08/04/2025
សេចក្តីជូនដំណឹងស្តីពី
ការផ្តល់អាហារូបករណ៍១០០% ថ្នាក់ Associate- Bachelor Program In Business Management ជំនាញ គ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថាន St Clements Institute ចំនួន១០រូប សិក្សាតាមរយះអនឡាន Online
យោង៖ លិខិតចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ របស់ St Clements Institute ស្តីពីអាហាររូបករណ៍
ថ្នាក់បរិញ្ញាបត្ររងលើជំនាញ Business Management។
អាស្រយ័ដូចបានជម្រាបជូនខាងលើ ខ្ញុំបាទមានកិតិ្តយស សូមគោរពជម្រាបជូនដល់ សមាជិកទាំងអស់ក្នុង សមាគមបច្ចេកវិទ្យាឌីជីថល នៃកម្ពុជា ដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើ សូមជូនដំណឹងមកសមាគមបច្ចេកវិទ្យាឌីជីថល នៃកម្ពុជាដើម្បីចុះឈ្មោះសិក្សា។
សូមបញ្ជាក់ : ផុតកំណត់ថ្ងៃដាក់ពាក្យ ទី 30 ខែ មេសា ឆ្នាំ 2025 វេលាម៉ោង 5 ល្ងាចជាកំហិត
សូមទាក់ទង លេខ 017 666889