ប៉ាកា PAKKA

ប៉ាកា PAKKA ទំព័រនេះមានបំណងផ្តល់សេវាសហគម តាមរយះការផ្តល់ប្រឹក្សា និងការចែករំលែកបទពិសោធន៏ ។

ខ្ញុំបង្កើតទំព័រប៉ាកានេះឡើង ដើម្បីចូលរួមបែងចែករំលែកចំនេះដឹងទូទៅ ដោយផ្អែកទៅលើបទពិសោធន៏និងការស្រាវជ្រាវផ្ទាល់ខ្លួន ក្រោយបានហែលឆ្លងគ្រប់រសជាតិតាំងពីសម័យសង្រ្គាម របបប៉ុលពត រហូតបានដឹកនាំធុរកិច្ចក្រុមហ៊ុន។ សព្វថ្ងៃខ្ញុំចូលនិវត្តន៏ពាក់កណ្តាលហើយ ពាក់កណ្តាលទៀតផ្តល់ប្រឹក្សាដល់ថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួន មានក្រុមហ៊ុនក្នុងស្រុក ក្រុមហ៊ុនបរទេស ហើយក៏មានក្រុមហ៊ុនតូចៗខ្លួនឯងដែរ។ ទំនេរ ខ្ញុំចូលចិត្តអាន និងវិភាគហ

ិរញ្ញវត្ថុផ្សាភាគហ៊ុន សេដ្ឋកិច្ច ហិរញ្ញវត្ថុគ្រួសារ។ល។

ខ្ញុំរៀនបង្កើតទំព័រនេះជាលើកដំបូង ដូច្នេះបើមានការខ្វះខាតណាមួយ សូមបងប្អូនកូនក្មួយ ជួយកែលំអផង។ សំរាប់ជាកិច្ចចាប់ផ្តើម ទំព័រនេះមានគោលបំណងធំៗពីរ។ ទី១៖ ដើម្បីចែករំលែកចំណេះដឹងទូទៅ។ ទី២៖ អ៊ុំទទួលឆ្លើយសាររបស់បងប្អូនកូនក្មួយ ដែលមានសំណួរផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការងារ ជីវិត លុយកាក់។ល។ សូមផូសនៅលើទំព័រ ឬផ្ញើជាសារឯកជន ក្នុងករណីចង់បិទអត្តសញ្ញាណ។

តោះ! យើងសាកល្បងទាំងអស់គ្នាមើល 🤩

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ប៉ាកា PAKKA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share