03/10/2026
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាចូលរួមបុណ្យសពសមាជិកគណបក្ស
នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈរ រតនៈ តំណាងឯកឧត្តម ខ្វៃ អាទិត្យា ប្រធានអចិន្រ្តៃយ៍ លោក នី សុធី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ តំណាងឯកឧត្តម ឡេង ជីវិន ប្រធានក្រុមការងារ រួមជាមួយ ថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងារ គ្រប់ថ្នាក់ ព្រមទាំងលោកមេឃុំ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ និងជំនួយការឃុំព្រះធាតុ បានអញ្ជើញចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោកស្រី អឿន ពៅ។
លោកស្រី អឿន ពៅ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ៣:១៥ នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅភូមិត្រពាំងនាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះក្រុមការងារ បាននាំយកថវិកាចំនួន ១៨០,០០០ រៀល ចូលរួមបុណ្យសព ដើម្បីជួយសម្រាលទុក្ខលំបាក និងសម្តែងនូវកតញ្ញូតាធម៌ចំពោះចាស់ព្រឹទ្ធាចារ្យ និងសមាជិកគណបក្សនៅក្នុងមូលដ្ឋានផងដែរ៕