Khmer Krom Youth Council

Khmer Krom Youth Council We committed to build up our community and share our experience & knowledge through this KKYC page.

13/09/2026

ផ្សាយផ្ទាល់៖ ខ្មែរក្រោមប្រារព្ធខួប ១៩ឆ្នាំ នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ដោយផ្តោតលើ «សិទ្ធិស្វ័យសម្រេច»
---
លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម រៀបចំពិធីអបអរសាទរខួបលើកទី១៩ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (១៣ កញ្ញា ២០០៧ - ១៣ កញ្ញា ២០២៦) ក្រោមប្រធានបទ «សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម» នៅរាជធានីភ្នំពេញ។ ការប្រារព្ធពិធីនេះ ធ្វើឡើងដើម្បីរំលឹកអំពីកាតព្វកិច្ចអន្តរជាតិ និងជំរុញឱ្យមានការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន រួមមាន សិទ្ធិជំនឿសាសនា សិទ្ធិវប្បធម៌ និងសិទ្ធិស្វ័យសម្រេចលើជោគវាសនារបស់ខ្លួន របស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម។

05/09/2026

ខេត្តឃ្លាំងជាអាតីតពុទ្ធសាសនារងនៅកម្ពុជាក្រោម តើមានប្រវត្តដើមយ៉ាងណា តោះចុចលីងខាងក្រោមដើម្បីមើល ខ្មែរខេត្តឃ្លាំង កម្ពុជាក្រោម Khmer khet khleng

03/09/2026

វត្តជាព្រលឹងជាតិខ្មែរក្រោម បទចម្រៀងរៀបរាប់ពីសារសំខាន់នៃវត្តអារាមខ្មែរក្រោម

27/08/2026

ពាក្យនិយមប្រើនៅកម្ពុជាក្រោមតាមបណ្តាខេត្តទាំង២១ខេត្តក្រុង

22/08/2026

ស្តាប់កំសាន្តបទ ព្រះត្រពាំងស្លាកស្នាមស្ថឹតក្នុងបេះដូង
ចងចាំទឹកដីនៃខេត្តព្រះត្រពាំង កម្ពុជាក្រោមយើង។

រំឮកពេលបងប្អូនខ្មែរក្រោម និងកណ្តាលជួបគ្នា តែងស្រឡាញ់រាប់អានគ្នាដូចបងប្អូន។ រូបភាពលោកស៊្រុន ស៊្រនចុះទៅដែនដីកម្ពុជាក្រោមជួ...
10/08/2026

រំឮកពេលបងប្អូនខ្មែរក្រោម និងកណ្តាលជួបគ្នា តែងស្រឡាញ់រាប់អានគ្នាដូចបងប្អូន។ រូបភាពលោកស៊្រុន ស៊្រនចុះទៅដែនដីកម្ពុជាក្រោមជួបបងប្អូនខ្មែរក្រោមនៅទីនោះប៉ុន្មានឆ្នាំមុន។

រំឮកឡើងវិញ ក្មេងៗខ្មែរក្រោមភូមិកន្រែងមុនករសាងសាលាឆទានម្នាក់ៗអរ សប្បាយ និងក្តីសង្ឃឹមថាបានសាលាបង្រៀនអក្សរខ្មែរហើយ បានចេះអា...
07/08/2026

រំឮកឡើងវិញ ក្មេងៗខ្មែរក្រោមភូមិកន្រែងមុនករសាងសាលាឆទានម្នាក់ៗអរ សប្បាយ និងក្តីសង្ឃឹមថាបានសាលាបង្រៀនអក្សរខ្មែរហើយ បានចេះអានអក្សរខ្មែរហើយ តែផ្ទុយទៅវិញខកចិត្តខ្លាំងពេលសាលាបានករសាងហើយ តែបែរជារដ្ឋាភិបាលវៀតណាមកំទេចចោលទៅវិញ ក្រោមលេសថាញុះញង់ វិទ្ធង្សានាអីណាណោះវិញ ខុសត្រង់ណាជាតិសាសន៍ដែលមិនមានអត្តសញ្ញាណខ្លួនឯង វប្បធម៌ខ្លួនឯងនោះ។ ខ្មែរក្រោមត្រូវចងចាំអំពើអាក្រក់ជូជាតិរបស់រដ្ឋយួន។

ខ្មែរក្រោមគឺជាជនជាតិដើមម្ចាស់ស្រុក។ រដ្ឋាភិបាលវៀតណាមត្រូវតែដោះលែងខ្មែរក្រោមទាំងអស់ដែលមានក្នុងរូបនេះ ព្រោះរដ្ឋវៀតណាមក៏ជាភ...
06/08/2026

ខ្មែរក្រោមគឺជាជនជាតិដើមម្ចាស់ស្រុក។ រដ្ឋាភិបាលវៀតណាមត្រូវតែដោះលែងខ្មែរក្រោមទាំងអស់ដែលមានក្នុងរូបនេះ ព្រោះរដ្ឋវៀតណាមក៏ជាភាគីហត្ថលេខីនៃការគោរពជនជាតិដើមដែរ ជាពិសេសសិទ្ធិមនុស្ស។

ពេលរដ្ឋាភិបាលវៀតណាមចាប់សកម្មជានខ្មែរក្រោមដាក់ពន្ធនាគារ ពួកគេធ្វើទង្វើផ្សេងៗដែលមិនគាប់បីទាល់តែសោះ ដូចជាដាក់កាមេរ៉ាដល់មុខផ...
06/08/2026

ពេលរដ្ឋាភិបាលវៀតណាមចាប់សកម្មជានខ្មែរក្រោមដាក់ពន្ធនាគារ ពួកគេធ្វើទង្វើផ្សេងៗដែលមិនគាប់បីទាល់តែសោះ ដូចជាដាក់កាមេរ៉ាដល់មុខផ្ទះ ហាមអ្នកណាទទួលយកគាត់ចូលធ្វើការ និងគំរាមកំហែង រាប់សិបដង ឥឡូវគាត់កំពុងជាប់ពន្ធនាគារនូវឡើយទេ។

05/08/2026

យួនខំប្រឹងណាស់ដើម្បីជិះជាន់ខ្មែរក្រោមឲ្យរស់ដោយលំបាកគឺ៖
ធ្វើឲ្យខ្លៅ គឺល្ងឹតល្ងង់មិនយល់ការងាយស្រួលជិះជាន់ ហើយអរគុណវាថែមទៀត
ធ្វើឲ្យខ្លាច យួនអាងបំភ័យ អាងគំរាម អាងចាប់ចង
ធ្វើឲ្យឃ្លាន ពីដើមដីខ្មែរម្នាក់រាប់សឹបហិចតា ក្រោយមកត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាមហូភាព ក្រោយមកចែកទៅឲ្យនិគមជនយួនគ្នាគេធ្វើប្រងើយ អ្នកខ្លះតវាបានខ្លះមកវិញ អ្នកខ្លះមិនបានដីមកវិញទេតែបានការគំរាមមកជាមួយ ធ្វើឲ្យខ្មែរប្រែជាអ្នកសុីឈ្នួលឲ្យយួនទៅវិញ។
ការរើសអើងទាំងអស់នេះជាមេរៀនរបស់ខ្មែរក្រោមគ្រប់រូប កុំមានបានតិចតួចមើលងាយខ្មែរគ្នាឯង អាងបុណ្យស័កយួនឲ្យមកខាំគ្នាឯង ឬបំរើដាច់ថ្លៃ។

Address

#23, Street 313/2011, Kork Khleag Village, Kork Khleang Commune, Sensok District, Phnom Penh Capital, Kingdom Of Cambodia
Phnom Penh
12000

Telephone

+85511217132

Website

Alerts

Be the first to know and let us send you an email when Khmer Krom Youth Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Khmer Krom Youth Council:

Shortcuts

Share