Securities Investors Association of Cambodia

Securities Investors Association of Cambodia Legal Representative, Securities Trading Sector, Digital Assets, Legal Protection and Development.

លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជាបានចូលជាមួយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀ...
13/06/2026

លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជាបានចូលជាមួយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម
ពង្រឹងទំនាក់ទំនងធុរកិច្ច និងជំរុញកាលានុវត្តភាពវិនិយោគ

ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម៖ នារសៀល ថ្ងៃចន្ទ ៨រោច ខេជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម រៀបចំ «កិច្ចប្រជុំនិងជំនួបពាណិជ្ជកម្មកម្ពុជា-វៀតណាម» ដែលប្រព្រឹត្តទៅក្នុងកំឡុងពេលអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង ចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (ASEAN Future Forum-AFF)នៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន និងតំណាងសហគ្រាសឈានមុខនៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពង្រីកបណ្តាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។

ថ្លែងក្នុងឱកាសនៃជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា ចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន បានក្លាយជាកាតាលីករដែលជំរុញ
ប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។ ក្នុងនោះវៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន។ រដ្ឋាភិបាលប្រទេសទាំងពីបានកំណត់ទិសដៅ ទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ២០ ពាន់លានដុល្លារ។ ទិសដៅប្រកបដោយសក្តានុពលខ្ពស់នេះ នឹងអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការរួមគ្នាកសាងសេដ្ឋកិច្ច។ អ្នកឧកញ៉ា ជំរុញនិងស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជួយសម្របសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងដែន និងដំឡើងកម្រិតច្រកទ្វារព្រំដែនទាំងអស់ ទៅជាច្រកទ្វារអន្តរជាតិ។

លោក ង្វៀន ក្វាងវីញ (Nguyen Quang Vinh) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងធុរកិច្ចដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំលើវិស័យសក្តានុពលជាច្រើនដែលទាមទារឱ្យមានការជំរុញបន្ថែម។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អប្រសើររវាងសភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា ដែលដើរតួជាស្ពានចម្លងដ៏សំខាន់មួយរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ លើសពីនេះ លោក ង្វៀន ក្វាង វិញ បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរួមមាន៖១)ការលើកកម្ពស់ការតភ្ជាប់ទីផ្សារសម្រាប់អ្នកប្រើប្រាស់ផលិតផលវៀតណាមដែលកំពុងរីកចម្រើនយ៉ាងខ្លាំងហូតដល់ទៅជាងមួយរយលាននាក់ ២)ការអភិវឌ្ឍខ្សែច្រវាក់តម្លៃរួមគ្នា និង ៣)ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នាដើម្បីពង្រឹងសមត្ថភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានជំនួបពាណិជ្ជកម្មរវាងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដោយភាគីទាំងអស់បានពិភាក្សាគ្នាដោយផ្ទាល់ទៅតាមវិស័យសំខាន់ៗ រួមមាន៖
- បច្ចេកវិទ្យា និងឌីជីថល៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងដំណោះស្រាយព័ត៌មានវិទ្យាសហគ្រាស។
- កសិកម្ម និងភស្តុភារកម្ម៖ ការកែច្នៃកសិផលកម្រិតខ្ពស់ និងភស្តុភារកម្មខ្សែច្រវាក់ផ្គត់ផ្គង់។
- ផលិតកម្ម និងឧស្សាហកម្ម៖ ការផលិត ឧស្សាហកម្មធុនធ្ងន់ និងសម្ភារៈឧស្សាហកម្ម។
- អចលនទ្រព្យ៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍគម្រោងសំណង់ធំៗ។

កិច្ចប្រជុំនេះបានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ក្នុងការរក្សាទំនាក់ទំនង និងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនប្រទេសទាំងពីរ។

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (SIAC) តំណាងដោយលោក ជា ច័ន្ទសង្ហា ទទួលបន្ទុកកិច្ចការជាមួយរាជរដ...
13/06/2026

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (SIAC) តំណាងដោយលោក ជា ច័ន្ទសង្ហា ទទួលបន្ទុកកិច្ចការជាមួយរាជរដ្ឋាភិបាល បានដឹកនាំសមាជិករបស់សមាគមចូលរួម «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១» ដែលរៀបចំឡើងក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការផ្សព្វផ្សាយគោលនយោបាយ ការស្តាប់បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs)។ ជាមួយគ្នានេះ ក៏ផ្តោតលើការសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តផ្នែកសារពើពន្ធ ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជាផងដែរ។

ក្នុងឱកាសនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងអភិវឌ្ឍ SMEs ដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែងខ្ពស់។

ក្នុងនាមជាតំណាងវិស័យវិនិយោគ និងទីផ្សារមូលបត្រកម្ពុជា សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (SIAC) បានចូលរួមវេទិកានេះ ដើម្បីសិក្សាស្វែងយល់អំពីគោលនយោបាយ និងវិធានការគាំទ្រសហគ្រាសធុនតូច និងមធ្យម ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងសមាគមធុរកិច្ចនានា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញបរិយាកាសវិនិយោគ និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់ធុរកិច្ចនៅកម្ពុជា។

Securities Investors Association of Cambodia

បងប្អូនអាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនចំណេះដឹង និងស្វែងយល់ពីឱកាសវិនិយោគលើឧបករណ៍និស្សន្ទ ជាមួយសមាគមអ្នកវិន...
06/06/2026

បងប្អូនអាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនចំណេះដឹង និងស្វែងយល់ពីឱកាសវិនិយោគលើឧបករណ៍និស្សន្ទ ជាមួយសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (SIAC) តាមរយៈ៖

🌐 Telegram: https://t.me/+-Fg4gbws1_I2ODY1

06/06/2026
កាលពីថ្ងៃទី២និងទី៣ ខែមិថុនា ២០២៦លោកស្រី អ៊ំ សុខវស្សី ផ្នែកតាមដានពិនិត្យហិរញ្ញវត្ថុ(SIAC) បានចូលរួម សិក្សាជាមួយ និយ័តករមូ...
06/06/2026

កាលពីថ្ងៃទី២និងទី៣ ខែមិថុនា ២០២៦
លោកស្រី អ៊ំ សុខវស្សី ផ្នែកតាមដានពិនិត្យហិរញ្ញវត្ថុ(SIAC) បានចូលរួម សិក្សាជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UNESCAP) បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី “ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព៖ ការរាយការណ៍, ការត្រៀមខ្លួនផ្នែកទិន្នន័យ និងនវានុវត្តន៍ឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងលោក Hamza Ali Malik នាយកផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នៃ UNESCAP។

សិក្ខាសាលានេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក., អ្នកតំណាងមកពីក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, សមាគមឧស្សាហកម្ម, គ្រឹះស្ថានហិរញ្ញវត្ថុ, ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និងភាគីពាក់ព័ន្ធផ្សេងៗ សរុបប្រមាណ ១០០ រូប។ វាគ្មិននៅក្នុងកម្មវិធី គឺជាអ្នកជំនាញ និងមានបទពិសោធផ្នែក ESG ជាច្រើនឆ្នាំមកពី ៖

- UNESCAP
- វិទ្យាស្ថានអភិវឌ្ឍន៍កំណើនបៃតងសកលប្រចាំប្រទេសកម្ពុជា (GGGI)
- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
- អាជ្ញាធរទីផ្សារ និងមូលបត្រអឺរ៉ុប (ESMA)
- ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)
- ការិយាល័យប្រឹក្សាយោបល់ផ្នែកច្បាប់ និងអន្តរកាលប្រកបដោយចីរភាព (STLA)
- ការិយាល័យក្រុមប្រឹក្សាស្តង់ដារចីរភាពអន្តរជាតិ (ISSB) ប្រចាំទីក្រុងប៉េកាំង
- វិទ្យាស្ថានហិរញ្ញវត្ថុ និងចីរភាព, កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសចិន
- ក្រុមហ៊ុន Greenverse (Shanghai) Eco-Technology Co., Ltd.,
- សហការីនៃក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ច (CEP), - ការិយាល័យប្រឹក្សាយោបល់ auctusESG
- គំនិតផ្តួចផ្តើមហិរញ្ញវត្ថុ នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP-FI)
- ក្រុមហ៊ុន GoldenBee Management Consulting
- ក្រុមហ៊ុន ROBECO, សាកលវិទ្យាល័យ Tsinghua និងវិទ្យាស្ថានកិច្ចការសាធារណៈ និងបរិស្ថាន (IPE) ហើយនិង
- ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ៤ ដែលបានចូលរួមក្នុងគម្រោងសាកល្បង និងស្ម័គ្រចិត្ត ក្នុងការបង្ហាញព័ត៌មាន ESG រួមមាន៖ កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណង៖

- ពង្រឹងការយល់ដឹងអំពីប្រតិបត្តិការរបស់អ្នកអនុវត្តក្របខ័ណ្ឌការរាយការណ៍ និងការបង្ហាញព័ត៌មានចីរភាព
- ពង្រឹងសមត្ថភាពស្ថាប័នចំពោះការត្រៀមខ្លួនផ្នែកទិន្នន័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)
- កសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈដំណោះស្រាយឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងពង្រឹងកិច្ចសម្របសម្រួលពហុភាគីពាក់ព័ន្ធដោយផ្តោតលើចីរភាព។

🌱 សមាគមរីកចម្រើន ព្រោះមានបេះដូងល្អៗចូលរួមជួយគ្នា ❤️នៅក្នុងសមាគម មនុស្សគ្រប់រូបយល់ច្បាស់ថា ត្រូវធ្វើអ្វី ដើម្បីរួមចំណែកអភ...
31/05/2026

🌱 សមាគមរីកចម្រើន ព្រោះមានបេះដូងល្អៗចូលរួមជួយគ្នា ❤️

នៅក្នុងសមាគម មនុស្សគ្រប់រូបយល់ច្បាស់ថា ត្រូវធ្វើអ្វី ដើម្បីរួមចំណែកអភិវឌ្ឍសមាគម និងជួយគ្នាឱ្យរីកចម្រើនទៅមុខ។ 🙏

សមាជិកជាច្រើនធ្លាប់ឆ្ងល់ថា៖
❓ ហេតុអ្វីបានជាការប្រជុំតែងតែចាប់ផ្តើមទាន់ពេល?
❓ ហេតុអ្វីសកម្មភាពការងារមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព?
❓ ហេតុអ្វីសមាជិកជាច្រើនមានការរីកចម្រើនជាបន្តបន្ទាប់?

ចម្លើយគឺ៖
✅ មានវិន័យ
✅ មានទិសដៅច្បាស់លាស់
✅ មានការសហការគ្នាដោយស្មោះត្រង់
✅ មានការចែករំលែកចំណេះដឹង និងឱកាសដល់គ្នាទៅវិញទៅមក

មនុស្សជាច្រើនអាចមិនទាន់ជឿពីអ្វីដែលសមាគមកំពុងធ្វើ ប៉ុន្តែអ្នកដែលបានចូលរួមពិតប្រាកដ គឺបានយល់ និងបានឃើញពីតម្លៃនៃការរួមគ្នាបង្កើតអនាគតកាន់តែល្អ។ 🌟

🤝 ប្រសិនបើអ្នកកំពុងស្វែងរកសមាគមដែលមានគោលដៅច្បាស់លាស់ ការគាំទ្រគ្នាទៅវិញទៅមក និងឱកាសអភិវឌ្ឍខ្លួន សូមស្វាគមន៍មកកាន់សមាគមរបស់យើង។

📩 Inbox មកកាន់ពួកយើង ដើម្បីស្វែងយល់បន្ថែម។





🙏🌱✨

26/05/2026

នេះជាភាគហ៊ុនដែលចែកភាគលាភខ្ពស់បំផុតនៅក្នុងផ្សារហ៊ុនខ្មែរ ខណៈហ៊ុនធនាគារ អេស៊ីលីដាដែលជាបងធំតែងតែធ្វើព្យុះធ្វើភ្លៀងក្នុងផ្សារហ៊ុនខ្មែរចែកភាគលាភខ្ពស់ជាងគេបំផុត វ៉ាដាច់ការដាក់ប្រាក់សន្សំមានកាលកំណត់នៅធនាគារទៅទៀត។

ខ្ញុំព្យាករថាសម្រាប់អ្នកទិញហ៊ុន ធនាគារ អេស៊ីលីដានៅក្នុងឆ្នាំ២០២៦នេះ អាចនឹងបានអត្រាចំណេញភាគលាភជាង៨% និងបានចំណេញមូលធន(ហ៊ុនឡើងថ្លៃ)ជាង១០%។

ចាប់ផ្ដើមរៀនវិនិយោគហ៊ុនថ្ងៃនេះដើម្បីបង្កើតប្រភពចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលានិងកម្លាំងពោលគឺវិនិយោគហ៊ុន ដេកលក់ ដើរលេងក៏លុយហូរចូលកុងដែរ។

ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ ចង់ចេះទិញហ៊ុនលឿន អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅក្រុមការងារតាមតេឡេក្រាម៖ https://t.me/baksey_academy

សកម្មភាពក្រៅផ្សេងរបស់ សមាជិកសមាគមអ្នកវិនិយោគមូលបត្រកម្ពុជាគឺសកម្មភាពជាប្រចាំ។
23/05/2026

សកម្មភាពក្រៅផ្សេងរបស់ សមាជិកសមាគមអ្នកវិនិយោគមូលបត្រកម្ពុជាគឺសកម្មភាពជាប្រចាំ។

នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា និងលោក ជា ច័ន្ទសង្ហា ជំនាញកិច្ចក...
23/05/2026

នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា និងលោក ជា ច័ន្ទសង្ហា ជំនាញកិច្ចការជាមួយរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមកម្មវិធី ATFX Wealth Masterclass: XAU & Derivatives ដែលជាវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ ស្តីពីការវិនិយោគលើមាស (XAU) និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ។
ក្នុងកម្មវិធីនេះ ក៏មានការបង្ហាញអំពីការប្រើប្រាស់ EA (Expert Advisor) ដែលជាឧបករណ៍សម្រាប់ការធ្វើ Trading ដោយស្វ័យប្រវត្តិ និងប្រើប្រាស់ Algorithmic Trading ដើម្បីអនុវត្តការបញ្ជាទិញ (Execute Orders) តាមលក្ខខណ្ឌដែលបានកំណត់។

, , , ,

Address

#51, Street 45BT, Sangkat Boeungtumpon I
Khan Meanchey
120605

Alerts

Be the first to know and let us send you an email when Securities Investors Association of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share