សសយក វិស័យធនាគារជាតិនៃកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សសយក វិស័យធនាគារជាតិនៃកម្ពុជា

សសយក វិស័យធនាគារជាតិនៃកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅធនាគារជាតិនៃកម្ពុជា

24/09/2026
24/09/2026

អបអរសាទរខួបលើកទី ៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭

២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦

17/09/2026

(English Below)

អបអរសាទរ ខួបលើកទី ៣ នៃការដាក់បញ្ចូលរមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ 🇰🇭

Celebrating the 3rd anniversary of the inscription of Koh Ker temple archaeological site in the UNESCO World Heritage List 🇰🇭

សូមចូលរួមអបអរសាទរលោកជំទាវទេសាភិបាល
08/09/2026

សូមចូលរួមអបអរសាទរលោកជំទាវទេសាភិបាល

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ប្រចាំឆ្នាំ២០២៦ ដែលជាចំណាត់ថ្នាក់កម្រិតខ្ពស់ និងជាការទទួលស្គាល់ ៣ឆ្នាំជាប់គ្នា ចំពោះប្រសិទ្ធភាពនៃការដឹកនាំធនាគារកណ្តាលរបស់លោកជំទាវ។

លោកជំទាវបានស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់នេះក្នុងចំណោមទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេស ដែលមានប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើនដូចជា ឯកឧត្តម Martin Schlegel ទេសាភិបាល ធនាគារជាតិនៃប្រទេសស្វ៊ីស ឯកឧត្តម Khaled Mohamed Balama Al Tameemi ទេសាភិបាល ធនាគារកណ្តាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងឯកឧត្តម Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន ជាដើម។

Global Finance បានផ្សព្វផ្សាយបញ្ជីចំណាត់ថ្នាក់ឥស្សរជនជាថ្នាក់ដឹកនាំធនាគារកណ្តាលនេះជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៤ ដោយវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេសជុំវិញពិភពលោក ជាពិសេសលើការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

✍️ សម្រាប់ព័ត៌មានបន្ថែម សូចចុចតំណភ្ជាប់៖
https://gfmag.com/award/winner-announcements/press-releases/central-banker-report-cards-2026/

21/08/2026
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)តំប...
08/07/2026

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)
តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

អបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) 🇰🇭

07/07/2026

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ - ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦

18/06/2026

សូមក្រាបថ្វាយព្រះសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរនិងសុភមង្គល ក្នុងព្រះរាជវរោកាស ព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា 🙏🇰🇭

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សសយក វិស័យធនាគារជាតិនៃកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share