អង្គការសហគមន៍អភិឌ្ឍន៍មិត្តជនបទ

  • Home
  • Cambodia
  • Krâkôr
  • អង្គការសហគមន៍អភិឌ្ឍន៍មិត្តជនបទ

អង្គការសហគមន៍អភិឌ្ឍន៍មិត្តជនបទ សូមធ្វើការចុច Like the page or follow ដើម្បីតាមដានការអភិវឌ្ឍន៍សហគមន៍ និងការផ្សព្វផ្សាយព័ត៌មានផ្សេងៗ។

ដំណឹងជ្រើសរើសបុគ្គលិក អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទមានកិត្តិយសសូមជម្រាប និងជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ អ...
03/01/2025

ដំណឹងជ្រើសរើសបុគ្គលិក អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទមានកិត្តិយសសូមជម្រាប និងជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ អង្គការត្រូវការជ្រើសរើសប្រធានកម្មវិធី ចំនួន១នាក់ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ត្រូវគោរពតាមលក្ខ័ណ្ឌដូចខាងក្រោម៖
១. បេក្ខជន បេក្ខនារី ត្រូវមានអាយុចាប់ពី២៥ឆ្នាំ ដល់៥៤ឆ្នាំ
២. មានសញ្ជាតិខ្មែរ
៣. មានសញ្ញាប័ត្របញ្ចប់បរិញ្ញាប័ត្រ
៤. ចេះភាសាអង់គ្លេសអាចប្រើការបាន
៥. ចុះកុំព្យូទ័រ (Microsoft Office internet Email) និងវាយឯកសារជាភាសាខ្មែរ អង់គ្លេសបានល្អ
៦. ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយសហគមន៍ អង្គការ ក្រុមហ៊ុន និងស្ថាប័ននានា ផ្នែកកម្មវិធីអប់រំ យេនឌ័រ គ្រោះមហន្តរាយ
៧. មានទំនាក់ទំនង កិច្ចសហការល្អ ស្មោះត្រង់ សុចរិតភាព ស្អាតស្អំ ពុំធ្លាប់មាននិន្នាការលើអំពើពុករលួយ ការបៀតបៀនកេងប្រវ័ញ្ជ និងមានសីលធម៌ល្អជាមួយអង្គការ អាជ្ញាធរ ស្ថាប័នរដ្ឋ មហាជនទូទៅ
៨. មានពេលវេលា សុខភាពល្អ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារសហគមន៍ និងអង្គការប្រកបដោយប្រសិទ្ធិភាពខ្ពស់
៩. មានឆន្ទៈ និងមនសិកាក្នុងការបំរើប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងសេចក្តីថ្លៃថ្នូរ
១០. ជាមនុស្សអព្យាក្រិត(មិនមែនជាសកម្មជនសាសនា និងគណបក្សនយោបាយជាដើម)
១១. ជាមនុស្សមិនធ្លាប់ជាប់ពិរុទ្ធជន(បទល្មើសព្រហ្មទណ្ឌ)

31/12/2024
ថ្ងៃទី០៦ ខែធ្នូ ២០២៤ អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ(RFCD) សហការណ៍ជាមួយអង្គការអភិវឌ្ឍន៍សម្លេងសហគមន៍(BCV) បានប្រារព្ធយុទ្...
31/12/2024

ថ្ងៃទី០៦ ខែធ្នូ ២០២៤ អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ(RFCD) សហការណ៍ជាមួយអង្គការអភិវឌ្ឍន៍សម្លេងសហគមន៍(BCV) បានប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទប្រឆាំងអំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ៖ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីគ្រប់ទម្រង់ ផ្តើមចេញពីយើងទាំងអស់គ្នា។ ដែលមានអ្នកចូលរួមសរុបចំនួន១៣៦នាក់ ស្រី៩០នាក់។

វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងការងារយេនឌ័រ និងការចិញ្ចឹមកូនបែបវិជ្ជមាន និងអាហារូបត្ថម្ភ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃ...
31/12/2024

វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងការងារយេនឌ័រ និងការចិញ្ចឹមកូនបែបវិជ្ជមាន និងអាហារូបត្ថម្ភ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ធ្វើនៅការិយាល័យអប់រំស្រុកក្រគរ អ្នកចូលរួមសរុប៧០នាក់ស្រី៥០នាក់ ( បុគ្គលិកRFCD៤នាក់ អ្នកសម្របសម្រួលពីកិច្ចការនារី២នាក់ និងមេភូមិ សមាជិកភូមិ ជនបង្គោលយេនឌ័រ សមាជិកយេនឌ័រ ៦០នាក់)។

ថ្ងៃទី២៧ ធ្នូ ២០២៤ ធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំខែឆ្នាំ២០២៤ និងផែនការអនុវត្តគម្រោងឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរ...
31/12/2024

ថ្ងៃទី២៧ ធ្នូ ២០២៤ ធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំខែឆ្នាំ២០២៤ និងផែនការអនុវត្តគម្រោងឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុបចំនួន៨១នាក់ ស្រី៤៥នាក់។

នៅថ្ងៃទី២៧ វិច្ឆិកា ២០២៤ អង្គការបានធ្វើកិច្ចប្រជុំឆ្លុះបញ្ចាំងការសន្សំប្រាក់ និងការអនុវត្តគម្រោងរបស់បណ្តាញស្រ្តីឆ្នើម ដែ...
29/11/2024

នៅថ្ងៃទី២៧ វិច្ឆិកា ២០២៤ អង្គការបានធ្វើកិច្ចប្រជុំឆ្លុះបញ្ចាំងការសន្សំប្រាក់ និងការអនុវត្តគម្រោងរបស់បណ្តាញស្រ្តីឆ្នើម ដែលមានអ្នកចូលរួមសរុបចំនួន៣៧នាក់ ស្រី២៦នាក់។

01/11/2024

Address

St 5
Krâkôr
15151

Telephone

+85512706453

Website

Alerts

Be the first to know and let us send you an email when អង្គការសហគមន៍អភិឌ្ឍន៍មិត្តជនបទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អង្គការសហគមន៍អភិឌ្ឍន៍មិត្តជនបទ:

Share