07/04/2026
ពិធីបើកសិក្ខាសាលាជាស៊េរីវគ្គទី១ ក្រោមប្រធានបទ “ការរៀបចំផែនការអាជីវកម្ម” ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
សិក្ខាសាលាជាស៊េរីវគ្គទី១ សម្រាប់ឆ្នាំ២០២៦ នេះ បានសហការរៀបចំដោយ នាយកដ្ឋានជំរុញសហគ្រិនភាពនៃនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព និងសាកលវិទ្យាប៊ែលធីអន្តរជាតិ ដែលមានព្រះវត្តមាន វត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លី ណាវុធ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងសមណនិស្សិត សិស្សនិស្សិតជាច្រើនរូប។
សូមគូសបញ្ជាក់ផងដែរថា សិក្ខាសាលាជាស៊េរីវគ្គទី១ សម្រាប់ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង ព័ត៌មាន និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងគោលគំនិតនៃការកសាងផែនការអាជីវកម្ម គំរូអាជីវកម្មរបស់ និងការអនុវត្តជាក់ស្តែង ដល់យុវជន យុវនារីជានិស្សិត និងចូលរួមចំណែកកសាងមូលធនមនុស្សលើវិស័យធុរកិច្ចនិងពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។