25/04/2026
លោក អឹម ឌីម សមាជិកអចិន្ត្រៃ ស.ស.យ.ក ស្រុកបូទុមសាគរ និងប្រធាន ស.ស.យ.ក វិស័យវិទ្យាល័យ ហ៊ុន សែន ចំការលើ និងលោកស្រី ប៊ួយ ដានី សមាជិកអចិន្ត្រៃ ស.ស.យ.ក ស្រុកបូទុមសាគរ តំណាងលោក ក្រូច បូរីសីហា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាស្រុក បូទុមសាគរ បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក វិស័យវិទ្យាល័យ ចំនួន 06 នាក់,ស្រី 04 នាក់ នាំយកសម្ភារៈបរិភោគ ឧបភោគ និងបច្ច័យចំនួន 100,000 រៀល ទៅចូលរួមបុណ្យប្រាំពីរថ្ងៃសពលោក ខឹម ណេង ជាប្រជាពលរដ្ឋរស់នៅចំណុចព្រែករាក់ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ។
-----------------------------------
ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
វេលាម៉ោង 10:00 នាទីព្រឹក