19/06/2026
[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
គម្រោង PCRL ជំរុញការធ្វើពិពិធកម្មជីវភាពរស់នៅតាមរយៈសាលារៀនកសិករ 🌱
គម្រោង PCRL បានរៀបចំវគ្គបណ្តុះបណ្តាលសាលារៀនកសិករ នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសរបស់កសិករលើការដាំដុះដំណាំដំឡូងមី។ ស្របគ្នានេះ នៅខេត្តសៀមរាប ការបណ្តុះបណ្តាលក៏បានផ្តោតលើបច្ចេកទេសរៀបចំដីសម្រាប់ដំណាំស្វាយចន្ទីផងដែរ ដើម្បីជួយកសិកររៀបចំមូលដ្ឋានផលិតកម្មឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
តាមរយៈការរៀនសូត្របែបអនុវត្តជាក់ស្តែង កសិករបានស្វែងយល់អំពីការជ្រើសរើសពូជ ការរៀបចំដី ការគ្រប់គ្រងជីជាតិដី ការប្រើប្រាស់ធាតុចូលប្រកបដោយប្រសិទ្ធភាព និងបច្ចេកទេសដាំដុះដែលសមស្រប ដើម្បីបង្កើនទិន្នផល កាត់បន្ថយការចំណាយ និងលើកកម្ពស់និរន្តរភាពនៃផលិតកម្មកសិកម្ម។
សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង PCRL ក្នុងការលើកកម្ពស់ការធ្វើពិពិធកម្មជីវភាពរស់នៅ បង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កសិករ និងពង្រឹងភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ។ តាមរយៈការគាំទ្របច្ចេកទេស និងការអភិវឌ្ឍសហគមន៍ គម្រោងមានគោលបំណងជួយឱ្យប្រជាពលរដ្ឋអាចបង្កើនប្រាក់ចំណូល និងបន្តចូលរួមថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
គម្រោង PCRL ជាការផ្តួចផ្តើមគំនិតរួមគ្នារយៈពេលប្រាំឆ្នាំ ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ជាមួយនឹងអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិបរិស្ថានសាកល (GEF)។
___________________
𝗣𝗖𝗥𝗟 𝗽𝗿𝗼𝗺𝗼𝘁𝗲𝘀 𝗹𝗶𝘃𝗲𝗹𝗶𝗵𝗼𝗼𝗱 𝗱𝗶𝘃𝗲𝗿𝘀𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻 𝘁𝗵𝗿𝗼𝘂𝗴𝗵 𝗳𝗮𝗿𝗺𝗲𝗿 𝗳𝗶𝗲𝗹𝗱 𝘀𝗰𝗵𝗼𝗼𝗹𝘀 (𝗙𝗙𝗦) 🌱
The PCRL Project conducted 𝗙𝗮𝗿𝗺𝗲𝗿 𝗙𝗶𝗲𝗹𝗱 𝗦𝗰𝗵𝗼𝗼𝗹𝘀 (𝗙𝗙𝗦) training sessions in Battambang and Siem Reap provinces to strengthen farmers’ knowledge and practical skills in cassava production. In Siem Reap, the training also focused on land preparation techniques for cashew cultivation, helping farmers establish a strong foundation for productive and sustainable cashew farming.
Through hands-on learning and field-based demonstrations, participating farmers gained practical knowledge on seed selection, land preparation, soil fertility management, efficient use of agricultural inputs, and sustainable cultivation techniques aimed at improving yields, reducing production costs, and enhancing long-term productivity.
These activities are part of PCRL’s efforts to promote livelihood diversification, create greater economic opportunities for rural households, and strengthen community resilience to climate change. By supporting farmers with improved agricultural knowledge and fostering sustainable land-use practices, the project contributes to increased household income while encouraging the conservation and sustainable management of natural resources for future generations.
PCRL is a five-year joint initiative by FAO Cambodia, General Directorate of Agronomy (GDA) of the Ministry of Agriculture, Forestry and Fisheries, and General Directorate of Local Community (GDLC) of the Ministry of Environment, funded by the Global Environment Facility (GEF).