17/09/2026
[English Below]
អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក!🎊🎉🇰🇭
១៧ កញ្ញា ឆ្នាំ២០២៣ - ១៧ កញ្ញា ឆ្នាំ២០២៦
ប្រាសាទកោះកេរ ជាអតីតរាជធានីបុរាណ និងជាស្នាដៃឯកនៃស្ថាបត្យកម្មខ្មែរក្នុងសតវត្សរ៍ទី១០ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ប្រាសាទនេះស្ថិតនៅកណ្ដាលព្រៃព្រឹក្សាដ៏ស្រស់បំព្រង និងលេចធ្លោដោយប្រាសាទប្រាំង ៧ជាន់ដ៏ស្កឹមស្កៃ។ ម្យ៉ាងទៀត រមណីយដ្ឋានប្រវត្តិសាស្ត្រនេះមិនត្រឹមតែបង្ហាញពីគំនិតច្នៃប្រឌិត និងស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃកេរដំណែលវប្បធម៌ និងជាមោទនភាពជាតិដ៏ឧត្តុង្គឧត្តមនៃប្រជាជនកម្ពុជា។
Commemorating the 3rd Anniversary of Koh Ker Temple Site being inscribed as a UNESCO World Heritage Site, 17th September 2023 - 17th September 2026. 🎊🎉🇰🇭
Koh Ker Temple was inscribed on UNESCO’s World Heritage List as a masterpiece of ancient 10th-century Khmer architectural innovation and urban planning. Highlighted by its majestic seven-tiered pyramid temple, Prasat Thom, rising above the lush forest, this sacred capital showcases exceptional artistic mastery and stands as a timeless symbol of cultural heritage and supreme national pride for the Cambodian people.