21/07/2026
[English Below]
ពួកយើងជឿជាក់ថាការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព និងការគាំទ្រ ដើម្បីឱ្យគ្រួសារនានាអាចពិភាក្សាដោយចំហអំពីបញ្ហាហិង្សាពាក់ព័ន្ធនឹងយេនឌ័រ (GBV) គឺជាកត្តាសំខាន់បំផុតក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាននៅក្នុងសហគមន៍។
✍កាលពីពេលថ្មីៗនេះ អង្គការឆេក បានរៀបចំកម្មវិធី វេទិកាជជែកពិភក្សារបស់ស្ត្រី នៅស្រុកពារាំង ខេត្តព្រៃវែង (សិក្ខាកាម ១៧ នាក់, ស្រី ១០ នាក់) និងស្រុកសមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (សិក្ខាកាម ១៦ នាក់, ស្រី ១១ នាក់)។ កម្មវិធីនេះបានជួបជុំគ្រួសារដែលរងផលប៉ះពាល់ដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដើម្បីពិភាក្សាអំពីការគាំទ្រ និងស្វែងយល់ពីវិធីសាស្ត្រក្នុងការទប់ស្កាត់អំពើហិង្សា។
នៅចុងបញ្ចប់នៃសកម្មភាពនេះ អ្នកចូលរួមទាំងអស់បានឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗដូចជា៖
🔶អំពើហិង្សាក្នុងគ្រួសារ គឺជាបញ្ហារបស់សហគមន៍ទាំងមូល។
🔶ការចេះរបៀបគ្រប់គ្រងកំហឹង គឺជាវិធីសាស្រ្តដ៏សំខាន់មួយក្នុងការជៀសផុតពីការប្រើអំពើហិង្សាក្នុងគ្រួសារ។
🔶អ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីឱ្យភូមិឋានរបស់ពួកគាត់រស់នៅបានសុខសាន្ត។
🙌យើងអាចកសាងសហគមន៍ដែលគ្មានអំពើហិង្សា មានសុវត្ថិភាព និងសុខសាន្តសម្រាប់អ្នករាល់គ្នា។ ចូលរួមទាំងអស់គ្នាដើម្បីគាំទ្រគ្នាទៅវិញទៅមក និងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ! 🕊️💙
We believe that creating safe, supportive environments where families can speak openly about gender-based violence (GBV) is crucial for driving lasting community change.
✍Recently, CHEC hosted Women Corner sessions in both Pear Raing District, Prey Veng Province (17 participants, 10 females) and Samaki Meanchey District, Kampong Chhnang Province (16 participants, 11 females). Bringing together families affected by GBV, the discussions focused on providing meaningful GBV support and learning practical violence prevention tools.
By the end of the sessions, participants reflected on key takeaways:
🔶Domestic violence is a community-wide issue, not just a private family matter.
🔶Learning anger management techniques is a key strategy to prevent domestic violence.
🔶Participants gained a clear understanding of their active roles in preventing domestic violence to ensure their villages remain peaceful places to live.
🙌Together, we can build violence-free, safe, and peaceful communities for everyone. Let’s continue to support one another, speak up, and work hand-in-hand to end domestic violence! 🕊️💙