អង្គការអភិវឌ្ឍន៍ផ្នត់គំនិត - M.D.O

  • Home
  • Cambodia
  • Phnom Penh
  • អង្គការអភិវឌ្ឍន៍ផ្នត់គំនិត - M.D.O

អង្គការអភិវឌ្ឍន៍ផ្នត់គំនិត - M.D.O MDO ចែករំលែកនូវពុទ្ធិ ការអប់រំ គំនិតច្នៃប្រតិដ្ឋថ្មី និងការបញ្ចូលថ្មី (នវានុវត្តន៍)។

អង្គការអភិវឌ្ឍន៍ផ្នត់គំនិត
ការគិតវិជ្ជមាន > ការផ្លាស់ប្តូរវិជ្ជមាន

MINDSET DEVELOPMENT ORGANIZATION
Positive Thinking > Positive Change

#សាវតាររបស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត

អង្គការអភិវឌ្ឍន៍ផ្នត់គំនិត ហៅកាត់ថា (អ.អ.ផ) ជាភាសាអង់គ្លេស MINDSET DEVELOPMENT ORGANIZATION (M.D.O) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ៖ ៤៨៩

១ប្រក ចុះនៅថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

អង្គការអភិវឌ្ឍន៍ផ្នត់គំនិត នឹងធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាមួយណាឡើយ។ អង្គការអភិវឌ្ឍន៍ផ្នត់គំនិត មានអាសយដ្ឋានទីស្នាក់ការកណ្ដាលស្ថិតនៅទីតាំងផ្ទះលេខ ១៩ ផ្លូវលេខ ៣០៣ ក្រុមទី ០៩ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អង្គការអភិវឌ្ឍន៍ផ្នត់គំនិត (អ.អ.ផ) ជាអង្គការក្នុងស្រុក ផ្ដោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នត់គំនិតរបស់យុវជន ប្រជាពលរដ្ឋ និងអ្នកនយោបាយ ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់គណបក្សនយោបាយនានានៅកម្ពុជា។ អ.អ.ផ ចូលរួមចំណែកជាមួយសង្គមក្នុងការចែករំលែកនូវពុទ្ធិ ការអប់រំ គំនិតច្នៃប្រតិដ្ឋថ្មី និងការបញ្ចូលថ្មី (នវានុវត្តន៍)។

បេសកកម្មធំៗរបស់ អ.អ.ផ មាន៖

- ខិតខំ និងកៀរគរធនធានមនុស្សដែលមានសមត្ថភាព មកចូលរួមធ្វើកិច្ចការស្រាវជ្រាវលើការអភិវឌ្ឍសង្គម តាមរយៈការប្រើប្រាស់គំនិតច្នៃប្រតិដ្ឋថ្មីៗ និងមាននវានុវត្តន៍ (ការបញ្ចូលថ្មី)។

- ជំរុញ និងលើកទឹកចិត្តដល់កិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ដោយបង្កើតឲ្យមានក្រុមស្រាវជ្រាវទទួលបន្ទុកតាមវិស័យជំនាញ។

- ផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងធ្វើការបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្សឲ្យមានសក្ដានុពល និងមានគុណភាពកាន់តែខ្ពស់។

- ធ្វើការផ្សព្វផ្សាយ និងផ្ដល់អនុសាសន៍ ពាក់ព័ន្ធជាមួយលទ្ធផលដែលបានមកពីការសិក្សាស្រាវជ្រាវរបស់ អ.អ.ផ។

- ធ្វើកិច្ចសហប្រតិបត្តិការ (ផ្លាស់ប្ដូរបទពិសោធន៍) ជាមួយក្រុមបណ្ដាញអ្នកសិក្សាស្រាវជ្រាវនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ការផ្លាស់ប្ដូរផ្នត់គំនិតលើអនាម័យបរិស្ថាន (អត្ថបទ ប្រជុំផ្សព្វផ្សាយ បណ្ដុះបណ្ដាល និងផលិតវីដេអូ)។

12/03/2026
ជនភៀសសឹកកម្ពុជា ក្នុងពេលគេចពីការវាយប្រហារដោយកងទ័ពថៃ។
26/12/2025

ជនភៀសសឹកកម្ពុជា ក្នុងពេលគេចពីការវាយប្រហារដោយកងទ័ពថៃ។

26/12/2025

ការបំផ្លាញរូបសំណាកព្រះវិស្ណុ​នៃ​ព្រហ្មញ្ញសាសនា បានក្លាយជាព័ត៌មានក្ដៅគគុក ទាំងមន្ត្រី និងព្រះសង្ឃ បានថ្កោលទោសចំពោះការវាយប្រហារដោយមិនរើសមុខពីសំណាក់ទាហានថៃ ដោយ​មិន​គិតថាជាការវាយប្រហារលើទីកន្លែងសក្ការៈបូជានៅ​ក្នុង​ព្រះពុទ្ធសាសនា ឬព្រហ្មញ្ញសាសនានោះឡើយ។

👉លម្អិត៖ https://www.postkhmer.com/national/2025-12-26-1221-264250

#ភ្នំពេញប៉ុស្តិ៍ #អំពើយង់ឃ្នង #ការបំផ្លាញរូបសំណាកព្រះវិស្ណុ #ព្រហ្មញ្ញសាសនា #ព្រះពុទ្ធសាសនា #ទាហានថៃ #សិទ្ធិសាសនា

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី០១រោច ខែភទ្របទ គឺជាថ្ងៃបិណ្ឌ០១នៃថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ...
18/09/2024

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី០១រោច ខែភទ្របទ គឺជាថ្ងៃបិណ្ឌ០១នៃថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺចាប់ពីថ្ងៃទី០១រោចដល់ថ្ងៃ១៤រោច ខែភទ្របទ។ ដោយឡែកនៅថ្ងៃ១៥រោច គឺហៅថា ភ្ជុំបិណ្ឌ។ បុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌជាពិធីបុណ្យមួយដែលធំក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ តើបុណ្យភ្ជុំបិណ្ឌមានប្រវត្ដិយ៉ាងដូចម្ដេចខ្លះ?

លោក ថូម៉ាស់ ហូប Thomas Hobbes «ប្រព័ន្ធច្បាប់មួយដែលមានប្រសិទ្ធិភាព គឺអាស្រ័យលើសមត្ថភាពរបស់រដ្ឋាភិបាលមួយ ដែលអាចឱ្យមនុស្សគ...
27/01/2024

លោក ថូម៉ាស់ ហូប Thomas Hobbes «ប្រព័ន្ធច្បាប់មួយដែលមានប្រសិទ្ធិភាព គឺអាស្រ័យលើសមត្ថភាពរបស់រដ្ឋាភិបាលមួយ ដែលអាចឱ្យមនុស្សគ្រប់រូបគោរព ឬមិនគោច្បាប់»

ការព្យាយាមគិតដើម្បីជោគជ័យ ០៣យ៉ាងដែលយុវជន មិនគួររៀនសូត្រ៖១.ព្យាយាមជាន់ពន្លិចអ្នកដទៃដើម្បីជោគជ័យខ្លួនឯង។២.ព្យាយាមបន្តុះបង្...
29/09/2023

ការព្យាយាមគិតដើម្បីជោគជ័យ ០៣យ៉ាងដែលយុវជន មិនគួររៀនសូត្រ៖
១.ព្យាយាមជាន់ពន្លិចអ្នកដទៃដើម្បីជោគជ័យខ្លួនឯង។
២.ព្យាយាមបន្តុះបង្អាប់អ្នកដទៃ ដើម្បីលើកតម្លៃកិត្តយសខ្លួនឯង។
៣.បំផ្លិចបំផ្លាញអ្នកដទៃ ដើម្បីភាពល្បាញល្បី និងមានបានខ្លួនឯង។

ទស្សនៈនៃការអបរ៉ថ្នាក់ក្រោមជាតិ៖ លោកគ្រូ អ្នកគ្រូ គឺជាអ្នកធ្វើជាគំរូទាំងសម្រាប់សិស្ស និងអាណាព្យាបាល ដូច្នេះការស្តីបន្ទោសព...
23/09/2023

ទស្សនៈនៃការអបរ៉ថ្នាក់ក្រោមជាតិ៖ លោកគ្រូ អ្នកគ្រូ គឺជាអ្នកធ្វើជាគំរូទាំងសម្រាប់សិស្ស និងអាណាព្យាបាល ដូច្នេះការស្តីបន្ទោសពីអាណាព្យាសិស្ស ឬអាណាព្យាបាលសាលា វាជារឿងធម្មតាទេ។ អាណាព្យាបាលសិស្សគាត់បន្ទោសគ្រូ និងគណៈគ្រប់គ្រងសាលា ដោយសារគាត់មានការទុកចិត្តលើសាលា និងគ្រូបង្រៀនខ្លាំងពេក ។ នេះក៏ព្រោះតែគាត់ភ្លេចគិតថា ប្រសិនបើវិស័យអប់រំរបស់ប្រទេសមួយនៅមានកម្រិតទាប គឺទាបទាំងធនធានបច្ចេកទេស ធនធានមនុស្ស និងសម្ភារៈ នោះលទ្ធផលអប់រំដែលកូនគាត់ទទួលបាននឹងមិនល្អឡើយ។ ជាការពិតបើមន្ត្រីតាមឋានុក្រមនៃរដ្ឋណាមួយ ខ្វះមនសិការជាតិ ហើយគិតការងារបក្សច្រើនជាងការងារជាតិ ខ្លាចបាត់់បង់តួនាទី និងបារម្ភមិនបានឡើងបុណសក្តិ នោះវិស័យអប់រំ ក៏នឹងធ្លាក់ចុះខ្សោយដែរ។ ម៉្យាងទៀត ប្រសិនបើគ្រូបង្រៀនគាត់ខ្វះវិជ្ជាជីវៈការងារ បាត់បង់មនសិការបង្រៀនដោយកត្តាណាមួយ ជាពិសេសកត្តាជីវភាពរបស់ពួកគាត់ ការអប់រំក៏មិនបានលទ្ធផលល្អដែរ។ ដូច្នេះ ការទទួលលទ្ធផលរបស់សិស្សអវិជ្ជមាន ខុសពីការរំពឹងទុករបស់មាតាបិតាសិស្ស ពេលខ្លះវានឹងបង្កើតនូវកំហឹង និងការគិតអវិជ្ជមានពីអាណាព្យាលសិស្ស ចំពោះគ្រូបង្រៀនទៅវិញ។ ទាំងនេះ ក៏ដោយសារតែពួកគាត់ភ្លេចគិតថា អាណាព្យាបាលរបស់គ្រូគឺមន្ទីរអប់រំ អាណាព្យាលរបស់មន្ទីរអប់រំ គឺក្រសួងអប់រំ និងអាណាព្យាបាលរបស់ក្រសួងអប់រំ គឺរដ្ឋាភិបាល។ ដូចនេះលទ្ធផលអប់រំសិស្សល្អ ឬអាក្រក់ គឺវាកើតចេញពីសមត្ថភាពនៃការគ្រប់គ្រងតាមឋានានុក្រម ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ វាមិនមែនជាការទទួលខុសត្រូវផ្តាច់មុខរបស់គ្រូបង្រៀនតែម្ខាងនោះទេ។

Address

#19, Street No. 303, S. Kouk Kleang, K. Sensok
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85516374729

Website

Alerts

Be the first to know and let us send you an email when អង្គការអភិវឌ្ឍន៍ផ្នត់គំនិត - M.D.O posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អង្គការអភិវឌ្ឍន៍ផ្នត់គំនិត - M.D.O:

Share