រួសារយើង - Krousar Yoeung Association
#គម្រោងកុមារកម្ពុជារីករាយ

[English Text Below]នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ សកម្មភាពការស្ទង់មតិសហគមន៍ ត្រូវបានធ្វើឡើងនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំ...
22/08/2026

[English Text Below]

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ សកម្មភាពការស្ទង់មតិសហគមន៍ ត្រូវបានធ្វើឡើងនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយផ្តោតលើសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការថែទាំសុខភាពបឋម។

ការស្ទង់មតិនេះត្រូវបានរៀបចំ និងធ្វើឡើងយ៉ាងសកម្មដោយអ្នកចូលរួមពីក្រុមការងារគម្រោង NOREC មកពីប្រទេសបង់ក្លាដែស និងឥណ្ឌា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមគ្រួសារយើង (KrY)។ ការស្ទង់មតិនេះធ្វើនៅ សាលាមត្តេយ្យសិក្សា ត្បែងខ្ពស និងសាលាមត្តេយ្យសិក្សា លង្វែក ដោយមានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយ និងអាណាព្យាបាលជាច្រើន។

ការស្ទង់មតិកម្រិតសហគមន៍ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងអំពីបរិបទក្នុងស្រុក និងគាំទ្រដល់ការអភិវឌ្ឍអន្តរាគមន៍ដែលមានមូលដ្ឋានលើភស្តុតាង ដើម្បីកែលម្អសុខភាព អាហារូបត្ថម្ភ និងសុខុមាលភាពទូទៅរបស់កុមារ និងគ្រួសារ។

Today, 22 August 2026, a community survey was copnducted in Kampong Tralach district Kampong Chhnang province, focusing on food security, nutrition, and primary health care.

The survey was actively designed and conducted by NOREC participants from Bangladesh and India, in close cooperation with Krousar Yeoung Association (KrY). The survey covered the preschools- Tbaeng Khpos and Longvek preschool with active participation from parents and household members from several communes.

Community-level surveys like this are an important step toward understanding local contexts, and supporting the developments of evidence-based interventions to improve the health, nutrition, and overall well-being of children and families.
សមាគមគ្រួសារយើង - Krousar Yoeung Association

ខេត្តរតនគិរី ពិធីប្រគល់វិញ្ញាបនបត្រ បណ្ណសសើរ និងកាដូរអនុស្សាវរីយ៍បញ្ចប់ការសិក្សាកម្រិតមត្តេយ្យសិក្សា ឆ្នាំសិក្សា ២០២៥-២០...
21/08/2026

ខេត្តរតនគិរី

ពិធីប្រគល់វិញ្ញាបនបត្រ បណ្ណសសើរ និងកាដូរអនុស្សាវរីយ៍បញ្ចប់ការសិក្សាកម្រិតមត្តេយ្យសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ នៃសាលាមតេយ្យទាំង ១៤សាលានៃខេត្តរតនគិរី ក្នុងគម្រោង «កុមារកម្ពុជា រីករាយ» (HCC)។

កាលពីថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ដល់ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ដល់១៥ ខែសីហា ឆ្នាំ២០២៦ សមាគមគ្រួសារយើង (Krousar Yoeung Association) អនុវត្តកម្មវិធីអប់រំកុមារតូច (មតេ្តយ្យសិក្សា)ដែលទទួលបានថវិកាគាំទ្រដោយ មូលនិធិ គីនចាន់ (Kinchan Foundation) ដោយមានវត្តមាន ទីប្រឹក្សាគរុកោសល្យ/មន្ត្រីគម្រោង នៃសមាគមគ្រួសារយើង លោកអភិបាលនៃគណៈអភិបាលក្រុង/ស្រុក លោក/លោកស្រី ប្រធាន/អនុប្រធានការិយាល័យ តំណាងមណ្ឌលសុខភាព នាយប៉ុស្ដិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាលសរុបចំនួន៦៨៥ នាក់ និងកុមារមត្តេយ្យសរុបចំនួន ៦៩៣ នាក់ ។
សាលាគោលដៅទាំង១៣ រួមមាន (មតេ្តយ្យសិក្សាឡុំ ប៉ក់ធំ សោមធំ កាតែ ប្លរ ទូយ លើឃួន យឺន ណងហៃ កាឡៃ សាមគ្គី បុរីកម្មករ៤ និងមត្តេយ្យហ៊ុនសែនយក្ខឡោម)។

សមាគម គ្រួសារ យើង មានមោទនភាពយ៉ាងក្រៃលែងក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ដើម្បីអបអរសាទរដល់ភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ក្មួយៗកុមារតូចៗ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលទាំងអស់គ្នា។

💖 សូមជូនពរឱ្យក្មួយៗទាំងអស់គ្នា ក្លាយជាក្មេងប្រុស ស្រីល្អ ជាកូនកតញ្ញូ និងជាទំពាំងស្នងឫស្សីដ៏ឆ្នើមសម្រាប់អនាគតប្រទេសជាតិយើង!

ខេត្តស្ទឹងត្រែង ៖ ពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសសើរ និងកាដូរអនុស្សាវរីយ៍បញ្ចប់ការសិក្សាកម្រិតមត្តេយ្យសិក្សា ឆ្នាំសិក្សា ...
17/08/2026

ខេត្តស្ទឹងត្រែង ៖ ពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសសើរ និងកាដូរអនុស្សាវរីយ៍បញ្ចប់ការសិក្សាកម្រិតមត្តេយ្យសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ នៃសាលាមតេយ្យទាំង ៧សាលានៃខេត្តស្ទឹងត្រែង ក្នុងគម្រោង «កុមារកម្ពុជា រីករាយ» (HCC)។
ថ្ងៃព្រហស្បតិ៍ ៨រោច ដល់ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ដល់ ១២ ខែសីហា ឆ្នាំ២០២៦ សមាគមគ្រួសារយើង (Krousar Yoeung Association) អនុវត្តកម្មវិធីអប់រំកុមារតូច (មតេ្តយ្យសិក្សា)ដែលទទួលបានថវិកាគាំទ្រដោយ មូលនិធិ គីនចាន់ (Kinchan Foundation) ដោយមានវត្តមាន ទីប្រឹក្សាគរុកោសល្យ/មន្ត្រីគម្រោង នៃសមាគមគ្រួសារយើង លោកអភិបាលនៃគណៈអភិបាលស្រុក លោកស្រី លោក/លោកស្រី ប្រធាន/អនុប្រធានការិយាល័យ តំណាងមណ្ឌលសុខភាព នាយប៉ុស្ដិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាលសរុបចំនួន៣១៨នាក់ និងកុមារមត្តេយ្យសរុបចំនួន ៣៦៨ នាក់ ។
សាលាគោលដៅទាំង៧រួមមាន (មតេ្តយ្យសិក្សាច្រប់ ស្រែក្រសាំង កោះព្រះ ខ្សាច់ថ្មីធំ ស្រែគរ ។
សមាគម គ្រួសារ យើង មានមោទនភាពយ៉ាងក្រៃលែងក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ដើម្បីអបអរសាទរដល់ភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ក្មួយៗកុមារតូចៗ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលទាំងអស់គ្នា។
💖 សូមជូនពរឱ្យក្មួយៗទាំងអស់គ្នា ក្លាយជាក្មេងប្រុស ស្រីល្អ ជាកូនកតញ្ញូ និងជាទំពាំងស្នងឫស្សីដ៏ឆ្នើមសម្រាប់អនាគតប្រទេសជាតិយើង!

Address

Address: #577, Angtaminh Street, Sangkat Kakap, Khan Posenchey
Phnom Penh
12406

Opening Hours

Monday 08:00 - 12:00
13:00 - 05:00
Tuesday 08:00 - 05:00
Wednesday 08:00 - 05:00
Thursday 08:00 - 05:00
Friday 08:00 - 05:00

Telephone

+85589474766

Alerts

Be the first to know and let us send you an email when សមាគមគ្រួសារយើង - Krousar Yoeung Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមគ្រួសារយើង - Krousar Yoeung Association:

Shortcuts

Share