22/05/2026
«វគ្គបណ្ដុះបណ្ដាលដល់ទីប្រឹក្សាកុមារី ឬមិត្តអប់រំមិត្ត»
📍ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ អង្គការសាមគ្គីបានរៀបចំវគ្គបណ្ដុះបណ្ដាលពេញមួយថ្ងៃដល់ ក្រុមមិត្តអប់រំមិត្ត ទីប្រឹក្សាកុមារី អំពីភាពជាអ្នកដឹកនាំ និងរៀបចំផែនការសកម្មភាពក្រុម។
អ្នកចូលរួមសរុបចំនួន៥១ នាក់ ស្រី៣៣នាក់ ក្រោមកិច្ចសហការសម្របសម្រួលពីលោកប្រធានការិយាល័យអប់រំស្រុកទឹកឈូ និងក្រុងបូកគោ។
📝📝គោលបំណងសំខាន់ៗនៃវគ្គបណ្ដុះបណ្ដាល🎯🎯
✅ពង្រឹងការទទួលខុសត្រូវរបស់ក្រុមមិត្តអប់រំមិត្ត តាមសាលារៀន ផ្សារភ្ជាប់នឹងតួនាទី និងភារៈកិច្ចរបស់ពួកគេ។
✅បង្កើនកិច្ចសហការជាមួយអ្នកពាក់ព័ន្ធដើម្បីជួយបំពេញបន្ថែមដល់ក្រុមមិត្តអប់រំមិត្ត ឬទីប្រឹក្សាកុមារី តាមរយៈសកម្មភាពទាំងឡាយនៃផែនការរួម
✅រៀបចំផែនការចុះប្រឹក្សាដល់ខ្នងផ្ទះ សំរាប់កុមារ-កុមារី ដែលជួបប្រទៈបញ្ហានៅក្នុងការសិក្សា ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ។
#ទីប្រឹក្សាកុមារី
#មិត្តអប់រំមិត្ត
#ក្រុមប្រឹក្សារកុមារ