WELL-Wellbeing Advancement

WELL-Wellbeing Advancement WELL's mission is to build entrepreneurial leaders with wellbeing.

[English Below]អង្គការលើកកម្ពស់គុណភាពជីវិត (WELL) បានចូលរួមក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងការធ្វើផែនការបន្ត សម្រាប់គម្រ...
21/08/2026

[English Below]

អង្គការលើកកម្ពស់គុណភាពជីវិត (WELL) បានចូលរួមក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងការធ្វើផែនការបន្ត សម្រាប់គម្រោងផ្សព្វផ្សាយអំពី ការលើកកម្ពស់ការងារសមរម្យ ប្រកបដោយបរិយាបន្ន និងសុខុមាលភាពដល់កម្មករនិយោជិត ជាពិសេសកម្មការិនី នៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា ដែលរៀបចំដោយអង្គការCARE Cambodia កាលពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៦ នៅខេត្តកំពត។

Wellbeing Advancement Organization (WELL) participated in a reflection and planning meeting for the project on promoting decent, inclusive work and wellbeing for workers, particularly women workers, in Cambodia’s textile and garment sector. The meeting was organized by CARE Cambodia on August 19, 2026, in Kampot Province.




[English Below]កម្មវិធីយុទ្ធនាការអប់រំតាមសហគមន៍ (CBE) លើកទី១!កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ អង្គការវែលបានចូលរួមក...
17/08/2026

[English Below]

កម្មវិធីយុទ្ធនាការអប់រំតាមសហគមន៍ (CBE) លើកទី១!

កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ អង្គការវែលបានចូលរួមក្នុង «យុទ្ធនាការអប់រំតាមសហគមន៍ (CBE)» ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ។

វាជាឱកាសដ៏ពិសេសមួយដែល អង្គការលើកកម្ពស់គុណភាពជីវិត (WELL) បានចូលរួមបង្ហាញតាំងស្តង់ព័ត៌មាន ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីកម្មវិធីរបស់អង្គការវែល ព្រមទាំងឱកាសផ្សេងៗរបស់អង្គការ ជូនដល់បងប្អូនសហគមន៍ កម្មករ/កម្មការនី និងអ្នកចូលរួមយ៉ាងច្រើនកុះករ។

វែលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងកិច្ចការនារី (MoWA), អង្គការឃែរកម្ពុជា (CARE Cambodia), អង្គការ GIZ ព្រមទាំងដៃគូសហការទាំងអស់ សម្រាប់ការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងបានផ្តល់ឱកាសឱ្យអង្គការ WELL ចូលរួមបង្ហាញតាំងស្តង់ព័ត៌មាន (Information Booth) នាឱកាសនោះ។ 🙏💝

>>>>>>>>>
Community-Based Education (CBE) Campaign | Phnom Penh

On Sunday, August 16, 2026, WELL participated in the Community-Based Education (CBE) Campaign held in Phnom Penh. It was a wonderful opportunity for the Wellbeing Advancement Organization (WELL) to showcase our booth, providing information and sharing our programs with community members, factory workers, and participants.

We extend our heartfelt gratitude to the Ministry of Women's Affairs (MoWA), CARE Cambodia, GIZ, and all partner organizations for organizing this impactful campaign and providing us with an information booth to connect with the community. 🙏💝

17/08/2026

English Below

បាក់ឌុបចប់ មិនមែនមានន័យថា យើងដឹងភ្លាមៗថាត្រូវទៅណាទេ🎓✨
សម្រាប់មនុស្សម្នាក់ៗ ផ្លូវបន្ទាប់អាចនឹងខុសៗគ្នា។ អ្នកខ្លះមានផែនការ អ្នកខ្លះកំពុងស្ទាក់ស្ទើរ ហើយអ្នកខ្លះទៀតកំពុងព្យាយាមរកឱកាសសម្រាប់ខ្លួនឯង។
ការមិនទាន់ដឹង មិនមែនមានន័យថាបរាជ័យនោះទេ។ វាមានន័យថាអ្នកកំពុងចាប់ផ្តើមស្វែងរកផ្លូវរបស់អ្នក។ 🌱🤍

Finishing Bac II doesn’t mean you immediately know where to go next. 🎓✨
Everyone has a different path ahead. Some already have a plan, some are still figuring things out, and others are looking for opportunities to move forward.
Not knowing yet doesn’t mean you’re failing. It simply means you’re beginning to find your own path. 🌱🤍
👀 Stay tuned. Your next chapter starts soon — After Bac II 2026



07/08/2026
Empowering village couple farmers and entrepreneurs.GADC and WELL Collaboration.
29/07/2026

Empowering village couple farmers and entrepreneurs.
GADC and WELL Collaboration.

[English Below]កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ អង្គការលើកកម្ពស់គុណភាពជីវិត (WELL) បានចូលរួមក្នុង «កម្មវិធី...
17/07/2026

[English Below]

កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ អង្គការលើកកម្ពស់គុណភាពជីវិត (WELL) បានចូលរួមក្នុង «កម្មវិធីជួបជុំ និងឆ្លុះបញ្ចាំងជាមួយដៃគូអនុវត្តគម្រោងបណ្ណជំនាញ» យ៉ាងមានអត្ថន័យ នៅខេត្តសៀមរាប។

នៅក្នុងឱកាសនោះ លោក គឹម ឡាន តំណាងឱ្យអង្គការ WELL បានចែករំលែកពីសមិទ្ធផល និងលទ្ធផលគួរឱ្យមោទនៈរបស់អង្គការ រួមមាន៖
ការបញ្ចប់វគ្គបណ្តុះបណ្តាល៖ បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលសរុបចំនួន ៦០ ថ្នាក់ (ក្នុងនោះរួមមាន៖ ថ្នាក់សហគ្រិនភាពប្រកបដោយសុខុមាលភាព ចំនួន ២០ ថ្នាក់, ថ្នាក់ជំនាញ និងសុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្មខ្នាតមីក្រូ ចំនួន ២០ ថ្នាក់ និងថ្នាក់ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតមីក្រូ ចំនួន ២០ ថ្នាក់)។
ចំនួនសិក្ខាកាមចុះឈ្មោះសរុប៖ ២,៣០៦ នាក់។
សិក្ខាកាមបញ្ចប់ការសិក្សា៖ ២,២០៨ នាក់ (ស្មើនឹង ៩៥.៧៥% ក្នុងនោះ ៦៤.៦៧% ជាស្ត្រី)។

🙏💝 អង្គការ WELL សូមសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ និងគ្រូបង្គោលទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។

———————-
On July 12, 2026, WELL meaningfully participated in the "Gathering and Reflection Workshop with Skill Voucher Project Implementation Partners" in Siem Reap province.

On that occasion, Mr. Kim Lan, representing WELL Organization, shared the organization’s proud achievements and results, including:
Training Course Completion: Successfully completed a total of 60 classes (including 20 classes on Wellbeing Entrepreneurship, 20 classes on Digital Skills and Safety for Micro-businesses, and 20 classes on Financial Management for Micro-businesses).
Total Enrolled Trainees: 2,306 people.
Graduated Trainees: 2,208 people, equivalent to 95.75% (of which 64.67% are women).

🙏💝 WELL Organization would like to express our deepest gratitude and appreciation to all collaborating partners and master trainers for their hard work and active contribution to making this project a great success.




[English​ Below]នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៦ ក្រុមការងារអង្គការWELL បានចូលរួម «កិច្ចប្រជុំសមាជិកប្រចាំត្រីមាសទី២ និងវ...
09/07/2026

[English​ Below]

នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៦ ក្រុមការងារអង្គការWELL បានចូលរួម «កិច្ចប្រជុំសមាជិកប្រចាំត្រីមាសទី២ និងវគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃតម្រូវការ» របស់បណ្តាញ NGO-CEDAW នៅសណ្ឋាគារ Anik Hotel នាទីក្រុងភ្នំពេញ។

សកម្មភាពសំខាន់ៗរួមមាន ការស្វែងយល់ពីតម្រូវការរបស់អង្គការសមាជិក ការចែករំលែក និងធ្វើបច្ចុប្បន្នភាពលើស្ថានភាពសិទ្ធិស្ត្រី និងក្មេងស្រីតាមតំបន់គោលដៅ និងកិច្ចពិភាក្សាតាមក្រុមស្តីពីផែនការយុទ្ធសាស្រ្តគៀងគរមតិសម្រាប់កិច្ចការងារតាមដានការអនុវត្តអនុសញ្ញាស៊ី-ដ ការស្នើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះ និងពិធីសារបន្ថែម។

🤝​ រួមគ្នាបន្តដំណើរទៅមុខ ដើម្បីជំរុញសមភាពយេនឌ័រ និងបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមយើង! 🇰🇭✨🌿
—————————————————————-
On July 08, 2026, WELL organization team attended the "2nd Quarter Member Meeting and Training on Needs Assessment" organized by the NGO-CEDAW at the Anik Hotel in Phnom Penh.

Key activities included:
Understanding the needs of member organizations.
Sharing and updating the status of women's and girls' rights across target areas.
Group discussions on strategic advocacy plans for monitoring the implementation of the CEDAW convention, proposing amendments to the Law on the Prevention of Domestic Violence and the Protection of Victims (DV Law), and its optional protocol.

🤝 Moving forward together to promote gender equality and create positive change in our society.✨





រួមគ្នាដើម្បីសុខុមាលភាពសម្រាប់ទាំងអស់គ្នា!
03/07/2026

រួមគ្នាដើម្បីសុខុមាលភាពសម្រាប់ទាំងអស់គ្នា!

[English Below]🤝✨អង្គការលើកកម្ពស់គុណភាពជីវិត (WELL) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានសហការជាមួយមជ្ឈមណ្ឌល ផ្ទះយើង...
22/06/2026

[English Below]

🤝✨អង្គការលើកកម្ពស់គុណភាពជីវិត (WELL) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានសហការជាមួយមជ្ឈមណ្ឌល ផ្ទះយើង (WE House - Café and worker center) ក្នុងការរៀបចំវេទិកាប្រចាំឆ្នាំក្រោមប្រធានបទ «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ» និងការអបអរសាទរខួប ៥ ឆ្នាំ នៃមជ្ឈមណ្ឌលផ្ទះយើង។

🎯កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផល បំផុសគំនិត និងពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងកម្មការិនីក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា។

📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ | វេលាម៉ោង ១:០០ ដល់ ៥:០០ រសៀល។
🏡 ទីកន្លែង៖ នៅមជ្ឈមណ្ឌលផ្ទះយើង (WE House)។

សកម្មភាពសំខាន់ៗរួមមាន ការបង្ហាញពីសមិទ្ធផល៥ ឆ្នាំរបស់WE House ការចែករំលែករឿងរ៉ាវនៃការផ្លាស់ប្តូររបស់សិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាប្រកបដោយសុខុមាលភាពទាំងបីជំនាន់ (២០២៣-២០២៥) កិច្ចពិភាក្សាជាមួយវាគ្មិនក្រោមប្រធានបទ “ការកែប្រែបញ្ហាឲ្យទៅជាឱកាស” ការសម្តែងទេពកោសល្យ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងWE House និងដៃគូយុទ្ធសាស្រ្តថ្មីៗ និងការគូសផែនទីអនាគតនៃតម្រូវការ និងការគាំទ្រសម្រាប់បងប្អូនកម្មការនី។
រួមគ្នាដើម្បីពង្រឹងភាពអង់អាចដល់ស្ត្រី!💓🎉

🤝✨ WELL is absolutely delighted to collaborate with the WE House to organize the annual forum under the theme "Women in Leadership" and to celebrate the 5th Anniversary of the WE House center.

🎯 This program is held with the purpose of highlighting achievements, inspiring, and empowering women and female garment workers in the textile sector in Cambodia.

📅 Date: Sunday, June 21, 2026 | Time: 1:00 PM to 5:00 PM
🏡 Location: At the WE House center.

Key activities include showcasing WE House's 5 years of achievements, sharing transformational stories from trainees of the WELL-Leadership Program for Women Workers (2023-2025), a panel discussion with speakers on the topic "Turning Challenges into Opportunities," talent performances, the signing of Memorandums of Understanding (MoUs) between WE House and new strategic partners, and mapping out the future needs and support for female garment workers.
Together to empower women! 💓🎉




#ស្ត្រីអាចធ្វើបាន
#ភាពជាអ្នកដឹកនាំរបស់ស្ត្រី

ចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
18/06/2026

ចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។ 🙏🇰🇭

Address

#69, Street 09, Borei Piphum Thmey Chamkar Daung
Phnom Penh

Website

Alerts

Be the first to know and let us send you an email when WELL-Wellbeing Advancement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to WELL-Wellbeing Advancement:

Shortcuts

Share