មោទកភាព - Pride Cambodia

មោទកភាព - Pride Cambodia Founder of Pride Fest of Cambodia មោទកភាព (ន) : សេចក្តីត្រេកអរ និង អរគុណចំពោះអ្វីដែលមាន
Moteakapheap ( n ): Pride!
(1)

Being happy; joy; enjoyment; gratitude.

មោទកភាព​ ជាអង្គការមួយដែលជួយលើកស្ទួយជីវិតនិងជួយលុបបំបាត់ការរើសអើងដល់អ្នកស្រលាញ់ភេទដូចគ្នា

17/08/2026

🏳️‍🌈Hey QWC community!! 🏳️‍🌈

Here are our upcoming events for the next few months! 📆We will be announcing specific dates and locations closer to the time!

For now our next event is Leela’s Le***an Queerspace on the 5th of September!

Please reach out if you have any questions and stay tuned 🥰

🏳️‍🌈សួស្តីសហគមន៍ QWC ទាំងអស់គ្នា!! 🏳️‍🌈
នេះជាព្រឹត្តិការណ៍នាពេលខាងមុខរបស់យើងសម្រាប់ប៉ុន្មានខែបន្ទាប់! 📆 យើងនឹងប្រកាសកាលបរិច្ឆេទ និងទីតាំងជាក់លាក់នៅពេលជិតដល់ថ្ងៃរៀបចំ!
សម្រាប់ពេលនេះ ព្រឹត្តិការណ៍បន្ទាប់របស់យើងគឺ Leela’s Le***an Queerspace នៅថ្ងៃទី ៥ ខែកញ្ញា!
សូមទាក់ទងមកយើងប្រសិនបើអ្នកមានសំណួរផ្សេងៗ ហើយកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា 🥰

Another step ❤️
09/07/2026

Another step ❤️

កម្ពុជាចាប់ដៃបារាំងជំរុញ «ការលុបបំបាត់ទោសជាសកល លើការស្រឡាញ់ភេទដូចគ្នា» ក្នុងមហាសន្និបាតសិទ្ធិមនុស្ស

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាបានប្រកាស ពីជំហរផ្លូវការក្នុងការចូលរួមជាមួយប្រទេសបារាំង ដើម្បីគាំទ្រដល់សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី «ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)»។ ការបោះជំហានដ៏សំខាន់នេះ ត្រូវបានរំពឹងថានឹងត្រូវអនុម័តជាផ្លូវការនៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN Human Rights Council) នាពេលខាងមុខ។

គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ។

នៅក្នុងជំនួបនោះ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកទូលាយ និងលើកកម្ពស់សិទ្ធិសេរីភាព ក៏ដូចជាការការពារដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ឱ្យស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមលើនេះ កម្ពុជាក៏កំពុងពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលផ្តោតលើការលុបបំបាត់ទោសប្រហារជីវិតផងដែរ។

ជាការឆ្លើយតប លោកជំទាវ Matilda Bogner តំណាងឱ្យ OHCHR បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការជាវិជ្ជមានរបស់កម្ពុជា។ លោកជំទាវបានកោតសរសើរដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែបង្ហាញការយកចិត្តទុកដាក់ បើកចិត្តទូលាយ និងបន្តលើកកម្ពស់សិទ្ធិ ក៏ដូចជាការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមយ៉ាងសកម្ម។

ការចូលរួមរបស់កម្ពុជាជាមួយបារាំងលើឆាកអន្តរជាតិនាពេលនេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃវិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលផ្តល់តម្លៃខ្ពស់ដល់សមភាព និងការមិនរើសអើងចំពោះភាពចម្រុះនៃយេនឌ័រ៕

ប្រភព៖ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា
https://www.facebook.com/share/p/1BUQdfZKze/
រាយការណ៍ដោយ ៖ The Khmer Today

28/06/2026
Fast? ✔️ Fabulous? ✔️ Competitive? ✔️ A little too much.🌈🏁😂Congrats to our Remork Pride Race 2026 champions - The Fast &...
26/06/2026

Fast? ✔️ Fabulous? ✔️ Competitive? ✔️ A little too much.🌈🏁😂
Congrats to our Remork Pride Race 2026 champions - The Fast & Fabulous!
#បុណ្យប្រ៉ាយ

🫶🏼❤️🧡💛💚💙💜
26/06/2026

🫶🏼❤️🧡💛💚💙💜

24/06/2026
24/06/2026

សារពីមហាជន អបអរខែ នៃក្តីស្រលាញ់ក្នុងកម្មវិធី បុណ្យប្រ៉ាយ មោទកភាព - Pride Cambodia
ចូលរួមទាំងអស់គ្នាបង្ហាញពណ៌ចម្រុះ និងសេរីភាព ដែលយើងអាចរស់នៅជាមួយគ្នាក្នុងសហគមន៍ដែលពោរពេញដោយក្តីស្រលាញ់ និងគ្មានការរើសអើង 🌈🏃🏻‍♂️‍➡️🏃🏻‍♀️‍➡️❤️

Vibe with Pride
23/06/2026

Vibe with Pride

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when មោទកភាព - Pride Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មោទកភាព - Pride Cambodia:

Shortcuts

Share