កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីមត្បែងមានជ័យ

  • Home
  • Cambodia
  • Kompong Pranak
  • កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីមត្បែងមានជ័យ

កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីមត្បែងមានជ័យ សេចក្ដីស្មោះត្រង់ ភក្ដីភាព និងភាពបរិសុទ្ធ Faithfulness, Loyalty, Purity 🫡

05/02/2026
ថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នាពេលរសៀល ម៉ោង ២:០០នាទី យុវជនកាយរ...
03/01/2026

ថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នាពេលរសៀល ម៉ោង ២:០០នាទី យុវជនកាយរឹទ្ធិ នៃ កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា សុីមត្បែងមានជ័យ បានទៅចូលរួមកម្មវិធី" ទទួលស្វាគមន៍ដំណើរនិវត្តន៍របស់វីរ:យុទ្ធជន ដែលត្រូវបានភាគីថៃដោះលែងដោយជាប់ឃុំអស់ រយ:ពេល155ថ្ងៃ "
នាពេលនេះមកដល់ស្រុកកំណើតវិញដោយសុខសុវត្តិភាព។
យុវជនកាយរឹទ្ធិសរុបមាន
ចំនួន៣០នាក់
ស្រី១៦នាក់
សូមអរគុណ!

18/12/2025
ថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលព្រឹក ម៉ោង ៧:០០នាទី យុវ...
03/11/2025

ថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលព្រឹក ម៉ោង ៧:០០នាទី យុវជនកាយរឹទ្ធិ នៃ កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា សុីមត្បែងមានជ័យ បានទៅចូលរួមកម្មវិធី " ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹង ខួបលើកទី២១ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហនុនី ព្រះមហាក្សត្រ នៃកម្ពុជា"
យុវជនកាយរឹទ្ធិសរុបមាន
ចំនួននាក់១៨នាក់
ស្រីនាក់៨នាក់
ដឹកនាំដោយលោកគ្រូ ខៀវ សេរីយ៉ា
ប្រធាន ឈួន មករា
សូមអរគុណ!

ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៥ នៅរសៀលម៉ោង២:០០នាទី យុវជនក...
31/10/2025

ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៥ នៅរសៀលម៉ោង២:០០នាទី យុវជនកាយរឹទ្ធិ នៃ កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា សុីមត្បែងមានជ័យបានចូលរួម ពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់សម្ភារៈដល់សាលារៀនរងគ្រោះ នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
យុវជនកាយរឹទ្ធិសរុបមាន
ចំនួន៣២នាក់
ដឹកនាំដោយលោកគ្រូ ខៀវ សេរីយ៉ា
ប្រធាន ឈួន មករា
សូមអរគុណ!

*អ្វីទៅជាបណ្ណសញ្ញាវឌ្ឍនកម្ម?         បណ្ណសញ្ញាវឌ្ឍនកម្ម(Advancement Badge) នៅក្នុងចលនាកាយរឹទ្ធិគឺជា សញ្ញាដែលបង្ហាញពីសមត្...
11/07/2025

*អ្វីទៅជាបណ្ណសញ្ញាវឌ្ឍនកម្ម?
បណ្ណសញ្ញាវឌ្ឍនកម្ម(Advancement Badge) នៅក្នុងចលនាកាយរឹទ្ធិគឺជា សញ្ញាដែលបង្ហាញពីសមត្ថភាព និងសមិទ្ធិផលរបស់យុវជនកាយរឹទ្ធិនៅក្នុងការសិក្សាស្រាវជ្រាវ ស្វ័យសិក្សា និងអនុវត្តជំនាញនានា។ បណ្ណសញ្ញានេះត្រូវបានផ្ដល់ជូនពេលយុវជនកាយរឹទ្ធិរូបណា បានបំពេញគ្រប់លក្ខខណ្ឌ ឬបំពេញភារកិច្ចណាមួយសំរាប់កម្រិតជាក់លាក់ និងបានឆ្លងកាត់គណៈកម្មការវាយតម្លៃត្រឹមត្រូវ។
បណ្ណសញ្ញាវឌ្ឍនកម្មនេះសម្រាប់ប្រទេសកម្ពុជាត្រូវបានបែងចែកជាថ្នាក់ដូចជា៖
*សម្រាប់កាយរឹទ្ធិប្អូនមាន
-បណ្ណសញ្ញាគោញី
-បណ្ណសញ្ញាក្បាលសេះ
-បណ្ណសញ្ញាក្បាលដំរី
*សម្រាប់កាយរឹទ្ធិជំទង់
-បណ្ណសញ្ញាវឌ្ឍនកម្មថ្នាក់ដំបូង
-បណ្ណសញ្ញាវឌ្ឍនកម្មថ្នាក់ទី២
-បណ្ណសញ្ញាវឌ្ឍនកម្មថ្នាក់ទី១
*សម្រាប់កាយរឹទ្ធិរៀមច្បង
-បណ្ណសញ្ញាវឌ្ឍនកម្មថ្នាក់ផ្កាយ
-បណ្ណសញ្ញាវឌ្ឍនកម្មថ្នាក់វីរៈកាយរឹទ្ធិ
-បណ្ណសញ្ញាវឌ្ឍនកម្មថ្នាក់អង្គរ

ក្រៅពីនោះបណ្ណសញ្ញាវឌ្ឍនកម្មនេះ មានរួមបញ្ចូលនិងបណ្ណជំនាញ (Proficiency Badge) មួយចំនួនដូចជា៖
-ជំនាញ សង្គ្រោះបឋម
-ជំនាញ ត្រីវិស័យ ឋានលេខា
-ជំនាញ សញ្ញាបំភ័ន្ឌអក្ខរៈ
-ជំនាញ ហែលទឹក
-ជំនាញ សុវត្ថិភាព
-ជំនាញ ដើរព្រៃ
-ជំនាញ អេកូរសាស្ត្រ
-ជំនាញ សិក្សាលើផ្នែកបេតិកភ័ណ្ឌ
…។ល។
នៅក្នុងចលនាកាយរឹទ្ធិ បណ្ណសញ្ញាវឌ្ឍនកម្ម និងបណ្ណសញ្ញាជំនាញ ទាំងនេះជួយឲ្យកុមារនឹងយុវជនទទួលបានបំណិនចិត្ត និងកំណត់គោលដៅដើម្បីអភិវឌ្ឍខ្លួនទៅជាក្មេងល្អ និងប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងក្លាយជាពលរដ្ឋសកម្មនៅក្នុងសហគមន៍ជាតិ និងអន្តរជាតិផងដែរ។

*** ប្រសិនបើយុវជនកាយរឹទ្ធិទាំងអស់អនុវត្តតាមសេចក្តីណែនាំរបស់សៀវភៅគោលនយោបាយការប្រព្រឹត្តទៅ និងបទបញ្ញត្តិរបស់កាយរឹទ្ធិជាតិកម្ពុជា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាយុវជនទាំងអស់និងទទួលបានជំនាញយ៉ាងពិតប្រាកដ និងប្រើប្រាស់បណ្ណសញ្ញានេះមកដេរនៅលើឯកសណ្ឋានប្រកបដោយមោទក និងមោទនភាពចំពោះខ្លួនឯង។

ឧទាហរណ៍៖ នៅពេលយុវជនកាយរឹទ្ធិអំពីជំនាញភ្ញៀវភ្ញៀវ ឬជំនាញជួយអ្នករងរបួស ដូចនេះពួកគេអាចទទួលបានបណ្ណសញ្ញាជំនាញដែលសមស្របនឹងជំនាញនោះ។

Context from : លោកគ្រូ Huy Ravy
Picture : Scout Media Team

ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅពេលព្រឹក ម៉ោង៨:៣០នាទ...
15/06/2025

ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅពេលព្រឹក ម៉ោង៨:៣០នាទី យុវជនកាយរឹទ្ធិ នៃ កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា សុីមត្បែងមានជ័យ បានទៅចូលរួមកម្មវិធី "ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន" ក្រោយអធិបតីភាព ឯកឧត្ដម ឃឹម បញ្ញា
យុវជនកាយរឹទ្ធិសរុបមាន
ចំនួន១៤នាក់
ស្រី៦នាក់
ដឹកនាំដោយលោកគ្រូ ខៀវ សេរីយ៉ា
ប្រធាន ឈួន មករា
សូមអរគុណ!

វិជ្ជាសញ្ញាសន្មត់ (Semaphore) នៅក្នុងចលនាកាយរឹទិ្ធ គឺជាប្រព័ន្ធបញ្ចេញសញ្ញាដែលមើលឃើញដោយប្រើប្រាស់ទង់ពណ៌ចម្រុះ ដែលមានពណ៌ក្...
11/06/2025

វិជ្ជាសញ្ញាសន្មត់ (Semaphore) នៅក្នុងចលនាកាយរឹទិ្ធ គឺជាប្រព័ន្ធបញ្ចេញសញ្ញាដែលមើលឃើញដោយប្រើប្រាស់ទង់ពណ៌ចម្រុះ ដែលមានពណ៌ក្រហម និងពណ៌លឿង និងការលើកដាក់ក្នុងទីតាំងផ្សេងៗគ្នា ដើម្បីតំណាងឱ្យអក្សរនៃអក្ខរក្រមឡាតាំង។ វិជ្ជាសញ្ញាសន្មត់ ក្រុមកាយរឹទិ្ធប្រើប្រាស់ជាសញ្ញានាំផ្លូវ នៅក្នុងកម្មវិធីថ្មើរព្រៃកាយរឹទិ្ធ (Hiking/Scouting Trail) និងបោះជំរំទៅតាមទីវាល ដែល​ក្រុមនីមួយៗស្ថិតនៅគម្លាតឆ្ងាយពីគ្នា មិនអាចហៅគ្នាបាន គឺត្រូវប្រើសញ្ញា​សន្មត់មើលឃើញពីចម្ងាយ។

Credit : Piseth Em

ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នាពេលរសៀល ម៉ោង២:៣០នាទី យុ...
13/05/2025

ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នាពេលរសៀល ម៉ោង២:៣០នាទី យុវជនកាយរឹទ្ធិ នៃ កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា សុីមត្បែងមានជ័យ បានទៅចូលរួមកម្មវិធី " ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រាប់រដូវប្រាំង"
សមាជិកសរុបមាន
ចំនួន១៥នាក់
ស្រី៦នាក់
ដឹកនាំដោយលោកគ្រូ ខៀវ សេរីយ៉ា
សូមអរគុណ!

Address

Mlou Prey Street
Kompong Pranak

Website

Alerts

Be the first to know and let us send you an email when កងឯកភាព វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីមត្បែងមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share