19/08/2026
** English below **
យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ ReefSystems ដែលជាដៃគូសហការគម្រោងថ្មីរបស់យើង!
ReefSystems គឺជាអ្នកបង្កើតប្រព័ន្ធជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតបែបម៉ូឌុល (modular) ដែលជួយបង្កើតទីជម្រក គាំទ្រដល់ជីវចម្រុះសមុទ្រ និងស្តារប្រព័ន្ធអេកូឡូស៊ីឡេីងវិញ ជាពិសេសធនធានផល។
ពួកយើងកំពុងរៀបចំគម្រោងសាកល្បងបង្ហាញមួយជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្ថិតនៅក្នុងខេត្តកោះកុង។ គម្រោងនេះនឹងត្រូវអនុវត្តយ៉ាងជិតស្និទ្ធជាមួយប្រជាសហគមន៍ផ្ទាល់ ដោយរួមបញ្ចូលពួកគាត់ក្នុងការផលិត និងទម្លាក់ប្រព័ន្ធជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតដែលមានឈ្មោះថា MOSES។ លើសពីនេះទៅទៀត ប្រព័ន្ធជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតនេះ ក៏អាចមានឱកាសក្លាយជាកន្លែងសម្រាប់ការធ្វើវារីវប្បកម្មសមុទ្រថែមទៀតផង។
ក្នុងដំណើរទស្សន:កិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ក្រុមការងារ ReefSystems បានជួបពិភាក្សាជាមួយសហគមន៍ជ្រោយស្វាយដើម្បីជជែកអំពីគម្រោងនេះរួចមកហេីយ។ បងប្អូនសហគមន៍មានភាពរំភើប រីករាយ និងបានជួយផ្តល់មតិយោបល់លើទម្រង់ជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតដែលសមស្របបំផុតសម្រាប់ដែនទឹករបស់ពួកគាត់។ ស្របពេលជាមួយគ្នានោះដែរ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីផែនការសកម្មភាពនេះជូនដល់ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផងដែរ។
ចូលរួមរង់ចាំតាមដានសមិទ្ធផលនៃកិច្ចសហការនេះទា
(រូបភាពពីរខាងក្រោម នឹងបង្ហាញពីទម្រង់រូបរាងរបស់ជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិត។)
We are excited to introduce our new project partner, ReefSystems!
ReefSystems develops modular artificial reef systems designed to create habitat, support marine biodiversity and contribute to the recovery of marine ecosystems and fisheries.
Together, we are preparing a demonstration project with the Chrouy Svay Community Fishery in Koh Kong Province. The project will be carried out in close collaboration with the community, involving local members in the production and deployment of ReefSystems’ MOSES reefs. Looking further ahead, the reefs might also create new opportunities for mariculture.
During their recent visit to Cambodia, the ReefSystems team met with the Chrouy Svay community to discuss the project. The community was very enthusiastic about the plans and shared their feedback on which reef designs would be most suitable for the area.
Later the team also presented the project plans to relevant government stakeholders.
We are looking forward to see what this partnership brings and to share more as the project develops!
(In the last two pictures, you can see what a ReefSystems artificial reef looks like.)