Media for Peace Alliance - MPA

Media for Peace Alliance - MPA Alliance for Conflict Transformation (ACT)
Contact and support us via:
www.act-kh.org (Media for Peace Alliance-M4P)

Peace Journalism project (PJP) is one of the project of Alliance for Conflict Transformation (ACT) which resulted Media analysis in 2012, from then to 2015 ACT start Peace Journalism project. In 2012, PJP endeavored research and analysis on Cambodia print media with 12 media institutions on the tittle is focused on “Media and Practical”. This research analyzed peace journalism, and war journalism with news articles published related to the conflict in the Boeung Kak lake community from May 27 to June 24, 2012. In the end of 2015 Peace Journalism project was published out the research on "Peace Journalism Practice in Cambodia". From 2016-2018 Peace Journalism (PJ) project was change to Media for Peace (MP) and implementation through building capacity on Peacebuilding, conflict transformation and the concept of war and peace journalism. With this project we also have plan to provide the award to MP participants and other journalists that have good practicing on Peace Journalism.

28/09/2026
28/09/2026

កម្មវិធី បទបង្ហាញពីស្ថានភាពតម្លាភាពលទ្ធកម្មសាធារណៈនៅថ្នាក់ជាតិ និងក្រោមជាតិ ២០២៥-២០២៦ ដែលរៀបចំឡើងដោយក្រុមការងារដើម្បីសិទ្ធិទទួលបានព័ត៌មាន(A2I WG) ដឹកនាំដោយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)

ក្នុងសម័យដែលបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សារព័ត៌មានពលរដ្ឋ កាន់តែមានតួនាទីសំខាន់ក្នុងការចូ...
14/09/2026

ក្នុងសម័យដែលបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សារព័ត៌មានពលរដ្ឋ កាន់តែមានតួនាទីសំខាន់ក្នុងការចូលរួមចែករំលែកព័ត៌មានដែលកើតមាននៅក្នុងមូលដ្ឋាន។
តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថល និងបណ្តាញសង្គម ប្រជាពលរដ្ឋ យុវជន និងបណ្តាញសហគមន៍ អាចចូលរួមបង្ហាញពីសកម្មភាព សមិទ្ធផល និងបញ្ហាប្រឈមដែលពួកគេជួបប្រទះ។

វគ្គបណ្តុះបណ្តាលស្តីពី សារព័ត៌មានពលរដ្ឋ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងចំណេះដឹងជាក់ស្តែងក្នុងការប្រមូល រៀបចំ និងចែករំលែកព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវ ក៏ដូចជាការចូលរួមត្រួតពិនិត្យផ្ទៀងផ្ទាត់ និងការជួយឱ្យសម្លេងរបស់ប្រជាពលរដ្ឋ និងសហគមន៍ត្រូវបានយកចិត្តទុកដាក់ និងបង្កើតឱកាសសម្រាប់ការឆ្លើយតបពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធតាមរយៈការសន្ទនា និងវិធីសាស្ត្រសន្តិវិធី។

ជាមួយគ្នានេះ សារព័ត៌មានពលរដ្ឋក៏ជាឱកាសមួយក្នុងការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ ឧបករណ៍ឌីជីថល បណ្តាញសង្គម និងចំណេះដឹងអំពីសុវត្ថិភាពឌីជីថល ដើម្បីឱ្យការចែករំលែកព័ត៌មានកាន់តែមានប្រសិទ្ធភាព និងមានការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព។

សារព័ត៌មានពលរដ្ឋ មិនមែនមានត្រឹមតែការចែករំលែកអ្វីដែលកំពុងកើតឡើងនោះទេ។ វាក៏អាចជាមធ្យោបាយមួយដែលជួយ ភ្ជាប់សម្លេងរបស់សហគមន៍ជាមួយសង្គម បង្កើនការយល់ដឹង និងបើកចំហលំហសម្រាប់ការសន្ទនា និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។​

11/09/2026
11/09/2026

សារព័ត៌មាន/ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព (Media for Peace)✍️នៅចុងខែសីហា ឆ្នាំ២០២៦ ក្រុមការងារ និងបណ្តាញអ្នកសារព័ត៌មា...
09/09/2026

សារព័ត៌មាន/ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព (Media for Peace)

✍️នៅចុងខែសីហា ឆ្នាំ២០២៦ ក្រុមការងារ និងបណ្តាញអ្នកសារព័ត៌មានតាមអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តគោលដៅ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពី ការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងគោលការណ៍សារព័ត៌មានបែបសន្តិភាព។

សកម្មភាពនេះមានគោលបំណងចូលរួមពង្រឹងសមត្ថភាព និងការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ឱ្យកាន់តែមានវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃព័ត៌មានដែលបានផ្សព្វផ្សាយ។ ការផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបាន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងគុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មានក្នុងសង្គម។

តាមរយៈគោលការណ៍សារព័ត៌មានបែបសន្តិភាព អ្នកសារព័ត៌មានត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ ភាសាអហិង្សា និងមានការទទួលខុសត្រូវ វិភាគបញ្ហាឱ្យបានស៊ីជម្រៅ ស្វែងរកប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងបង្ហាញទស្សនៈពីភាគីពាក់ព័ន្ធដោយមានតុល្យភាព។ ការជៀសវាងការជេរប្រមាថ ការវាយប្រហារដោយគ្មានមូលដ្ឋាន និងការផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ អាចជួយកាត់បន្ថយការយល់ច្រឡំ និងការកើនឡើងនៃភាពតានតឹងនៅក្នុងសង្គម។

ដើម្បីសង្គមមានភាពរីកចម្រើន យើងគ្រប់រូបអាចចូលរួមចំណែកតាមរយៈអ្វីដែលយើងអាចធ្វើបាន ដើម្បីបម្រើផលប្រយោជន៍រួម និងអ្នកនៅជុំវិញខ្លួន។ សម្រាប់អ្នកសារព័ត៌មាន ការចូលរួមនេះអាចចាប់ផ្តើមពីការបន្តពង្រឹងចំណេះដឹង ការអនុវត្តការងារប្រកបដោយទំនួលខុសត្រូវ ការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងការប្រកាន់ខ្ជាប់នូវសុចរិតភាពក្នុងការបំពេញតួនាទី។
✍️ព័ត៌មានត្រឹមត្រូវ គឺជាមូលដ្ឋាននៃការយល់ដឹង🥰

10/07/2026

01/06/2026

Address

#69, Street Sothearos
Phnom Penh
12000

Telephone

+85523217830

Alerts

Be the first to know and let us send you an email when Media for Peace Alliance - MPA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Media for Peace Alliance - MPA:

Shortcuts

Share