13/12/2025
ក្នុងស្មារតីជាតិខ្មែរតែមួយ! នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ នាងខ្ញុំ និងស្វាមី រួមជាមួយ ឯកឧត្តម តាន់ វណ្ណារិទ្ធ និងលោកជំទាវ តែ ស៊ូអេង CEO នៃក្រុមហ៊ុន TRE ព្រមទាំងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ ដែលជាជំនួយរបស់ សប្បុរសជន ឯកឧត្តម លោកជំទាវ បងប្អូន មិត្តភកិ្ត និង ក្រុមការងារ រួមមាន អង្ករ ត្រីខ ទឹកស៉ីអ៉ីវ សាច់ក្រក ថ្នាំសង្កូវ មុងភួយ ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ៣៤០ គ្រួសារ ដែលកំពុងស្នាក់អាស្រ័យនៅវត្ត រតនៈតាំងក្រសាំង ស្ថិតក្នុងឃុំ សែនសុខ ស្រុក ក្រឡាញ់ ខេត្តសៀមរាប។