សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា សីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច
(2)

- ឧកញ្ញ៉ា សំដៅដល់គោរមងារដែលត្រូវបានត្រាស់បង្គាប់ផ្តល់ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ។ ឧកញ៉ា រួមមាន ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងរាល់គោរមងារជាឧកញ៉ា ផ្សេងទៀតដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សារលិខិតជូនពរ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ រួមជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុ...
14/08/2026

សារលិខិតជូនពរ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ រួមជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏មហាមង្គលប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា ចូលរួមពិព័រណ៍ឧស្សាហកម្មកម្ពុជា–អន្តរជាតិ ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកឱកាសធុរកិ...
13/08/2026

សមាគមឧកញ៉ាកម្ពុជា ចូលរួមពិព័រណ៍ឧស្សាហកម្មកម្ពុជា–អន្តរជាតិ ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកឱកាសធុរកិច្ចក្នុងវិស័យផលិតកម្ម

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសមាគម ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន៩រូប អញ្ជើញចូលរួម «ពិធីបើកជាផ្លូវការ ពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងឧស្សាហកម្មប្លាស្ទិក កៅស៊ូ បោះពុម្ព និងវេចខ្ចប់ កម្ពុជា–អន្តរជាតិ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍នេះបានប្រមូលផ្តុំក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង ២០០ ក្រុមហ៊ុន ដើម្បីតាំងបង្ហាញបច្ចេកវិទ្យា គ្រឿងចក្រ និងគ្រឿងម៉ាស៊ីនទំនើប ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងដំណោះស្រាយនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យកម្មន្តសាល និងផលិតកម្មនៅកម្ពុជា។

ពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ និងរួមមាន ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2026), ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ (CTG 2026) និង ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ បោះពុម្ព និងវេចខ្ចប់កម្ពុជាអន្តរជាតិ លើកទី១០។ ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ពង្រឹងភាពជាដៃគូធុរកិច្ច និងបង្កើតឱកាសវិនិយោគថ្មីៗក្នុងវិស័យផលិតកម្ម។

ក្នុងបរិបទនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ព្រឹត្តិការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃការបន្តធ្វើទំនើបកម្មវិស័យផលិតកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្វ័យប្រវត្តិកម្ម និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា ព្រមទាំងបង្កើនសមត្ថភាពក្នុងការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល។
យោងតាមទិន្នន័យដែលបានបង្ហាញ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រដែលបានចុះបញ្ជី និងកំពុងដំណើរការចំនួន ៣,៣៥៧ រោងចក្រ ដែលបានបង្កើតការងារជាង ១,៣៥ លានកន្លែង ក្នុងនោះស្ត្រីមានច្រើនជាង ៧០%។ ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មធុនធ្ងន់មានប្រមាណ ២៨,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ តម្លៃផលិតកម្មឧស្សាហកម្មមានជាង ៩,៨ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះផលិតផលសម្រាប់នាំចេញមានតម្លៃប្រមាណ ៧,៣ ពាន់លានដុល្លារអាម៉េរិក។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិព័រណ៍ឧស្សាហកម្មកម្ពុជា–អន្តរជាតិ ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការពង្រឹងបណ្តាញធុរកិច្ច ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងបង្កើតឱកាសសម្រាប់សមាជិកក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគថ្មីៗ។ ជាមួយគ្នានេះ ការចូលរួមក្នុងវេទិកាឧស្សាហកម្មអន្តរជាតិនេះ ក៏ជាឱកាសសម្រាប់សមាគមក្នុងការភ្ជាប់វិស័យឯកជនកម្ពុជាជាមួយបច្ចេកវិទ្យា អ្នកផ្គត់ផ្គង់ និងដៃគូអន្តរជាតិ ដើម្បីរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យផលិតកម្មនៅកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅកាន់ឧស្សាហកម្មដែលមានភាពចម្រុះ ផ្អែកលើបច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។

តាមរយៈការចូលរួមជាបន្តបន្ទាប់ក្នុងវេទិកាធុរកិច្ច និងឧស្សាហកម្មជាតិ និងអន្តរជាតិ សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការតភ្ជាប់រវាងសមាជិក និងដៃគូអាជីវកម្ម ព្រមទាំងរួមចំណែកក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ ឧកញ៉ា ពៅ គឹមថង អគ្គនាយកក្រុមហ៊ុន​ អោកធូសា អឌីត&អាសូរេន ឯ.ក ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមា...
10/08/2026

សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ ឧកញ៉ា ពៅ គឹមថង អគ្គនាយកក្រុមហ៊ុន​ អោកធូសា អឌីត&អាសូរេន ឯ.ក ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចូលរួមកិច្ចប្រជុំក្រុមការងារ «គ» នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន ដើ...
06/08/2026

សមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចូលរួមកិច្ចប្រជុំក្រុមការងារ «គ» នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ឱ្យតំណាងសមាគមអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ «គ» ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមសហអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុមការងារ «គ» តំណាងភាគីរាជរដ្ឋាភិបាល និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «គ» តំណាងភាគីឯកជន។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈម និងសំណូមពរសំខាន់ៗរបស់វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិស័យសេវាកម្ម។ ប្រធានបទដែលបានលើកយកមកពិភាក្សារួមមាន ការកែលម្អនីតិវិធីអាជ្ញាបណ្ណ និងការវិនិយោគ ការចូលប្រើប្រាស់ប្រភពហិរញ្ញវត្ថុ ការអនុគ្រោះពន្ធសម្រាប់គម្រោងវិនិយោគ ការគាំទ្រខ្សែច្រវាក់ផលិតកម្មកសិកម្ម ការលើកកម្ពស់ស្តង់ដារផលិតផល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងការពង្រឹងបរិយាកាសធុរកិច្ច និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។

បន្ទាប់ពីការពិភាក្សាយ៉ាងផុលផុស និងស្ថាបនា កិច្ចប្រជុំបានឯកភាពលើទិសដៅ និងវិធានការជារួម ដើម្បីបន្តដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបចំពោះសំណូមពររបស់វិស័យឯកជន ស្របតាមយន្តការនៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការធ្វើជាស្ពានតភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

ឧកញ៉ាបណ្ឌិត លី រិទ្ធ តំណាងសមាគមឧកញ៉ាកម្ពុជា ចូលរួម «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យបរធនបាលក...
06/08/2026

ឧកញ៉ាបណ្ឌិត លី រិទ្ធ តំណាងសមាគមឧកញ៉ាកម្ពុជា ចូលរួម «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា គួន ធីតា អនុប្រធានទទួលបន្ទុកប្រចាំខែសីហា បានចាត់តាំង ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ឱ្យតំណាងសមាគម អញ្ជើញចូលរួមពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ចក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅសណ្ឋាគារ សុខា ភ្នំពេញ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកជំនាញ និយ័តករ វិនិយោគិន និងភាគីពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈថ្មីៗ ពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការ និងរួមគ្នាកំណត់ទិសដៅអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។

ក្នុងឱកាសនេះ វេទិកាក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យបរធនបាលកិច្ច ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការគ្រប់គ្រង និងការពារទ្រព្យសម្បត្តិ ការទាក់ទាញលំហូរទុនវិនិយោគ និងការបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

យោងតាមទិន្នន័យដែលបានបង្ហាញក្នុងវេទិកា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ កម្ពុជាមានបរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីស្របច្បាប់ចំនួន ១,៩៩៧ ករណី ជាមួយទំហំបរធនសរុបប្រមាណ ២,៦៩១ លានដុល្លារអាម៉េរិក។ ក្នុងនោះ បរធនបាលកិច្ចអចលនវត្ថុមានចំនួន ១,០២៩ ករណី ខណៈបរធនបាលកិច្ចសេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពមានចំនួន ៨៣៧ ករណី ដែលឆ្លុះបញ្ចាំងពីកំណើន និងការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យនេះនៅកម្ពុជា។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការគាំទ្រការអភិវឌ្ឍវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពង្រឹងការយល់ដឹងរបស់វិស័យឯកជន និងជំរុញបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ទំនុកចិត្ត និងចីរភាព ស្របតាមគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

សារលិខិតជូនពរ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល ...
04/08/2026

សារលិខិតជូនពរ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏មហាសិរីមង្គលថ្លៃថ្លា នៃខួបចម្រើនជន្មាយុ។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ ឧកញ៉ាបណ្ឌិត តាំង គង់ស្រេង អគ្គនាយកក្រុមហ៊ុន ចាស្តស្ទីន វីលេច ឯ.ក. ចូលរួមជា «សមាជិកទ្រទ្រង់...
03/08/2026

សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ ឧកញ៉ាបណ្ឌិត តាំង គង់ស្រេង អគ្គនាយកក្រុមហ៊ុន ចាស្តស្ទីន វីលេច ឯ.ក. ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ច ឥណ្ឌា–កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យបច្ចេកវិ...
31/07/2026

សមាគមឧកញ៉ាកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ច ឥណ្ឌា–កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមប្រចាំខែកក្កដា និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួម «ជំនួបផ្គូផ្គងធុរកិច្ច ឥណ្ឌា–កម្ពុជា ស្តីពីបច្ចេកវិទ្យាព័ត៌មាន (India–Cambodia IT Business Matching)» ដែលរៀបចំនៅសណ្ឋាគារ Shangri-La Phnom Penh ក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសវិនិយោគ និងជំរុញការតភ្ជាប់បណ្តាញអាជីវកម្មរវាងសហគ្រាសកម្ពុជា និងឥណ្ឌា។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយ ក្រុមប្រឹក្សាលើការផ្សព្វផ្សាយការនាំចេញអេឡិចត្រូនិក និងសូហ្វវែរកុំព្យូទ័រ (Electronics and Computer Software Export Promotion Council – ESC) ដែលជាស្ថាប័នជាតិឈានមុខរបស់ឥណ្ឌា ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការនាំចេញលើវិស័យអេឡិចត្រូនិក ទូរគមនាគមន៍ សូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់ធុរជននៃប្រទេសទាំងពីរ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យបច្ចេកវិទ្យា នវានុវត្តន៍ ការកសាងសមត្ថភាពឌីជីថល និងការវិនិយោគ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងរវាងសហគ្រាសឥណ្ឌា និងកម្ពុជា នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី គាំទ្រដល់បរិវត្តកម្មឌីជីថល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីនិន្នាការបច្ចេកវិទ្យាសកល និងឱកាសកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដោយគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ឥណ្ឌាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍសូហ្វវែរ បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថល ដែលអាចបង្កើតឱកាសថ្មីៗសម្រាប់ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងការវិនិយោគរវាងប្រទេសទាំងពីរ។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកាធុរកិច្ចនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើតឱកាសសម្រាប់សមាជិកក្នុងការភ្ជាប់បណ្តាញធុរកិច្ចជាមួយដៃគូអន្តរជាតិ និងរួមចំណែកជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦...
25/07/2026

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមពិធីបើក ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅមជ្ឈមណ្ឌល The Premier Centre Sen Sok។

ថ្លែងក្នុងពិធីបើក លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិព័រណ៍ដែលកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្តល់សេវាអាពាហ៍ពិពាហ៍ និងសាធារណជន ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងអត្តសញ្ញាណនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ លោកជំទាវបណ្ឌិតក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានគាំទ្រ និងផ្តល់ការណែនាំផ្នែកបច្ចេកទេស ក្នុងការបង្ហាញពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ដោយនៅតែរក្សាបាននូវអត្តសញ្ញាណ និងគុណតម្លៃវប្បធម៌ជាតិ។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា អាពាហ៍ពិពាហ៍មិនត្រឹមតែជាពិធីចាប់ផ្តើមជីវិតគ្រួសារថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកសាងគ្រួសារប្រកបដោយសេចក្តីស្រឡាញ់ ភាពស្មោះត្រង់ ទំនួលខុសត្រូវ និងសុខដុមរមនា ព្រមទាំងជាការរំលឹក និងលើកតម្កើងគុណតម្លៃប្រពៃណី និងគុណបំណាច់របស់បុព្វបុរសដែលបានបន្សល់ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតបានលើកឡើងថា ទោះបីសង្គមមានការវិវឌ្ឍ និងការច្នៃប្រឌិតឥតឈប់ឈរក៏ដោយ ការអភិវឌ្ឍ និងការធ្វើទំនើបកម្មលើពិធីអាពាហ៍ពិពាហ៍ខ្មែរ គួរតែឈរលើមូលដ្ឋាននៃការគោរព និងថែរក្សាឫសគល់វប្បធម៌ជាតិ ដោយមិនបោះបង់ចោលអត្តសញ្ញាណ និងអត្ថន័យដើមនៃប្រពៃណីខ្មែរឡើយ។

សូមបញ្ជាក់ថា ពិព័រណ៍អាពាហ៍ពិពាហ៍ ឆ្នាំ២០២៦ គឺជាការរៀបចំលើកទី៣ ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងវប្បធម៌អាពាហ៍ពិពាហ៍ខ្មែរ ផ្សព្វផ្សាយអត្តសញ្ញាណ និងអរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់តម្លៃគ្រួសារ និងលើកទឹកចិត្តដល់យុវជនបង្កើតគ្រួសារស្របតាមប្រពៃណី និងច្បាប់ជាធរមាន។ កម្មវិធីនេះក៏ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងស្ថាប័នគ្រួសារ អភិវឌ្ឍធនធានមនុស្ស និងថែរក្សាមូលដ្ឋានគ្រឹះសង្គមកម្ពុជាប្រកបដោយចីរភាព។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុ...
23/07/2026

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិននៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក–អាស៊ាន (USABC) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

អមដំណើរគណៈប្រតិភូក្នុងឱកាសនេះ មានអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឧកញ៉ា លីម តារារិទ្ធ ទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិសម្រាប់ប្រទេសកម្ពុជា របស់ USABC និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ គណៈប្រតិភូមានតំណាងក្រុមហ៊ុនឈានមុខគេពីវិស័យយានយន្ត គ្រឿងយន្តកសិកម្ម សុខាភិបាល ថាមពល ឱសថ កែច្នៃចំណីអាហារ លក់រាយ ធនាគារ និងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ គណៈប្រតិភូ USABC បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា–សហរដ្ឋអាម៉េរិក និងបានសម្តែងការកោតសរសើរចំពោះការគាំទ្រ និងកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក។ គណៈប្រតិភូបានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រីកការវិនិយោគ និងស្វែងរកឱកាសធុរកិច្ចថ្មីៗនៅកម្ពុជា ស្របពេលបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការអភិវឌ្ឍធនធានមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងការចូលរួមក្នុងវិស័យសុខាភិបាល និងអប់រំ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក ដែលបានបន្តបោះទុនវិនិយោគនៅកម្ពុជា និងបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកវត្តមានអាជីវកម្ម និងវិនិយោគលើវិស័យសក្តានុពលថ្មីៗ។ សម្តេចមហាបវរធិបតីជិក USABC បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ ក៏បានគូសបញ្ជាក់អំពីវិធានការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ រួមមានការកែទម្រង់ស្ថាប័ន ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះពន្ធ សំដៅធានាបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ភាពប្រកួតប្រជែង និងភាពអំណោយផលសម្រាប់វិនិយោគិនទាំងអស់។

ជាទីបញ្ចប់ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនសមាន្ធ ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/cambodianoknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

Address

C/O Phnom Penh Hotel: No. 53, Preah Monivong Boulevard, Sangkat Srah Chak, Khan Daun Penh
Phnom Penh
12000

Alerts

Be the first to know and let us send you an email when សមាគមឧកញ៉ាកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមឧកញ៉ាកម្ពុជា:

Shortcuts

Share