19/09/2026
🐃 សត្វខ្ទីង (Bos gaurus) គឺជាប្រភេទអម្បូរគោសាទិសដែលមានមាឌធំ និងកម្លាំងខ្លាំង ដែលអាចមានទម្ងន់រហូតដល់ ១ ០០០គីឡូក្រាម សម្រាប់សត្វខ្ទីងពេញវ័យ។ ជាមួយនឹងរាងកាយដ៏មាំមួន ស្មាពោរពេញដោយសាច់ដុំ ជើងផ្នែកខាងក្រោមមានពណ៌សប្លែក និងមានស្នែងកោង ខ្ទីងអាចរស់នៅបានចាប់ពីតំបន់ទំនាបរហូតដល់តំបន់ខ្ពង់រាបដែលមានរយៈកម្ពស់រហូតដល់ ២ ០០០ម៉ែត្រ។ ខ្ទីងរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅតាមតំបន់ដែលមានរយៈកម្ពស់ខ្ពស់ជាងសត្វទន្សោង។
⚠️ ប៉ុន្តែនៅពីក្រោយរូបរាងដ៏គួរឱ្យចាប់អារម្មណ៍នេះ សត្វខ្ទីងកំពុងប្រឈមនឹងបញ្ហាកាន់តែច្រើនឡើងៗនៅតាមជម្រកធម្មជាតិដែលពួកវាកំពុងរស់នៅ ដែលជាកត្តាគំរាមកំហែងដល់ការរស់រានមានជីវិតរបស់សត្វព្រៃដ៏មហិមាមួយប្រភេទនេះ។
♻️ សត្វខ្ទីងមានតួនាទីសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី តាមរយៈការស៊ីស្មៅ ស្លឹកឈើ និងរុក្ខជាតិផ្សេងៗ។ ខ្ទីងជួយគ្រប់គ្រង និងរៀបចំការលូតលាស់របស់រុក្ខជាតិ ខណៈដែលការធ្វើដំណើរ និងលាមករបស់វាក៏ជួយដល់ការនាំគ្រប់ពូជទៅកាន់តំបន់ថ្មីៗ និងផ្តល់សារធាតុចិញ្ចឹម ដែលរួមចំណែកដល់ការលូតលាស់ និងស្តារព្រៃឈើឡើងវិញរ។
🐾 សត្វខ្ទីងកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារការបរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការបាត់បង់ទីជម្រកធម្មជាតិដោយសារការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារធម្មជាតិ។ សត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទកំពុងរងការគំរាមកំហែង។ ដូចនេះបើមិនមានការការពារ និងអភិរក្សឲ្យបានត្រឹមត្រូវទេ សត្វខ្ទីងអាចប្រឈមនឹងហានិភ័យខ្ពស់ ដែលអាចឈានទៅដល់ការផុតពូជដូចសត្វគោព្រៃផងដែរ។
🤝 សូមចូលរួមទាំងអស់គ្នា ទប់ស្កាត់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងបដិសេធការបរិភោគ សាច់សត្វព្រៃ និងការយកសត្វព្រៃធ្វើជាសត្វចិញ្ចឹម។
______________________________
🐃 Gaur (Bos gaurus) is a large and powerful species of wild cattle, with fully grown individuals weighing up to 1,000 kilograms. With its robust body, muscular shoulders, distinctive white lower legs, and curved horns, the gaur can live in habitats ranging from lowlands to upland areas at elevations of up to 2,000 metres. Gaurs inhabit evergreen forests, deciduous forests, grasslands, and can also live at higher elevations than banteng.
⚠️ But behind this impressive appearance, gaurs are facing increasing challenges in the natural habitats where they live. These threats are putting the survival of this wild species at risk.
♻️ Gaurs play an important role in maintaining the balance of the ecosystem by feeding on grasses, leaves, and other plants. They help regulate and shape vegetation growth, while their movements and dung also help disperse seeds to new areas and return nutrients to the soil, which contributes to forest growth and regeneration.
🐾 Gaurs are facing threats from hunting and snaring for their meat, horns, and bones, as well as the loss of their natural habitat due to deforestation in protected areas. The species is listed on the IUCN Red List as Vulnerable. That means without effective protection and conservation measures, gaurs face increasing risks to their survival, potentially leading to further population declines and, in some areas, local extinction.
🤝 Let’s all work together to help prevent the illegal wildlife trade of all species, and reject the consumption of wildlife meat and keeping wild animals as pets.