អោម តារា

អោម តារា Social Support

តាមរយៈប្រវត្តិកាលព្រះពុទ្ធសាសនា យើងតែងឮឈ្មោះ ព្រះបាទអសោក ឬ អសោកមហារាជ ឬ ធម្មាសោក ។យោងតាមគម្ពីរមហាវង្សព្រះបាទអសោកមហារាជបា...
28/08/2026

តាមរយៈប្រវត្តិកាលព្រះពុទ្ធសាសនា យើងតែងឮឈ្មោះ ព្រះបាទអសោក ឬ អសោកមហារាជ ឬ ធម្មាសោក ។
យោងតាមគម្ពីរមហាវង្សព្រះបាទអសោកមហារាជបានឡើងគ្រងរាជសម្បត្តិ ២១៨ ឆ្នាំ ក្រោយពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វានទៅហើយ។ ព្រះអង្គគឺជាអធិរាជមួយអង្គដ៏ខ្លាំងពូកែបានវាយដណ្តើមកាន់កាប់ប្រទេសនានាបង្កើតបានជាអាណាចក្រមួយនៅជម្ពូទ្វីប(ឥណ្ឌាបុរាណ)ហៅថាអាណាចក្រម៉ូរ្យ៉ា (Maurya Empire)។

ស្តេចអង្គនេះហើយដែលបានប្តូរជំនឿពីជំនឿព្រហ្មមញ្ញសាសនាមកជាពុទ្ធសាសនា ហើយបានចាត់បញ្ជូនទូតទៅផ្សព្វផ្សាយនិងលើកស្ទួយព្រះពុទ្ធសាសនានៅប្រទេសនានា រហូតដល់ដែនដីសុវណ្ណភូមិ។
ព្រះអង្គជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយរូប ដែលបានកសាងបូជនីយដ្ឋាននានានៅតាមទីតាំងប្រវត្តិសាស្រ្តរបស់ព្រះពុទ្ធដូចជា :

#ស្ដូបសានជី (Sanchi Stupa): ស្ថិតនៅរដ្ឋម៉ាឌីយាប្រាដេស (Madhya Pradesh) ប្រទេសឥណ្ឌា។ ព្រះបាទអសោកបានផ្តើម ការសាងសង់ស្ដូបធំដំបូងគេបង្អស់នៅទីនេះ ដើម្បីតម្កល់ព្រះសិរីរិកធាតុព្រះពុទ្ធ ដែលក្រោយមកត្រូវបានព្រះរាជាក្រោយៗពង្រីកនិងបន្ថែមសំណង់ស្ថាបត្យកម្មផ្សេងៗទៀតនៅសម័យក្រោយ។

#ស្ដូបដាមេខ (Dhamek Stupa): ស្ថិតនៅរាជ្យបូរី (Sarnath) ជាកន្លែងដែលព្រះពុទ្ធទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រដល់បញ្ចវគ្គិយភិក្ខុ។

តាមប្រវត្តិសាស្ត្រ ព្រះអង្គបានចាត់ឱ្យបើកចេតិយបុរាណចាស់ៗចំនួន៧ ក្នុងចំណោម៨ ដើម្បីយកព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ មកចែករំលែកដាក់តាមចេតិយថ្មីចំនួន ៨៤,០០០ នៅតាមតំបន់នានា ទូទាំងដែនដីចក្រចក្ររបស់ព្រះអង្គ ដើម្បីប្រជានុរាស្រ្តបានគោរពបូជា។

#សសរថ្មអសោក (Ashoka Pillars)
ព្រះអង្គបានឲ្យគេកសាងសសរថ្មនៅទីសក្ការៈដ៏សំខាន់ៗដោយបានចារប្រកាសពីព្រះធម៌ និងកំណត់ទីតាំងប្រវត្តិសាស្ត្ររបស់ព្រះពុទ្ធផងដែរ ដូចជា :
#សសរថ្មលុម្ពិនី (Lumbini Pillar) បញ្ជាក់ពីទីកន្លែងប្រសូតរបស់ព្រះពុទ្ធ និងជាសក្ខីភាពដែលព្រះអង្គបានយាងទៅទស្សនកិច្ចផ្ទាល់ និងបួងសួងនៅទីនោះ។
#ស្តូបមហាបរិនិព្វាន (Parinirvana Stupa): ព្រះអង្គបានកសាងស្តូប និងពង្រីកទីកន្លែងនេះឡើងវិញប្រហែលនៅឆ្នាំ ២៦០ មុន គ.ស. ដើម្បីកំណត់ និងជាទីគោរពបូជាដល់កន្លែងដែលព្រះពុទ្ធទ្រង់ចូលកាន់ព្រះនិព្វាន។

#បល្ល័ង្កពេជ្រ (Vajrasana ឬ Throne of Enlightenment): ព្រះអង្គបានកសាងថ្មរាងជាបល្ល័ង្ក ឬអាសនៈធ្វើពីថ្មរលោងនៅក្រោមដើមពោធិ៍ ដែលជាកន្លែងព្រះសម្មាសម្ពុទ្ធគង់ប្រថាប់ពេលត្រាស់ដឹង នៅពុទ្ធគយា ដែលរជ្ជកាលស្តេចក្រោយៗគេក៏បានសង់ប្រាសាទខ្ពស់មួយក្បែរនោះ។

#សសរថ្មសារ៉ាណាត់ (Sarnath Pillar): ជាសរសរក្បាលសឹង្គទាំងបួន ដែលបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលឥណ្ឌាប្រើជាសញ្ញាជាតិរបស់ប្រទេស។ នៅលើសរសរនោះព្រះបាទអសោកបានឲ្យគេចារនៅលើសសរថ្មនោះជាបញ្ញត្តិផ្លូវការមួយដែលគេស្គាល់ថាជា "ព្រះរាជឱវាទស្តីពីការហាមប្រាមការបំបែកសង្ឃ" ខ្លឹមសារសំខាន់ៗដែលបានសរសេរនៅលើសសរថ្មនោះរួមមាន៖
**ព្រះអង្គបានប្រកាសជាដាច់ខាត មិនឱ្យបុគ្គលណាមួយបង្កើតឱ្យមានការបំបែកបំបាក់សង្ឃ(ទាំងភិក្ខុ និងភិក្ខុនី) ឡើយ។
**ព្រះអង្គបានកំណត់ថា ភិក្ខុ ឬភិក្ខុនីណាដែលព្យាយាមបំបែកបំបាក់ ឬបែងចែកបក្ខពួកក្នុងព្រះពុទ្ធសាសនា ត្រូវបង្គាប់ឱ្យស្លៀកពាក់ស ហើយបណ្តេញចេញពីវត្តអារាម ឱ្យទៅរស់នៅទីកន្លែងផ្សេង។
**ព្រះបាទអាសោកបានដាក់បញ្ជាដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ និងផ្សព្វផ្សាយព្រះរាជឱវាទនេះ ដើម្បីថែរក្សាការពារសេចក្តីសុខដុមរមនាក្នុងសហគមន៍សង្ឃព្រះពុទ្ធសាសនា។
ចារឹកនេះត្រូវបានសរសេរជាភាសាប្រាក្រិត (Prakrit) និងអក្សរបរាម្ហី (Brahmi Script) ដោយសារទីតាំងសារ៉ាណាត់ជាកន្លែងដែលព្រះពុទ្ធទ្រង់សម្តែងធម្មចប្បវត្តនសូត្រជាលើកដំបូង ទើបព្រះបាទអាសោកយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសហគមន៍សង្ឃនៅទីនោះឱ្យមានការបែកបាក់។

ព្រះអង្គក៏បានឧបត្ថម្ភដល់ការកសាងវត្តអារាមជាច្រើន ដូចជា វត្តអសោកាមរាម ក្នុងទីក្រុងប៉ាតាលីបុត្រ និងបានឧបត្ថម្ភដល់ការរៀបចំសង្គាយនាព្រះពុទ្ធសាសនាលើកទី៣ ដើម្បីជម្រះពុទ្ធវចនៈឱ្យបានបរិសុទ្ធ។
ព្រះអង្គបានបញ្ជូនព្រះរាជបុត្រ និងព្រះរាជធីតាគឺ ព្រះថេរៈមហិន្ទ និងព្រះថេរីសង្ឃមិត្តា ទៅផ្សព្វផ្សាយព្រះធម៌នៅប្រទេសស្រីលង្ការថែមទៀត។

អ្នកធំកុំប្រមាថអ្នកតូចវល្លិ៍ស្មៅរុំគួចអាចចងដំរីស្តេចពឹងរាស្រ្តព្រះសង្ឃពឹងវិន័យមច្ឆាជលស័យពិតពឹងទឹក ។(ព្រះរាជសម្ភារ)
25/08/2026

អ្នកធំកុំប្រមាថអ្នកតូច
វល្លិ៍ស្មៅរុំគួចអាចចងដំរី
ស្តេចពឹងរាស្រ្តព្រះសង្ឃពឹងវិន័យ
មច្ឆាជលស័យពិតពឹងទឹក ។
(ព្រះរាជសម្ភារ)

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗ ចាំបាច់ត្រូវមាន  #សុជីវធម៌_សីលធម៌_គុណធម៌ ទើបក្លាយជាមនុស្សថ្លៃថ្នូរក្នុងសង្គមដែល...
19/08/2026

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗ ចាំបាច់ត្រូវមាន #សុជីវធម៌_សីលធម៌_គុណធម៌ ទើបក្លាយជាមនុស្សថ្លៃថ្នូរក្នុងសង្គមដែលមានគេគោរពស្រឡាញ់រាប់អានច្រើន។
តើពាក្យទាំងបីនេះខុសគ្នាដូចម្តេច ?

#សុជីវធម៌ គឺជាកិរិយាមារយាទដែលប្រព្រឹត្ត អាកប្បកិរិយាគោរពចំពោះមនុស្សដទៃ វាចាសមរម្យ ដឹងខ្ពស់ទាប ទៅតាមប្រពៃណីជាតិនិមួយៗ និងសង្គមរស់នៅ។ វាគឺជាក្បួននៃការរស់នៅជាមួយអ្នកដទៃដោយភាពទន់ភ្លន់ និងការចេះគោរពគ្នាទៅវិញទៅមក។

ឧទាហរណ៍៖ ការចេះគោរពចាស់ទុំ ការចេះអរគុណ សុំទោស ការស្លៀកពាក់បានសមរម្យ ការមិននិយាយខ្លាំងៗក្នុងទីសាធារណៈរំខានដល់អ្នកជុំវិញ ការចេះបើកផ្លូវឱ្យអ្នកដទៃដែលមានធុរៈបន្ទាន់ ការមិនមើលបំណាំ។

#សីលធម៌ គឺជាច្បាប់ទម្លាប់អប់រំឲ្យមនុស្សប្រព្រឹត្តអំពើល្អ ទប់ស្កាត់មិនឱ្យមនុស្សធ្វើអំពើអាក្រក់ ទាំងផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត អ្វីមិនគួរធ្វើ ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីសុខអ្នកដទៃ។

ឧទាហរណ៍៖ ការមិនលួចបន្លំ ការមិនបោកប្រាស់គេ មិនបំពានសិទ្ធិអ្នកដទៃ មានភាពទៀងត្រង់ គោរពច្បាប់ទម្លាប់របស់សង្គម ។

ឧទាហរណ៍ បុរសម្នាក់ជាអាជីវកររើសបានកាបូបលុយអតិថិជនដែលភ្លេចនៅតូបខ្លួន គាត់មិនកេងបន្លំយកកាបូបលុយនោះទេ តែគាត់បានប្រកាសរកម្ចាស់ដើម្បីមកទទួលយកកាបូបនោះវិញ គេថាអាជីវករម្នាក់នោះជាមនុស្សមានសីលធម៌។

#គុណធម៌ គឺជាគុណសម្បត្តិដ៏ល្អប្រពៃដែលចេញពីទឹកចិត្តមេត្តា ករុណា សេចក្តីស្រឡាញ់ និងការចង់ជួយយកអាសាអ្នកដទៃដោយស្មោះត្រង់ ដោយមិនរង់ចាំការតបស្នទ្ធ។ គុណធម៌ជាឆន្ទះ ដែលជំរុញឱ្យមនុស្សធ្វើអំពើល្អដោយស្វ័យប្រវត្តិ។

ឧទាហរណ៍៖ មានចិត្តអត់ឱន ចេះបរិច្ចាគធនធានជួយគេ មានសេចក្តីក្លាហានក្នុងការការពារការពិត និងការមានចិត្តអាណិតអាសូរដល់អ្នកទន់ខ្សោយ។

 #ជីវិតប្លែកៗពីធម្មជាតិនេះគឺជាសត្វ Pygmy Marmoset ដែលជាសត្វស្វាដ៏តូចបំផុតនៅលើពិភពលោក វាមានដើមកំណើតនៅក្នុងព្រៃត្រូពិចនៃតំ...
10/08/2026

#ជីវិតប្លែកៗពីធម្មជាតិ
នេះគឺជាសត្វ Pygmy Marmoset ដែលជាសត្វស្វាដ៏តូចបំផុតនៅលើពិភពលោក វាមានដើមកំណើតនៅក្នុងព្រៃត្រូពិចនៃតំបន់អាមេរិកខាងត្បូង ហើយជាប្រភេទស្វាដ៏តូចបំផុតមួយនៅលើពិភពលោក ដែលមានទំហំតូចល្មមអាចតោងជាប់នឹងម្រាមដៃមនុស្សបានយ៉ាងស្រួល។ សត្វស្វាដ៏តូចល្អិតទាំងនេះចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅលើដើមឈើខ្ពស់ៗ ដោយប្រើក្រញ៉ាំជើងដ៏មុតស្រួចដើម្បីឡើង និងតោងមែកឈើប្រកបដោយភាពរហ័សរហួនគួរឱ្យស្ញប់ស្ញែង។

ពួកវាស៊ីចំណីជាចម្បងដូចជាជ័រឈើ ផ្លែឈើ សត្វល្អិត និងអាហារតូចៗផ្សេងទៀត ហើយពួកវាទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈសំឡេងស្រែកដែលមានកម្រិតសំឡេងខ្ពស់ៗជាច្រើនប្រភេទ។
(សម្រួលពីអត្ថបទបរទេស Living Earth)

វិធីស្លក្រាម៖ក្រាមជាវត្ថុធាតុដើមសំរាប់ធ្វើរំសេវ ធ្វើថ្នាំព្យាបាលរោគ ឬផ្សំសំរាប់ប្រឡាក់ត្រីសាច់ ។ គេទិញក្រាមពីបរទេស ប៉ុន្...
03/08/2026

វិធីស្លក្រាម៖
ក្រាមជាវត្ថុធាតុដើមសំរាប់ធ្វើរំសេវ ធ្វើថ្នាំព្យាបាលរោគ ឬផ្សំសំរាប់ប្រឡាក់ត្រីសាច់ ។ គេទិញក្រាមពីបរទេស ប៉ុន្តែអ្នកស្រុកបាត់ដំបង មានទេពកោសល្យអាចផលិតក្រាមដោយខ្លួនឯង ។
គេប្រមូលអាចម៏ប្រជៀវ នៅតាមរអាងភ្នំយកមកត្រាំទឹកក្នុងពាងធំមួយជាច្រើនថ្ងៃ។ រួចគេដងយកទឹកថ្លាៗពីពាងនោះដាក់ក្នុងក្នុងខ្ទះត្នោតដាំវាឲ្យពុះខះនៅសល់តែ១ភាគ៣ ។
គេយកល្អីធ្វើពីប្ញស្សី ក្រាលកំណាត់ផាឌិបរួចដាក់ផេះ ហើយក្រាលកំណាត់មួយជាន់ទៀតទើបចាក់ទឹកនោះទៅក្នុងល្អី ។ គេត្រងទឹកនោះដាក់ក្នុងផើង ទុកជាច្រើនថ្ងៃ ទើបមានកករដូចអំបិលនៅបាតផើង គេប្រមូលក្រាមនោះដាក់សំដិលឲ្យស្ងួតទុកប្រើការ ។ ភូមិស្លក្រាម មានល្បីឈ្មោះខាងផលិតក្រាមនេះ ។

(ដកស្រង់ចេញពីសៀវភៅ «បាត់ដំបង សម័យលោកម្ចាស់» របស់លោកតូច ឈួង)វិធីស្លក្រាម៖
ក្រាមជាវត្ថុធាតុដើមសំរាប់ធ្វើរំសេវ ធ្វើថ្នាំព្យាបាលរោគ ឬផ្សំសំរាប់ប្រឡាក់ត្រីសាច់ ។ គេទិញក្រាមពីបរទេស ប៉ុន្តែអ្នកស្រុកបាត់ដំបង មានទេពកោសល្យអាចផលិតក្រាមដោយខ្លួនឯង ។
គេប្រមូលអាចម៏ប្រជៀវ នៅតាមរអាងភ្នំយកមកត្រាំទឹកក្នុងពាងធំមួយជាច្រើនថ្ងៃ។ រួចគេដងយកទឹកថ្លាៗពីពាងនោះដាក់ក្នុងក្នុងខ្ទះត្នោតដាំវាឲ្យពុះខះនៅសល់តែ១ភាគ៣ ។
គេយកល្អីធ្វើពីប្ញស្សី ក្រាលកំណាត់ផាឌិបរួចដាក់ផេះ ហើយក្រាលកំណាត់មួយជាន់ទៀតទើបចាក់ទឹកនោះទៅក្នុងល្អី ។ គេត្រងទឹកនោះដាក់ក្នុងផើង ទុកជាច្រើនថ្ងៃ ទើបមានកករដូចអំបិលនៅបាតផើង គេប្រមូលក្រាមនោះដាក់សំដិលឲ្យស្ងួតទុកប្រើការ ។ ភូមិស្លក្រាម ល្បីឈ្មោះខាងផលិតក្រាមនេះ ។

(ដកស្រង់ចេញពីសៀវភៅ «បាត់ដំបង សម័យលោកម្ចាស់» របស់លោកតូច ឈួង)

 #ឈូកគោក ខ្លះហៅឈូកភ្នំ កន្លែងខ្លះហៅកន្រ្តំធារី ឬកន្រ្តំបាយរី វាមានឈ្មោះវិទ្យាសាស្រ្ត Stephanie Erecta។ រុក្ខជាតិនេះដុះដោ...
31/07/2026

#ឈូកគោក ខ្លះហៅឈូកភ្នំ កន្លែងខ្លះហៅកន្រ្តំធារី ឬកន្រ្តំបាយរី វាមានឈ្មោះវិទ្យាសាស្រ្ត Stephanie Erecta។
រុក្ខជាតិនេះដុះដោយខ្លួនឯងនៅតាមវាល គម្ពោត ដីទួល។ វាដុះដោយមើម មានដើមជាវល្លិ ហើយស្លឹកតូចៗរាងមូលស្រដៀងស្លឹកឈូក។ បច្ចុប្បន្នគេតែងយកវាមកដាំលំអរផ្ទះ និងតាមសួននានា ។ វាមានអំបូរដូចប្រក្រុងដែរ គេអាចយកស្លឹកវាមកច្របាច់ធ្វើចាហួយហូបបាន ចាស់បុរាណតែងយកស្លឹកវាច្របាច់លាយជាមួយស្លឹកឫស្សីដើម្បីឲ្យចាហួយមានពណ៌បៃតងដិតនិងមានក្លិនឈ្ងុយ។

A message from the Cambodian people on the first anniversary of Thailand's invaded Cambodia.If you aske bad or good if C...
27/07/2026

A message from the Cambodian people on the first anniversary of Thailand's invaded Cambodia.

If you aske bad or good if Cambodia Thai border continue close ? We can say it very good for Cambodia. Now Cambodian people starting to strengthen the local products and people starting working together unlike before Cambodia just a market for Thailand . But now Cambodia starte to strengthen their products in the country people support local products for stand up national small and medium enterpreneur. Restaurants Hotel of which belong to Thai invested were closed down due to nobody to support them anymore from Cambodia khmer people working together to boycott Thai products. Cambodia no effect
of border closed .

We can source goods we are not yet able to produce domestically from countries other than Thailand; therefore, stop laboring under the misconception that a border closure between Cambodia and Thailand would spell doom for Cambodia.
What you see in this picture is a products that Cambodia produced itself after the border was closed.

សាររបស់ប្រជាជនកម្ពុជា ក្នុងឱកាសខួប១ឆ្នាំដែលថៃឈ្លានពានកម្ពុជា:

ប្រសិនបើអ្នកសួរថា តើការបន្តបិទព្រំដែនរវាងកម្ពុជា និងថៃ មានផលល្អ ឬអាក្រក់? យើងអាចនិយាយបានថា វាជាផលល្អសម្រាប់កម្ពុជា។ បច្ចុប្បន្ន ប្រជាជនកម្ពុជាចាប់ផ្តើមពង្រឹងផលិតផលក្នុងស្រុក និងសហការគ្នាធ្វើការងារផ្សេងៗ ដែលខុសពីកាលពីមុនដែលកម្ពុជាគ្រាន់តែជាទីផ្សារសម្រាប់ប្រទេសថៃប៉ុណ្ណោះ។ ឥឡូវនេះ កម្ពុជាចាប់ផ្តើមពង្រឹងផលិតផលក្នុងស្រុក ហើយប្រជាជនក៏ងាកមកគាំទ្រផលិតផលទាំងនោះ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យមរបស់ជាតិ។ ភោជនីយដ្ឋាន និងសណ្ឋាគារដែលវិនិយោគដោយជនជាតិថៃត្រូវបានបិទទ្វារ ដោយសារលែងមានអ្នកគាំទ្រ ខណៈដែលប្រជាជនខ្មែរបានរួមគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ ជារួម កម្ពុជាមិនរងផលប៉ះពាល់អវិជ្ជមានអ្វីឡើយពីការបិទព្រំដែននេះ។

ទំនិញដែលយើងមិនទាន់អាចផលិតបាន យើងអាចស្វែងរកពីប្រទេសផ្សេងដែលមិនមែនថៃ ហេតុនេះឈប់យល់ច្រឡំថាការបិទទល់ដែនរវាងកម្ពុជា ថៃធ្វើឲ្យកម្ពុជារងវិនាសកម្មទៀតទៅ។
អ្វីដែលអ្នកមើលឃើញក្នុងរូបនេះ វាជាផលិតផលដែលកម្ពុជាផលិតដោយខ្លួនឯង ក្រោយពេលទល់ដែនបានបិទ។

ដើមបូព្រឹក្សគឺជារុក្ខជាតិមួយប្រភេទដែលមានដើមធំ វាមានស្លឹកល្អិតៗដូចស្លឹកដើមអង្កាញ់ដែរ ឈ្មោះវិទ្យាសាស្រ្តរបស់វាហៅ Cassia Ja...
26/07/2026

ដើមបូព្រឹក្សគឺជារុក្ខជាតិមួយប្រភេទដែលមានដើមធំ វាមានស្លឹកល្អិតៗដូចស្លឹកដើមអង្កាញ់ដែរ ឈ្មោះវិទ្យាសាស្រ្តរបស់វាហៅ Cassia Javanica ។ តាមឯកសាររបស់ក្រុមអ្នកស្រាវជ្រាវ យសោធរ បានបញ្ជាក់ថា ដើមផ្កាមួយនេះអាចជាហៅក្លាយពីពាក្យ " កល្បព្រឹក្ស" ដែលមានន័យផ្កាយូរអង្វែង។ ចាស់បុរាណច្រើនមានជំនឿថាជាផ្កាផ្តល់មង្គល ដោយសារដើមផ្កាមួយនេះពេលវាផ្កា គឺផ្កាចេញពេញដើមស្ទើរតែអត់ស្លឹក បង្ហាញសម្រស់គួរឲ្យគយគន់ ដូច្នេះហើយទើបខ្មែរយើងតែងយកឈ្នោះផ្កានេះមកដាក់ឈ្មោះកូនស្រី។ សម្រាប់ប្រជាជនឥណ្ឌាគេមានជំនឿថាជាផ្កាសក្តិសិទ្ធ។ នៅកម្ពុជាយើងឃើញមានដាំតាមភូមិ និងសួនសាធារណៈខ្លះដែរ។

រុក្ខជាតិនេះក្រោយដាំបានពីរទៅបីឆ្នាំទើបចេញផ្កា វាតែងផ្កានៅរដូវក្តៅ។ បើយើងមានដីភូមិទំនេរគួរដាំវាចោលព្រោះបានទាំងម្លប់បានទាំងផ្កា។

សាកលវិទ្យាល័យដែលបង្រៀនពីលទ្ធិពុទ្ធសាសនាដ៏ធំ និងល្បីល្បាញជាងគេបំផុតក្រោយពុទ្ធកាល គឺ សាកលវិទ្យាល័យនាលន្ទា (Nalanda Univers...
21/07/2026

សាកលវិទ្យាល័យដែលបង្រៀនពីលទ្ធិពុទ្ធសាសនាដ៏ធំ និងល្បីល្បាញជាងគេបំផុតក្រោយពុទ្ធកាល គឺ សាកលវិទ្យាល័យនាលន្ទា (Nalanda University)។
ស្ថិតក្នុងតំបន់រាជគ្រឹះ នៃរដ្ឋបិហារ (Bihar) ប្រទេសឥណ្ឌា។
បង្កើតឡើងនៅប្រហែលសតវត្សរ៍ទី៥ នៃគ្រិស្តសករាជ (ឆ្នាំ៤២៧) ក្រោមរាជ្យព្រះបាទគុមារគុត្តទី១ នៃអាណាចក្រគុត្ត។
សាកលវិទ្យាល័យនេះត្រូវបានចាត់ទុកជាសាកលវិទ្យាល័យកំរិតអន្តរជាតិដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។ នៅសម័យកាលនោះមាននិស្សិតប្រមាណ ១០,០០០ នាក់ និងសាស្ត្រាចារ្យ ២,០០០ នាក់។
កម្មវិធីសិក្សា៖ មិនត្រឹមតែបង្រៀនព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ ថែមទាំងមានមុខវិជ្ជាវេជ្ជសាស្ត្រ តារាសាស្ត្រ គណិតវិទ្យា ទស្សនវិជ្ជា និងវេយ្យាករណ៍ផងដែរ។

សាកលវិទ្យាល័យនេះ ត្រូវបានកម្ទេច និងដុតបំផ្លាញដោយពួកឈ្លានពានអុីស្លាមនៅសតវត្សរ៍ទី១២។ បច្ចុប្បន្នទីតាំងនេះត្រូវបានអង្គការយូណេស្កូ (UNESCO) កំណត់ជាបេតិកភណ្ឌពិភពលោក ហើយត្រូវបានរដ្ឋាភិបាលឥណ្ឌា និងអន្តរជាតិ សាងសង់សាកលវិទ្យាល័យថ្មីនៅម្តុំនោះឡើងវិញជាសាកលវិទ្យាល័យអន្តរជាតិនាលន្ទា។

 #ខាន់ម៉ា ជាឈ្មោះរុក្ខជាតិមួយប្រភេទដុះតាមព្រៃភ្នំ វាមានដើមប៉ុនមេដៃមនុស្សចាស់ ដុះត្រង់ហើយចេះតែលូតទៅមុខ។ ស្លឹកវាស្រដៀងស្លឹ...
15/07/2026

#ខាន់ម៉ា ជាឈ្មោះរុក្ខជាតិមួយប្រភេទដុះតាមព្រៃភ្នំ វាមានដើមប៉ុនមេដៃមនុស្សចាស់ ដុះត្រង់ហើយចេះតែលូតទៅមុខ។ ស្លឹកវាស្រដៀងស្លឹកដើមផ្កាចំប៉ី តែវែងជាងហើយស្វិតជាង។ អ្នកស្រុកព្រៃភ្នំតែងបេះស្លឹកវាមកក្រងជាកណ្តបប្រក់ផ្ទះ ព្រោះស្លឹកវាពេលស្ងួតទៅភ្លើងមិនឆេះរាលដូចស្បូវ ឬស្លឹកត្នោត។
សព្វថ្ងៃប្រជាជនដែលរស់នៅជើងភ្នំគូលេន និងជនជាតិភាគតិចនៅភូមិភាគឥសាន្តតែងប្រើស្លឹកនេះប្រក់ផ្ទះ។

Address

Street No. 60
Phnom Penh

Website

Alerts

Be the first to know and let us send you an email when អោម តារា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share