07/07/2026
🇰🇭 #មោទនភាពជាតិខ្មែរ
🇰🇭 #ប្រាសាទព្រះវិហារជារបស់ខ្មែរ
🌍 #រួមគ្នាការពារ_និងអភិរក្សប្រាសាទព្រះវិហារ_ជាបេតិកភណ្ឌពិភពលោក
ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ដឹកនាំដោយ លោក ឈិន សូនី ប្រធាន CCTU បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងប្រារព្ធពិធីអបអរសាទរខួបលើកទី១៨ ប្រាសាទព្រះវិហារ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO)។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅខេត្តកែប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងសមាជិកសរុបចំនួន ៤០នាក់។
ក្នុងឱកាសនោះ លោកប្រធាន ឈិន សូនី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល និងក្រុមលេខាធិការដ្ឋាន ដែលបានបង្ហាញស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធ រហូតសម្រេចបានលទ្ធផលការងារល្អប្រសើរក្នុងឆមាសទី១ ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកប្រធានបានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ឯកភាព និងការជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សមត្ថភាព និងភាពរឹងមាំរបស់ស្ថាប័ន ព្រមទាំងបន្តបម្រើផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
សូមរួមគ្នាការពារ និងអភិរក្សប្រាសាទព្រះវិហារ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លា និងជាមោទនភាពរបស់ប្រជាជនខ្មែរទាំងមូល សម្រាប់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។ 🇰🇭❤️
🇰🇭 �🇰🇭 �🌏
On 4 July 2026, the Board of Directors and members of the Cambodian Confederation of Trade Unions (CCTU), led by Mr. Chhin Sony, President of CCTU, convened the 1st Semester 2026 Performance Review Meeting and celebrated the 18th Anniversary of the inscription of Preah Vihear Temple on the UNESCO World Heritage List.
The event was held in Kep Province and was attended by a total of 40 Board members and CCTU members.
On this occasion, President Chhin Sony highly commended the Board of Directors and the Secretariat for their strong sense of responsibility, solidarity, and close cooperation, which contributed to the successful implementation of CCTU’s activities and the achievement of positive results during the first half of 2026.
He also called upon all leaders and members to continue strengthening internal unity, uphold integrity, maintain solidarity, and support one another in order to enhance the capacity and resilience of the organization. He encouraged everyone to continue serving the legitimate interests of workers and employees while contributing to Cambodia’s social and national development.
CCTU also calls upon all Cambodians to join hands in protecting and preserving Preah Vihear Temple, a priceless cultural heritage and a source of pride for the Cambodian people, for the benefit of humanity and future generations.