26/04/2026
[English Below]
ក្លឹបកីឡាថាសហោះ រាជសីហ៍ បាននឹងកំពុងខិតខំអភិវឌ្ឍន៍នូវកម្មវិធីបណ្តុះបណ្តាលកីឡាថាសហោះ ដែលកំពុងមានប្រជាប្រិយភាពទៅតាមសាលារៀន។ ដោយកម្មវិធីរយៈពេល ៣ខែ ត្រូវបានរៀបចំឡើងដើម្បីបណ្តុះបណ្តាលឲ្យសិស្សឱ្យស្គាល់កីឡានេះ តាមរយៈ រចនាសម្ព័ន្ធនៃការហ្វឹកហាត់ ការអភិវឌ្ឍជំនាញ និងការហ្វឹកហាត់ដែលមានភាពរីករាយ និងទាក់ទាញ និងដឹកនាំដោយកីឡាករដែលមានបទពិសោធន៍។ ក្នុងអំឡុងពេលកម្មវិធីនេះ សិស្សនឹងរៀនពីមូលដ្ឋានគ្រឹះនៃការបោះថាស ការចាប់ថាស និងរបៀបក្នុងការលេងផងដែរ ការធ្វើការជាក្រុម ការទំនាក់ទំនង វិន័យ និងយល់ដឹងបន្ថែមទាក់ទងទៅនឹង “ច្បាប់ ស្មារតីនៃកីឡា”
លើសពីនេះទៅទៀត វាមិនមែនគ្រាន់តែជាកម្មវិធីកីឡាទេ ប៉ុន្តែជាការបង្កើតបរិយាកាសវិជ្ជមាន បើកចំហ និងពោរពេញដោយថាមពល ដែលអាចឱ្យសិស្សបង្កើនទំនុកចិត្ត ភាពសកម្ម និងបង្កើតទំនាក់ទំនងមានន័យជាមួយមិត្តរួមថ្នាក់។ នៅចុងបញ្ចប់កម្មវិធីបណ្តុះបណ្តាល សិស្សនឹងមិនត្រឹមតែយល់ដឹងយ៉ាងល្អអំពី កីឡាថាសហោះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសអនុវត្តជំនាញរបស់ពួកគេក្នុងការប្រកួតមិត្តភាព និងស្ថានភាពលេងពិត និងអ្វីៗដែលបានរៀនមកអនុវត្តលើទីលាន។
អ្វីដែលល្អបំផុតគឺ កម្មវិធីបណ្តុះបណ្តាលទាំងមូលនេះគឺឥតគិតថ្លៃ។ ចំពោះសាលា ឬអង្គការដែលមានចំណាប់អារម្មណ៍ចង់ណែនាំកីឡាថាសហោះទៅកាន់កូនសិស្ស ពោលគឺអាចទាក់ទងមកក្លឹបយើងបាន។ ចូលរួមចំណែកជាមួយយើងក្នុងការអភិវឌ្ឍន៍កីឡាថាសហោះក៏ដូចជាគាំទ្រសហគមន៍អ្នកលេងកីឡាថាសហោះ និងជម្រុញដល់កីឡាករវ័យក្មេងក្នុងវិស័យកីឡាថាសហោះ
Reach Chsey Ultimate has been hard at work developing an exciting initiative to bring the fast-growing sport of Ultimate Frisbee into schools. This comprehensive 3-month program is designed to introduce students to the game through structured training, progressive skill development, and fun, engaging sessions led by experienced players. Throughout the program, students will learn the fundamentals of throwing, catching, cutting, and game strategy, while also developing important qualities such as teamwork, communication, discipline, and a deep respect for the Spirit of the Game.
More than just a sports program, this initiative is about creating a positive, inclusive, and energetic environment where students can build confidence, stay active, and form meaningful connections with their peers. By the end of the program, students will not only have a strong understanding of Ultimate Frisbee, but also the opportunity to apply their skills in friendly matches and game situations, bringing everything they’ve learned to life on the field.
Best of all, the entire program is completely free, making it highly accessible for schools looking to introduce something new and impactful to their students. Any international school can apply, making this an incredible opportunity to be part of a growing Ultimate community, inspire young athletes, and help shape the future of the sport.
Interested? Contact us below!
[email protected]
#កីឡាថាសហោះ