15/06/2026
យោងតាមកិច្ចចង្អុលការណ៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះរដ្ឋបាលស្រុកឈូក ដឹកនាំដោយ លោក សៅ មឿន អភិបាលស្រុក និងសហការី បានចុះត្រួតពិនិត្យ និងបានរកឃើញទីតាំង៤កន្លែង ស្ថិតនៅផ្សារឈូក ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ ជាមួយគ្នានេះ ក្រុមការងារ ក៏បានរកឃើញទំនិញ២មុខមានដូចជា ស្កសរ ចំនួន ២៩ប៉ាវ ប៊ីចេងចំនួន៣ប៉ាវ ទើបនាំចូលពីប្រទេសថៃ។
ក្រោយពីជំនាញត្រួតពិនិត្យ ក្នុងនោះបានស្នើឲ្យអាជីវករទាំងអស់ ត្រូវមានមនសិការស្នេហាជាតិ និងធ្វើកិច្ចសន្យាឈប់ទិញនិងលក់ចែកចាយទំនេញទាំងនោះ នៅក្នុងភូមសាស្រ្តស្រុកឈូកបន្តទៀត ប្រសិបើមានជាលើកទី២ រដ្ឋបាលស្រុក និងជំនាញ នឹងដកហូត ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះមានការចូលរួមនិងសម្របសម្រួលដោយ សាខាគយនិងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត រួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមផងដែរ។