CPDD Cambodia

CPDD Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CPDD Cambodia, Nonprofit Organization, Phnom Penh Villa Building, #24, Street 388, Sangkat Toul Svay Prey 1 Khan Chamkarmon, Phnom Penh.

The Coalition for Partnership in Democratic Development (CPDD) is a non-profit, non-partisan coalition of Cambodian and INGOs and individuals working on the issues of decentralization and de-concentration reforms in Cambodia.

*English Below*ក្រោមការដឹកនាំពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការ Save the Children ប្រចាំនៅកម្ពុជា ...
31/07/2026

*English Below*

ក្រោមការដឹកនាំពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការ Save the Children ប្រចាំនៅកម្ពុជា រួមជាមួយអង្គការដៃគូសង្គមស៊ីវិលទាំង ១០ បានសហការរៀបចំ សិក្ខាសាលាដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង «ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ដើម្បីសិទ្ធិកុមារ»។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត អង្គការសង្គមស៊ីវិល និងបណ្តាញកុមារ-យុវជន ដោយទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារអភិវឌ្ឍន៍ស៊ុយអែត។

គម្រោងរយៈពេល ៣ ឆ្នាំនេះ មានគោលបំណងក្នុងការពង្រឹងសមត្ថភាព និងមានលំហរសេរីភាពសម្រាប់អង្គការសង្គមស៊ីវិល ក៏ដូចជាកុមារ ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធ និងអ្នកមានកាតព្វកិច្ច បង្កើនគណនេយ្យភាពក្នុងការធានាសិទ្ធិកុមារប្រកបដោយសមធម៌។

យើងជឿជាក់ថា ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល និងការចូលរួមរបស់កុមារ នឹងរួមចំណែកបង្កើតសង្គមដែលមានគណនេយ្យភាព និងធានាឱ្យសិទ្ធិកុមារត្រូវបានគោរព ការពារ និងលើកកម្ពស់សម្រាប់កុមារគ្រប់រូប។

Under the leadership of the Ministry of Social Affairs, Veterans and Youth Rehabilitation (MoSVY), Save the Children in Cambodia, in collaboration with 10 civil society partner organizations, co-hosted the official launch workshop for the project SIDA CSO Strengthening" project today.

The event was attended by representatives from relevant ministries, provincial administrations, civil society organizations, and child and youth networks, with funding support from the Swedish International Development Cooperation Agency ( ).

This three-year project strategically aims to empower civil society actors, including children, to claim civic space and build their capacity to hold duty-bearers accountable for the equitable fulfilment of children’s rights.

Together, we are working toward a future where civil society actors and children have stronger opportunities to participate, advocate, and hold duty-bearers accountable for children’s rights.

Banteay Srei អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា - Child Rights Coalition Cambodia Cooperation Committee for Cambodia - CCC, Cambodia Children and Young People Movement for Child Rights CPDD Cambodia, The NGO Forum on Cambodia, &LearnCambodia, , Cambodia and )

អង្គការសម្ព័ន្ធភាពជាដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) រួមសហការជាជាមួយក្រសួងមហាផ្ទែ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវ...
23/07/2026

អង្គការសម្ព័ន្ធភាពជាដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) រួមសហការជាជាមួយក្រសួងមហាផ្ទែ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ សាលាខេត្តស្ទឹងត្រែង និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដា្ឋន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបចូលរួម និងប្រកបដោយបរិយាបន្ន” នៅថ្ងៃទី២១ ដល់ ថ្ងៃទី២២ ខែកក្គដា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង។ អ្នកចូលរួមចំនួន ៤៥ នាក់ មកពីអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក អង្គកាសង្គមស៊ីវិល យុវជន ជនមានពិការភាព សហគមន៍ មកពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តរតនគីរី។ វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការអុកហ្វាម (OXFAM) ប្រចាំប្រទេសកម្ពុជា។

13/07/2026
10/07/2026

សារះសំខាន់នៃការចុះបញ្ជីអាពាហ៍ពិពាហ៍

06/07/2026

តើការស្នើសុំចុះបញ្ជីមរណភាពមានសារះសំខាន់អ្វីខ្លះ ?
សូមទស្សនាវីដេអូខាងក្រោម

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភ...
18/06/2026

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល
ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

17/06/2026

តើការចុះបញ្ជីកំណើតរស់សារៈសំខាន់អ្វីខ្លះ?

សូមទស្សនាវីដេអូខាងក្រោយ

វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម (SBCC)ដើម្បីពង្រឹងការចុះបញ្ជីអត្រានុក...
16/06/2026

វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម (SBCC)
ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅរាជធានីភ្នំពេញ.....................................................................................

សម្ព័ន្ធភាព CPDD បានប្រារព្ធធ្វើវគ្គបណ្តុះបណ្តាលនៅថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញអនុវត្តន៍ជាក់ស្តែង និងការសម្របសម្រួលរវាងអង្គការសង្គមស៊ីវិល និងរដ្ឋបាលរាជធានីភ្នំពេញ (PPCA) និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ (GDI) សម្រាប់ការអនុវត្តសកម្មភាពផ្សព្វផ្សាយ និងអនុវត្តន៍ SBCC ប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី រដ្ឋបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (GDI) រដ្ឋបាលសង្កាត់ ខណ្ឌពោធិ៍សែនជ័យ មន្ត្រីមណ្ឌលសុខភាព តំណាងវត្តអារាម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល (CSOs) សរុបចំនួន ៦៨ នាក់ (ស្រី ៣៩ នាក់)

ក្រោយពីបានទទួលការចែករំលែកចំណេះដឹងពីគ្រូបង្គោល និងទទួលបានសម្ភារៈផ្សព្វផ្សាយ អ្នកចូលរួមបានយល់ដឹងអំពីសារៈសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងតួនាទីរបស់ខ្លួនក្នុងការចូលរួមជំរុញការចុះបញ្ជីនៅក្នុងសហគមន៍។ ជាលទ្ធផល អ្នកចូលរួមបានប្តេជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងបន្តទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងរៀបចំផែនការបញ្ជ្រាបទៅក្នុងកម្មវិធី និងសកម្មភាពដែលមានស្រាប់របស់ខ្លួន ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាននៅរាជធានីភ្នំពេញ។

📢 ដំណឹងជ្រើសរើស Consultant📢----------------------------------------------------សម័្ពន្ធភាព CPDD កំពុងត្រូវការជ្រើសរើស co...
05/06/2026

📢 ដំណឹងជ្រើសរើស Consultant📢
----------------------------------------------------
សម័្ពន្ធភាព CPDD កំពុងត្រូវការជ្រើសរើស consultant for Development of MEAL System, KPI Framework, Project Tracking Tools, and Real-Time Feedback Loop for Child Rights Issues
ដើម្បីចូលរួមជាសមាជិកនៃសម័្ពន្ធភាព CPDD។

📌 ព័ត៌មានលម្អិតអំពីមុខតំណែង
🔗សូមចូលមើលតាមលីងខាងក្រោម៖
https://bongthom.com/job_detail/view_details_39917.html?preview=true&embed=true
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV និង Cover Letter
📧 ទៅកាន់អ៊ីមែល៖ [email protected]
⏰ ផុតកំណត់ដាក់ពាក្យ
ថ្ងៃទី 24 មិថុនា 2026
📍ទីតាំងការិយាល័យ
The Coalition for Partnership in Democratic Development (CPDD) Phnom Penh Villa Building, #124, St. 388, Sangkat Toul Svay Prey 1, Khan Chamkarmon, Phnom Penh, Cambodia
📞លេខទំនាក់ទំនង
+855 (0) 23 238 836
🌐 គេហទំព័រ
www.cpddcambodia.org
-----------------------------------------------------

📢 Consultant Recruitment Announcement 📢

The Coalition for Partnership in Democratic Development (CPDD) is seeking a qualified Consultant for the Development of a MEAL System, KPI Framework, Project Tracking Tools, and a Real-Time Feedback Loop for Child Rights Issues.

📌 Position Details
🔗 For more information, please visit:
https://bongthom.com/job_detail/view_details_39917.html?preview=true&embed=true

Interested candidates are invited to submit their proposal and required documents to:
📧 Email: [email protected]
⏰ Application Deadline:
24 June 2026
📍 Office Location:
The Coalition for Partnership in Democratic Development (CPDD)
Phnom Penh Villa Building, #124, St. 388,
Sangkat Toul Svay Prey 1, Khan Chamkarmon,
Phnom Penh, Cambodia
📞 Contact Number:
+855 (0) 23 238 836
🌐 Website:
www.cpddcambodia.org

វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម (SBCC)ដើម្បីពង្រឹងការចុះបញ្ជីអត្រានុក...
01/06/2026

វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម (SBCC)
ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅរាជធានីភ្នំពេញ.......................................................
សម្ព័ន្ធភាព CPDD បានប្រារព្ធធ្វើវគ្គបណ្តុះបណ្តាលនៅថ្ងៃសុក្រ ទី១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញអនុវត្តន៍ជាក់ស្តែង និងការសម្របសម្រួលរវាងអង្គការសង្គមស៊ីវិល និងរដ្ឋបាលរាជធានីភ្នំពេញ (PPCA) និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ (GDI) សម្រាប់ការអនុវត្តសកម្មភាពផ្សព្វផ្សាយ និងអនុវត្តន៍ SBCC ប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី រដ្ឋបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (GDI) រដ្ឋបាលសង្កាត់ ខណ្ឌច្បារអំពៅ មន្ត្រីមណ្ឌលសុខភាព តំណាងវត្តអារាម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល (CSOs) សរុបចំនួន ៧៨ នាក់ (ស្រី ៣៩នាក់)

ក្រោយពីបានទទួលការចែករំលែកចំណេះដឹងពីគ្រូបង្គោល និងទទួលបានសម្ភារៈផ្សព្វផ្សាយ អ្នកចូលរួមបានយល់ដឹងអំពីសារៈសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងតួនាទីរបស់ខ្លួនក្នុងការចូលរួមជំរុញការចុះបញ្ជីនៅក្នុងសហគមន៍។ ជាលទ្ធផល អ្នកចូលរួមបានប្តេជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងបន្តទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងរៀបចំផែនការបញ្ជ្រាបទៅក្នុងកម្មវិធី និងសកម្មភាពដែលមានស្រាប់របស់ខ្លួន ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាននៅរាជធានីភ្នំពេញ។

Address

Phnom Penh Villa Building, #24, Street 388, Sangkat Toul Svay Prey 1 Khan Chamkarmon
Phnom Penh
85523

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523238836

Alerts

Be the first to know and let us send you an email when CPDD Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CPDD Cambodia:

Shortcuts

Share