12/03/2026
🔊 #រដ្ឋបាលឃុំគោលាប់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគោលាប់ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រើប្រាស់ ឬអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាពឆ្នាំ២០២៦ សូមអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោលាប់ ចំនួន ២ថ្ងៃ
គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយភ្ជាប់មកជាមួយនូវឯកសារ ÷
- សេចក្ដីចម្លងសំបុត្រកំណើត ឬបញ្ជាក់កំណើត
- សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ
- អត្តសញ្ញាណប័ណ្ណហួសសុពលភាព
សូមអរគុណ។