12/09/2026
ក្រុមទី៨៖ មកពីខេត្តកែប
គម្រោងអាជីកម្ម៖ ងាវប្រែរូប
គោលបំណង៖
១. ការកែច្នៃសំបកងាវ ខ្ចង ខ្ចៅ ដែលជាវត្ថុធាតុដើមដែលស្រួលរក ដែលមាននៅក្នុងសមុទ្រជាច្រើនយកមកកែច្នៃអោយក្លាយទៅជាវត្ថុអនុស្សាវរីយ៍ និងវត្ថុតាំងតាមគេហដ្ឋាន ភោគនីយដ្ឋានបន្ទប់គេងជាដើម...
២. ជួយលើកកម្ពស់ដល់ប្រជានេសាទ ស្រ្តីមេផ្ទះ យុវជនដែលមិនទាន់មានការងារធ្វើ។ ហើយទោះបីសំបកងាវទាំងនេះជាកាកសំណល់ដែលគេគិតថាគ្មានប្រយោជន៍ដែលធ្វើអោយមានផលវិបាកដល់មនុស្សគ្រប់រូបដោយសារការចាក់ ឬបោះចោលដោយគ្មានសណ្តាប់ធ្នាប់ធ្វើអោយ មុតដៃ មុតជើង ដែលជាបញ្ហាប្រឈមរបស់ពួកគេ។ ដោយសារតែបញ្ហាទាំងនេះហើយទើបក្រុមយើងខ្ញុំបានប្រមូលយកសំបកងាវទាំងនេះដែលគេយល់ថាគ្មានតម្លៃ យកមកកែច្នៃអោយក្លាយទៅជារបស់ប្រើប្រាស់ដូចជា: វត្ថុអនុស្សាវរីយ៍ និងសម្រាប់តាំងលម្អផ្សេងៗ។