សួនអភិវឌ្ឍន៍ / JD - le Jardin du Developpement

សួនអភិវឌ្ឍន៍ / JD - le Jardin du Developpement បំផុស ដឹកនាំ និងចូលរួម - នាំមកនូវការអប់រំ និងបទពិសោធន៍

ចាប់តាំងពីឆ្នាំ ១៩៩២ សមាគមទទួលបងប្អូនខ្មែរនៅប្រទេសបារាំង បានចាប់ផ្តើមក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈ ក្រសួងអប់រំយុវវជន និង កីឡា។ សមាគមបានបញ្ជូនប្រតិភូរបស់ខ្លួនមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា បន្ទាប់មកបានចាប់អារម្មណ៍លើវិស័យ អប់រំ និង កីឡាសិស្ស ហើយក៏បានធ្វើទស្សនកិច្ចស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ នៅប្រទេសបារាំង ។ ដំណើរទស្សនកិច្ចនេះ ក៏បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានភាគីទាំងសងខាង សិស្ស-

និស្សិតកម្ពុជា និង យុវជនកម្ពុជា-បារាំង នៅប្រទេសបារាំងចូលរួមផងដែរ ។ ភាគីទាំងពីរក៏បានចាប់អារម្មណ៍អំពីការរស់នៅ និង ភាពចាំបាច់រវាងការសិក្សា និង សកម្មភាពបន្ថែមលើកម្មវិធីសិក្សា មានកាលេងកីឡា ការលំហែរ កំសាន្ត (Extra Scolaire) របស់សិស្សានុសិស្សនៅប្រទេសបារាំង ដែលជាមធ្យោបានមួយ ដើម្បីដោះស្រាយបានយ៉ាងល្អប្រសើរលើបញ្ហាទាំងឡាយដែលកើតមានលើស្រទាប់យុវវ័យនៅក្នុងសង្គម ។ យើងក៏បានមើលឃើញ និង ស្វែងយល់អំពីបញ្ហាទាំងឡាយនៅក្នុងសង្គមខ្មែរក្នុងស្រទាប់យុវវ័យ បណ្តាលមកពីកង្វះខាតសកម្មភាពនេះ ។ សមាគមនទទួលបងប្អូនខ្មែរ ក៏បានផ្តួចផ្តើមគំនិតជាមួយយុវវជនមួយចំនួនដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចកន្លងមក ក្នុងការបង្កើតជាសមាគមមួយ ជាដៃគូរបស់ខ្លូនដើម្បីបន្ត និង ធ្វើកិច្ចការជាមួយយុវវជនបន្តទៀត នៅកម្ពុជាផ្ទាល់តែម្តង ។


ពេលនោះសមាគម AJA ក៏បានចាប់កំណើតឡើង ដើម្បីធ្វើជាអ្នកសំម្របសម្រួលនូវរាល់គម្រោងទាំងឡាយ ដែលសមាគមទទួលបងប្អូនខ្មែរ បាននិងកំពុងធ្វើទៅតាម គ្រឹះស្ថានសិក្សាមួយចំនួន ក្នុងនោះគឺមានការ កសាងជាសំភារៈលេងកីឡា ដើម្បីដាក់តាមសាលារៀននានា ទាំងនៅភ្នំពេញ និង កំពត ។ សមាគមមានឈ្មោះថា សមាគមយុវវ័យ ដើម្បីជីវចលនា មានអក្សរកាត់ សយជ ឬ AJA និងមានឈ្មោះជាភាសាបារាំងថា Association de la Jeunesse pour l’Animation ហៅកាត់ AJA ។ AJA ត្រូវបានទទួលចុះឈ្មោះក្នុងបញ្ជីសមាគមអង្គការក្រៅរដ្ឋាភិបាល នៃក្រសួងមហាផ្ទៃតាមលិខិតលេខ ១៣៨ សជណ ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ។


បន្ទាប់មកដោយមានទំនាក់ទំនងល្អ និងការគាំទ្រ សហការណ៍ពីសំណាក់អាជ្ញាធរខេត្តកំពតជាពិសេសមន្ទីរអប់រំ យុវវជន និងកីឡាខេត្តកំពត សមាគមទទួលបងប្អូនខ្មែរ និង AJA ក៏បានបន្តនិងអភិវឌ្ឍន៍លើកិច្ចការរបស់ខ្លូនបន្ថែមទៀត ដោយបង្កើតជាសាខាសមាគម AJA មួយទៀតនៅកំពត គឺកសាង ផ្ទះយុវវ័យ និង វប្បធម៌ (Maison des Jeunes et de la Culture, MJC) រួចរាល់ជាស្ថាពរ ហើយបើកដំណើរការសកម្មភាព ចាប់ពីខែ កក្កដា ឆ្នាំ ២០០១ រហូតមក ក្រោមកិច្ចព្រមព្រៀងមួយ ជាមួយមន្ទីរអប់រំដោយមន្ទីរអប់រំជាអ្នកផ្តល់ដីសំរាប់សាងសង់ ជាប់មន្ទីរអប់រំ រីឯសមាគមទទួលបងប្អូនខ្មែរ និងសមាគម AJA ជាអ្នករកថវិកាសាងសង់ និងទទួលខុសត្រូវរាល់ការចំណាយ ទៅលើការធ្វើសកម្មភាពជាមួយយុវវ័យ ។


AJA MJC និង MJD ផ្តល់សេវាដល់យុវវ័យក្នុងការធ្វើឲ្យគេរីកចំរើន តាមរយៈសកម្មភាពបន្ថែមពិសេសនៃកម្មវិធីសិក្សា (Extra Scolaire) ព្រមទាំងផ្តល់ឱកាសដល់ពួកគេនូវការចេះត្រិះរិះពិចារណាអំពីភារកិច្ចជាពលរដ្ឋ ការចូលរួមក្នុងកិច្ចការសង្គមលទ្ធិប្រជាធិបតេយ្យ និង ការសំរេចទទួលខុសត្រូវ ។

Address

Sovansakor Village, Kampong Kondal Commune, Kampot City.
Kampot

Opening Hours

Wednesday 08:00 - 12:00
14:00 - 18:00
Thursday 08:00 - 12:00
14:00 - 18:00
Friday 08:00 - 12:00
14:00 - 18:00
Saturday 08:00 - 12:00
14:00 - 18:00
Sunday 08:00 - 12:00
14:00 - 18:00

Telephone

0336643535

Alerts

Be the first to know and let us send you an email when សួនអភិវឌ្ឍន៍ / JD - le Jardin du Developpement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share



You may also like