18/09/2026
(ហ្សឺណែវ, សហព័ន្ធស្វុីស)៖ នៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រធាននាយកដ្ឋានកិច្ចការអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈឆ្នាំ២០២៦ ក្រោមប្រធានបទ “Powering the Future” នៅលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីសារៈសំខាន់នៃតួនាទីរបស់វិស័យសេវាកម្មចំពោះការអភិវឌ្ឍ ប្រភពចំណូល និងការបង្កើតការងារសម្រាប់សមាជិក។
នៅអំឡុងពេលនៃវេទិកាសាធារណៈនេះផងដែរ លោក ក៏បានចូលរួមធ្វើជាអ្នកសម្របសម្រួលនៅក្នុងព្រឹត្តិការណ៍អមរបស់កម្ពុជាក្រោមប្រធានបទ “Driving Digital Transformation and LDC Graduation” ដោយមានវាគ្មិនអញ្ជើញចូលរួមពីអគ្គរាជទូតនៃស្ថានបេសកកម្មកម្ពុជាប្រចាំ WTO, ឯកអគ្គរាជទូតនៃស្ថានបេសកកម្មចក្រភពអង់គ្លេសប្រចាំ WTO, លេខាធិការដ្ឋាន WTO, និងនាយកវិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
(Geneva, Switzerland): From September 15 to 17, 2026, Director of the Department of WTO Affairs and International Organizations of the Ministry of Commerce, attended WTO Public Forum 2026, themed “Powering the Future”, held at the World Trade Organization (WTO) Secretariat in Geneva, Switzerland. The Forum aimed to discuss the vital role of the services sector in driving development, generating revenue, and creating jobs for WTO members.
During the event, Mr. Director also served as the moderator for Cambodia's side event, titled “Driving Digital Transformation and LDC Graduation.” The panel brought together distinguished speakers including Permanent Representative of the Cambodia Mission to the WTO, the Permanent Representative of the UK Mission to the WTO, Madam Deputy Director General of the WTO, and Director of the International Institute for Sustainable Development.