គណបក្សប្រជាជនកម្ពុជាឃុំព្រែកតាសរ

  • Home
  • Cambodia
  • Kompong-Popil
  • គណបក្សប្រជាជនកម្ពុជាឃុំព្រែកតាសរ

គណបក្សប្រជាជនកម្ពុជាឃុំព្រែកតាសរ CPP in Prek Tasar Commune

នៅរសៀលថ្ងៃទី៨ កញ្ញា ២០២៥ លោកស្រី ចាន់ សុខទៀង អនុប្រធានគណបក្សប្រជាជនកម្ពុជាឃុំព្រែកតាសរ និងជាប្រធានក្រុមការងារយុវជនគណបក្ស...
08/09/2025

នៅរសៀលថ្ងៃទី៨ កញ្ញា ២០២៥ លោកស្រី ចាន់ សុខទៀង អនុប្រធានគណបក្សប្រជាជនកម្ពុជាឃុំព្រែកតាសរ និងជាប្រធានក្រុមការងារយុវជនគណបក្សឃុំ បាននាំយកសម្ភារៈរបស់ ឯកឧត្តម ហាស់ សុត្ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ មានដូចជា
- អង្ករ២៥គីឡូក្រាម
- មីជាតិ១កេះ
- ត្រីខ១យួរ
- ទឹកត្រី១យួរ
- ទឹកស៊ីអុីវ១យួរ
- រួមជាមួយថវិការបស់ក្រុមការងារភូមិតាព្រះ៤០០,០០០រៀល ប្រគល់ជូនគ្រួសារក្រីក្រ កូនស្រីមានជំងឺប្រចាំកាយនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង 🙏🙏🙏🇰🇭🥰

លោក យឹម ឡាលី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រែកតាសរ និងជាប្រធានក្រុមការងារគណបក្សចុះភូមិព្រែកផ្ទ...
29/08/2025

លោក យឹម ឡាលី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រែកតាសរ និងជាប្រធានក្រុមការងារគណបក្សចុះភូមិព្រែកផ្ទោល បានចូលរួមថវិកាសម្រាប់ទិញថ្មជួសជុលផ្លូវព្រែកផ្ទោល សម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ 🙏🙏🙏
មេឃុំ ព្រែកតាសរ

13/08/2025
នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៥ បានចុះសំណេះសំណាលសួរសុខទុក្...
10/08/2025

នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៥ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្ភារ: និងថវិកា របស់ឯកឧត្តម ហាស់ សុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកតាសរ ជូនប្រជាពលរដ្ឋចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ចំនួន ២គ្រួសារ នៅឃុំព្រែកតាសរ
ឆ្លៀតក្នុងឳកាសនេះ ក្រុមការងារបានពាំនាំការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធ ចំពោះប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកមាតុប្រទេសវិញ តាំងពីចំនុចព្រំដែន រហូតមកដល់លំនៅឋាន និងការជួយរកការងារសម្រាប់ពួកគាត់ផងដែរ។
មេឃុំ ព្រែកតាសរ

03/08/2025
បន្តចុះសួរសុខទុក្ខពលករដែលត្រឡប់ពីប្រទេសថៃ តាមការណែនាំ និងលើកទឹកចិត្តពី ឯកឧត្តម ហាស់ សុត្ថា ប្រធានក្រុមការងាររាជរដ្ឋាភិបា...
03/08/2025

បន្តចុះសួរសុខទុក្ខពលករដែលត្រឡប់ពីប្រទេសថៃ តាមការណែនាំ និងលើកទឹកចិត្តពី ឯកឧត្តម ហាស់ សុត្ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកតាសរ និងលោកអភិបាលស្រុកពោធិ៍រៀង🙏🙏🙏🇰🇭

ក្លោងទ្វាស្នាក់ការគណបក្សប្រជាជនកម្ពុជាជនឃុំព្រែកតាសរ និងក្លោងទ្វារសាលាឃុំព្រែកតាសរ ព្រមទាំងរបងសាលាឃុំ ដែលជាទីតាំងសម្រាប់...
12/07/2025

ក្លោងទ្វាស្នាក់ការគណបក្សប្រជាជនកម្ពុជាជនឃុំព្រែកតាសរ និងក្លោងទ្វារសាលាឃុំព្រែកតាសរ ព្រមទាំងរបងសាលាឃុំ ដែលជាទីតាំងសម្រាប់សម្រួលបំរើសេវាជូនប្រជាពលរដ្ឋ ជាអំណោយរបស់ ឯកឧត្តម ហាស់ សុត្ថា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រែកតាសរ និងក្រុមការងារចុះមូលដ្ឋានឃុំទាំងអស់ បានរៀបចំពិធីក្រុងពីលី ដំណើរការសាងសង់
នៅព្រឹកថ្ងៃទី១២ កក្កដា ២០២៥🙏🙏🙏😍😍

Address

Kompong-Popil

Website

Alerts

Be the first to know and let us send you an email when គណបក្សប្រជាជនកម្ពុជាឃុំព្រែកតាសរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share