Bak Nim Community Healing Center

Bak Nim Community Healing Center DC-Cam uses both public health & Khmer Rouge history education including arts & architecture.

THAILAND, LAND—MINE: The Theater of Border ConflictObviously the Thai military should be more careful with mines in thei...
18/08/2026

THAILAND, LAND—MINE: The Theater of Border Conflict

Obviously the Thai military should be more careful with mines in their territory. It’s weird that the Thai make the argument that the Cambodians are laying mines on Thai territory, and the international community is receptive, when it is the same land that was occupied by Khmer Rouge soldiers and the Thai army has saturated the area with their troops, making mine placement presumably difficult, if not impossible.

For the Thai military, it’s just political theater and maneuvering—a game. For Cambodia, it’s truly an armed struggle that is destabilizing and bordering on existential. Cambodia should really take this fight as a serious challenge to modernize.

YOUK CHHANG
Director
Documentation Center of Cambodia
August 17, 2026
e: [email protected]

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមរូបថត៖ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមរបាយការណ៍៖ ...
14/08/2026

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
រូបថត៖ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាយការណ៍៖ ផាត ពន្លក

នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហា ឆ្នាំ២០២៦ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីររូប ដែលរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ គោលបំណងនៃការទស្សនកិច្ចនេះ អ្នករស់រានមានជីវិតបានចែករំលែកនូវរឿងរ៉ាវនិងបទពិសោធន៍ជីវិតដែលធ្លាប់បានឆ្លងកាត់ក្នុងអំឡុងនៃរបបខ្មែរក្រហម ព្រមទាំងចង់ស្វែងយល់អំពីការថែទាំសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត តាមរយៈការអានកូនសៀវភៅស្តីពីព័ត៌មានការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានរក្សាទុកក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌល។

ក្នុងពេលទស្សនកិច្ច អ្នករស់រានមានជីវិតទាំងពីររូប បានចែករំលែកនូវរឿងរ៉ាវដែលគាត់បានចងចាំមិនភ្លេចក្នុងរបបខ្មែរក្រហមមកកាន់ក្រុមការងារមជ្ឈមណ្ឌល។ ក្នុងពេលនោះដែរ ក្រុមការងារបានជួយពន្យល់បន្ថែមអំពីព័ត៌មានការថែទាំសុខភាព ក្នុងកូនសៀវភៅការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២៣។ សៀវភៅថែទាំសុខភាព នេះ បានផ្តល់នូវចំណេះដឹងបន្ថែមសម្រាប់ការថែទាំសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត ការកាត់បន្ថយភាពតានតឹងក្នុងចិត្ត ការបង្ការជំងឺរ៉ាំរ៉ៃ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ។ ម៉្យាងទៀត ការចែករំលែកបទពិសោធន៍និងការរំលឹកអំពីរឿងរ៉ាវក្នុងអតីតកាល គឺបានជួយជម្រុញនិងលើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យមានអារម្មណ៍ធូស្បើយអារម្មណ៍សម្រាប់សុខភាពផ្លូវចិត្ត។

អ្នកចូលរួមទស្សនកិច្ចទាំងពីររូប រួមមាន៖ លោក ជា កាលេន អាយុ៥៧ឆ្នាំ បច្ចុប្បន្នជាប្រជាជនរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត និងអ្នកស្រី លុន ហឿន អាយុ៥០ឆ្នាំ បច្ចុប្បន្នជាប្រជាជនរស់នៅក្នុងភូមិបាក់នឹមជាមួយគ្នា។

លោក ជា កាលេន បានឆ្លងកាត់បទពិសោធន៍ជីវិតដ៏លំបាកក្នុងវ័យកុមារ ក្នុងអំឡុងនៃរបបខ្មែរក្រហម (១៩៧៥–១៩៧៩) បច្ចុប្បន្ននេះ លោកកំពុងប្រឈមនឹងបញ្ហាសុខភាពដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ លោក ជា កាលេន កំពុងមានជំងឺលើសឈាម ជំងឺសន្លាក់ដៃ-សន្លាក់ជើង និងជំងឺក្រពះពោះវៀន។
ចំណែកអ្នកស្រី លុន ហឿន បានកើតក្រោយរបបខ្មែរក្រហម បច្ចុប្បន្ននេះកំពុងមានជំងឺក្រពះពោះវៀន។ លោក ជា កាលេន និងអ្នកស្រី លុន ហឿន បានបញ្ជាក់ប្រាប់ថា៖ បញ្ហាសុខភាពនេះបានកើតឡើងដោយសារវ័យកាន់តែចាស់ ម្យ៉ាងទៀតគាត់ទាំងពីរតែងតែទៅពិនិត្យនិងទទួលការព្យាបាលជំងឺជាប្រចាំនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យក្នុងមូលដ្ឋាន។

តាមរយៈការទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម លោក ជា កាលេននិងអ្នកស្រី លុន ហឿន បានបង្ហាញពីចំណាប់អារម្មណ៍ថា៖ ការចូលរួមចែករំលែកបទពិសោធន៍និងរំលឹកអំពីអតីតកាល គឺបានផ្តល់ឱកាសនិងអារម្មណ៍បានធូរស្បើយ ព្រមទាំងទទួលបានការស្វាគមន៍រាក់ទាក់និងយកចិត្តទុកដាក់យ៉ាងក្រៃលែងពីក្រុមការងារមជ្ឈមណ្ឌល។ ពិសេសជាងនេះទៀត គាត់ទាំងពីររូបមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការទទួលបាននូវចំណេះដឹងបន្ថែមអំពីការថែទាំសុខភាពរាងកាយនិងផ្លូវចិត្ត ដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាចុងក្រោយ លោកកាលេន និងអ្នកស្រីហឿន បានថ្លែងនូវអំណរគុណនិងបានបង្ហាញនូវអារម្មណ៍រីករាយក្រៃលែង សម្រាប់ការស្តាប់នូវរចែករំលែករឿងរ៉ាវក្នុងអតីតកាលរបស់គាត់ដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារមជ្ឈមណ្ឌល។ ជាពិសេស គាត់ទាំងពីររូបបានសម្តែងនូវទឹកចិត្តគាំទ្រនិងបន្តចូលរួមសកម្មភាពរបស់មជ្ឈមណ្ឌលនៅពេលខាងមុខ ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ការជម្រុញនិងលើកកម្ពស់សុខុមាលភាពនិងការរស់នៅប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងសហគមន៍ភូមិបាក់នឹម៕

_____________________________
(English Translation)

Khmer Rouge Survivors visited Bak Nim Community Healing Center
Photo: Bak Nim Community Healing Center Team
Report by: Phat Ponlok

On the afternoon, Thursday, August 13, 2026, two Khmer Rouge survivors living in Bak Nim village, Chres commune, Chum Kiri district, Kampot province, came to visit Bak Nim Community Healing Center. The main purpose of the visit was to share their stories and life experiences during the Khmer Rouge’s regime and learn furthermore about physical and mental healthcare based on reading the health guide booklet for Khmer Rouge’s survivors which preserved in the center's library.

During the visit, survivors shared their unforgettable memories from the Khmer Rouge’s regime with the center's team. At the same time, the team also provided further explanation regarding the health information written in the healthcare booklet which was compiled by the Documentation Center of Cambodia in 2023. The health booklet provides additional knowledge on physical and mental healthcare, stress reduction, chronic disease prevention, and adopting healthy daily lifestyle behaviors. Furthermore, sharing experiences and recalling past stories helped encourage and inspire the survivors, providing emotional relief for their mental well-being.

The two participants were Mr. Chea Kalen, 57 years old, currently residing in Bak Nim village, Chres commune, Chum Kiri district, Kampot province; and Ms. Lun Hoeun, 50 years old, also currently living in Bak Nim village.

Mr. Chea Kalen went through hardship during his childhood under the Khmer Rouge regime (1975–1979) and currently faces health issues that affect his daily life. At present, he suffers from hypertension, joint pain (in hands and feet), and gastrointestinal disorders. For now, Ms. Lun Hoeun, who was born after the Khmer Rouge regime, currently suffers from gastrointestinal problems. Also, Kalen and Hoeun stated that current health problems are due to aging, and they regularly have health check-ups and medical treatment at local health center and clinic.

Visit to Bak Nim Community Healing Center, Chea Kalen and Lun Hoeun expressed their impressions that sharing their experiences and recounting the past gave them a sense of emotional relief and appreciated the warmest welcome by the center's team. Moreover, they were deeply interested in gaining additional knowledge on physical and mental healthcare that they can apply to their daily lives.

In short, Chea Kalen and Lun Hoeun expressed their gratitude and profound thanks to the team for listening attentively to their past stories. Likewise, they expressed their support and willingness to continue participating in the center's future activities to gain new knowledge aimed at promoting and improving the well-being and daily lives of Khmer Rouge’s survivors in Bak Nim village community.

August 13, 2026
Photo and Report by Bak Nim Community Healing Center Team
Documentation Center of Cambodia Archives

Thailand Protests UN Human Rights ReportThe UN Special Rapporteur’s comments illuminate an important point, which is hum...
10/08/2026

Thailand Protests UN Human Rights Report

The UN Special Rapporteur’s comments illuminate an important point, which is human rights are not based upon nationality and the Thai government’s responsibility for upholding human rights extends equally as much to Cambodians as Thai citizens to the annoyance of the Thai government.

The Thai government finds this point annoying because it runs counter to the Thai military’s current occupation of Cambodian territory and their political goals of attempting to overwrite law and history through the use armed forces.

This is not the first time the Thai government has exercised this policy, and unfortunately, it is probably not the last, but if history offers any indication of how the border situation will be resolved, then Cambodia should be optimistic and patient that the situation will be rectified eventually.

YOUK CHHANG
Director
Documentation Center of Cambodia
August 7, 2026
e: [email protected]

មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមរូបថតដោយ៖ ក្រុមការងារនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមរបាការណ៍ដោយ៖ ផាត ពន្លកនៅព្រឹក ថ្ងៃព្រហស...
07/08/2026

មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
រូបថតដោយ៖ ក្រុមការងារនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាការណ៍ដោយ៖ ផាត ពន្លក

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានទទួលស្វាគមន៍សិស្សចំនួន២រូប ដែលមកពីវិទ្យាល័យ ហ៊ុន សែន ស្រុកឈូកខេត្តកំពត។ សិស្សទាំង២រូបនោះ ទី១ឈ្មោះ យ៉ន់ សុវណ្ណរិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ និងទី២ឈ្មោះ ឈ្មោះ សាវុធ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ បានចូលមកក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដើម្បីអានសៀវភៅសិក្សាស្វែងយល់អំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រកម្ពុជា ការលើស្ទួយថែទាំសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសកម្មភាពការងាររបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។

ក្នុងអំឡុងពេលទស្សនកិច្ច សិស្សទាំងពីររូបបានទទួលការណែនាំអំពីសកម្មភាពការងារជាចំបងរបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ការជម្រុញលើកកម្ពស់និងការថែរក្សាការចងចាំនិងការអប់រំ ប្រវត្តិសាស្ត្រ ព្រមទាំងការគាំទ្រនិងលើស្ទួយសុខភាពសហគមន៍។ ក្នុងពេលនោះដែរ ប្អូនៗទាំងពីររូប បានសិក្សាស្វែងយល់អំពីការថែទាំសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងបានអានសៀវភៅស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥–១៩៧៩) ដែលក្នុងនោះបណ្ណាល័យមជ្ឈមណ្ឌលបាក់នឹមបានរក្សាទុកសៀវភៅនិងឯកសារប្រមាណជិត ៣០០ក្បាល បោះពុម្ពផ្សព្វផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ម្យ៉ាងទៀត សិស្សទាំងពីរក៏ទទួលបានការផ្តល់ចំណេះដឹងបន្ថែម តាមរយ:ការទស្សនានូវខ្សែភាពយន្តឯកសារខ្នាតខ្លីស្តីពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមទៀតផង។

ក្រោយបានអានសៀវភៅនិងទស្សនានូវខ្សែភាពយន្តឯកសារស្តីពីប្រវត្តិសាស្រ្តកម្ពុជា ប្អូនៗទាំងពីររូប បានផ្តល់នូវចំណាប់អារម្មណ៍ ដូចខាងក្រោម៖
១) យ៉ន់ សុវណ្ណរិទ្ធ បានទទួលអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងទទួលបានចំណេះដឹងបន្ថែមតាមរយ:សៀវភៅប្រវត្តិសាស្ត្រនិងភាពយន្តឯកសារទាក់ទិននឹងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។
២) សាវុធ សុវណ្ណារិទ្ធ ទទួលបានចំណេះដឹងថ្មីៗបន្ថែមតាមរយ:ការអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជា និងបានស្តាប់ការពន្យល់ណែនាំរបស់បុគ្គលិកមជ្ឈមណ្ឌលស្តីពីប្រវត្តិសាស្ត្រកម្ពុជា និងការជម្រុញលើកទឹកចិត្តឱ្យបន្តការសិក្សាស្រាវជ្រាវ និងការអានសៀវភៅបន្ថែមទៀត។

ជាចុងក្រោយ សិស្សទាំងពីរនាក់បានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា ទទួលបានអាវម្នាក់មួយសម្រាប់ជាអំណោយអនុស្សាវរីយ៍ និងបានទទួលទានអាហារថ្ងៃត្រង់ក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាល ជាមួយក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមផងដែរ៕
______________________
(English Translation)

Visit of the Students from Hun Sen High School in Chhouk District, Kampot Province.
Report by Phat Punlork
Photo by Phat Punlork's Team

On the morning of Thursday, August 6, 2026, Bak Nim Community Healing Center welcomed two students from Hun Sen High School in Chhouk District, Kampot Province. The two students are first, Yon Sovannarith, male, 17 years old, and second, Savuth Sovannarith, male, 17 years old who came in visiting Bak Nim Community Healing Center to read books to learn furthermore about Cambodian history, the promotion of healthcare for Khmer Rouge's survivors, and ongoing work activities of Bak Nim Community Healing Center as well.

During the visit, the students received an orientation on the main work activities at Bak Nim Community Healing Center, the promotion and preservation of the memory and history education, as well as community health support and enhancement. At the same time, the students also learned about physical and mental health care of Khmer Rouge survivors and read books relating to history of the Democratic Kampuchea's regime (1975–1979) which are preserved in Bak Nim Center nearly 300 books and documents published by Documentation Center of Cambodia. In addition, the students experienced further knowledge by watching short documentary film over the History of the Khmer Rouge Regime.

After reading the book and watching the documentary film, they shared their impressions as below:

Yon Sovannarith felt very happy and gained additional knowledge through the history books and documentary films related to the Khmer Rouge regime (1975–1979).

Savuth Sovannarith also gained new additional knowledge through reading Cambodian history books and listening to explanations from the Center staff members regarding Cambodian history, as well as encouragement to continue research and further reading.

Finally, both students took a souvenir photograph together, received a shirt each as a keepsake gift, and enjoyed lunch in a joyful and warm atmosphere with the team work at tBak Nim Community Healing Center.

August 6, 2026
Report and Photo by Phat Punlork's Team
Documentation Center of Cambodia Archives

"A HYPOCRITE IN THAILAND”There needs to be more of these international observations. Thailand will stop at nothing to pr...
03/08/2026

"A HYPOCRITE IN THAILAND”

There needs to be more of these international observations. Thailand will stop at nothing to prevent the international community from becoming informed of its culpability in the conflict, both in terms of its beginning and its continuation.

The real question is how long can Thailand continue to fight against overwhelming evidence of its illegal military occupation of Cambodian territory and the impacts of its military actions on innocent civilians in Thailand and Cambodia.

YOUK CHHANG
Director
Documentation Center of Cambodia
August 3, 2026

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមរបាយការណ៍៖ ផាត ពន្លករូបថត៖ ក្រុមការងារមជ្ឈមណ្ឌល...
31/07/2026

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាយការណ៍៖ ផាត ពន្លក
រូបថត៖ ក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា ឆ្នាំ២០២៦ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម២រូប រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ សកម្មភាពទស្សនកិច្ចនេះ គឺក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យអ្នករស់រានមានជីវិតចែករំលែកនូវបទពិសោធន៍ជីវិត ដែលគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមអំឡុឆ្នាំ១៩៧៥-១៩៧៩ ព្រមទាំងការស្វែងយល់ស្តីពីការថែទាំសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត ដើម្បីជម្រុញនិងលើកកម្ពស់សុខុមាលភាពរបស់គាត់។

ក្នុងពេលទស្សនកិច្ច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនដែលគាត់នៅតែចងចាំមិនភ្លេចពីរបបខ្មែរក្រហមសម្រាប់ក្រុមការងារមជ្ឈមណ្ឌល។ បន្ទាប់មក ក្រុមការងារបានជួយអាននិងពន្យល់អំពីការថែទាំសុខភាព តាមរយៈកូនសៀវភៅស្តីពីការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានរៀបចំចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២៣។ កូនសៀវភៅនេះ បានផ្តល់នូវចំណេះដឹងបន្ថែមស្តីពីការថែទាំសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត ការកាត់បន្ថយភាពតានតឹងក្នុងចិត្ត ការបង្ការជំងឺរ៉ាំរ៉ៃ និងការរស់នៅប្រកបដោយសុខភាពល្អ។ ការចែករំលែកបទពិសោធន៍ និងការរំលឹកអំពីរឿងអតីតកាលក្នុងបរិយាកាសនេះ គឺជាជំនួយស្មារតីជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឲ្យមានអារម្មណ៍បានធូស្បើយដើម្បីជួយស្តានិងពង្រឹងសុខភាពផ្លូវចិត្តរបស់គាត់ទៀតផង។

អ្នកចូលរួមទស្សនកិច្ចទាំងពីររូបមានឈ្មោះ លោកតា ង៉ែត យ៉ន អាយុ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិតាព្រំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្ននេះរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ លោកយាយ គឹម ម៉ើ អាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិតាព្រំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ លោកយាយ បានមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត នៅក្នុងឆ្នាំ១៩៨៥។

គាត់ទាំងពីររូបបានឆ្លងកាត់នូវបទពិសោធន៍ជីវិតដ៏លំបាកវេទនាក្នុងអំឡុងរបបខ្មែរក្រហម(១៩៧៥–១៩៧៩) ហើយបច្ចុប្បន្ននេះ គាត់កំពុងប្រឈមនឹងបញ្ហាសុខភាពដែលបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃទៀតផង។

លោកតា ង៉ែត យ៉ន បានឱ្យដឹងថា បច្ចុប្បន្នគាត់មានជំងឺរមាស់ស្បែក ជំងឺថ្លង់ត្រចៀក ជំងឺលើសឈាម និងជំងឺសន្លាក់ដៃនិងជើង។ ចំណែកលោកយាយ គឹម ម៉ើ មានជំងឺលើសឈាម និងជំងឺសន្លាក់ដៃនិងជើង។ គាតទាំងពីររូប បានរៀបរាប់ថា៖ បញ្ហាសុខភាពរបស់គាត់ទាំងពីរ គឺបានកើតឡើងដោយសារតែវ័យចាស់ជរា។ គាត់តែងតែទៅពិនិត្យនិងទទួលការព្យាបាលជំងឺលើសឈាម ជាប្រចាំនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យឯកជនក្នុងមូលដ្ឋាន។

ក្រោយបញ្ចប់ទស្សនកិច្ច លោកតា ង៉ែត យ៉ន និង លោកយាយ គឹម ម៉ើ បានសម្តែងការពេញចិត្តយ៉ាងក្រៃលែងចំពោះសកម្មភាពរបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដែលបានផ្តល់ឳកាសសម្រាប់អ្នករស់រានមានជីវិតបានមកជួបជុំគ្នានៅទីនេះ ដើម្បីបានចែករំលែកនូវបទពិសោធន៍ជីវិតក្នុងអតីតកាលរបស់ខ្លួនទៅវិញទៅមក ជាពិសេសគឺទទួលបាននូវការយល់ដឹងបន្ថែមស្តីពីការថែទាំសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។ គាត់ទាំងពីររូបសង្ឃឹមថា៖ មជ្ឈមណ្ឌលនឹងបន្តរៀបចំសកម្មភាពបែបនេះ ជាប្រចាំដើម្បីសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងសហគមន៍ភូមិបាក់នឹម បានមកជួបជុំគ្នាក្នុងការចូលរួមចែករំលែកនូវបទរឿងរ៉ាវនិងពិសោធន៍ជីវិតក្នុងអតីតកាលជូនគ្នាទៅវិញទៅមក ដើម្បីជួយជម្រុញនិងលើស្ទួយការថែទាំសុខភាពសុខភាពផ្លូវកាយនិងផ្លូវចិត្តសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៕
________________________
(English Translation)

Khmer Rouge Survivors Visited Bak Nim Community Healing Center
Report by: Phat Punlok
Photos by: Bak Nim Community Healing Center Team

On the afternoon of Thursday, July 30, 2026, two Khmer Rouge survivors who are living at Bak Nim Village, Chres Commune, Chum Kiri District, Kampot Province, visited the Bak Nim Community Healing Center. The visit impact aimed to provide former Khmer Rouge survivors with an opportunity to share their life experiences during the Khmer Rouge regime (1975–1979) and additionally learn about physical and mental health care to promote and enhance their overall well-beings in the community.

During the visit, the survivors shared unforgettable personal stories from the Khmer Rouge's time with the Center's staff. After that time, the team assisted in reading and explaining health care guidance using a booklet titled Health Care for Khmer Rouge survivors which established by the Documentation Center of Cambodia (DC-Cam) in 2023. The booklet provides additional knowledge on physical and mental health care, stress reduction, chronic disease prevention, and healthy living. Sharing experiences and recalling the past in this supportive environment serves as psychological relief for the survivors, helping to restore and strengthen their mental health.

The two survivors as below:

Grandfather Nget Yan, 81 years old, was born in Taprum Village, Meanchey Commune, Chhouk District, Kampot Province. He currently lives at Bak Nim Village, Chres Commune, Chum Kiri District, Kampot Province.

Grandmother Kim Mae, 74 years old, was born in Taprum Village, Meanchey Commune, Chhouk District, Kampot Province. She relocated to live in Bak Nim Village, Chres Commune, Chum Kiri District, Kampot Province in 1985.

Both survivors endured severe hardships during the Khmer Rouge regime (1975–1979) and currently face health challenges that affect their daily lives.

Grandfather Nget Yan shared that he presently suffers from skin rashes, hearing loss, high blood pressure, and joint pain in his hands and feet. Meanwhile, Grandmother Kim Mae suffers from high blood pressure and joint pain in her hands and feet. Both mentioned that their health issues stem from old age. They regularly have check-up and receives treatment for high blood pressure at local health centers and private clinic.

At the conclusion of the visit, Nget Yan and Kim Mae expressed their deep gratitude for the activities organized by the Bak Nim Community Healing Center. They really appreciated the opportunity for former survivors to gather, share their past life experiences, and, importantly, gain a better understanding of health care for daily life. They strongly hope that the Center will continue to organize such regular events for Khmer Rouge survivors in the Bak Nim village community to meet, share stories, and support both physical and mental health care for Khmer Rouge's survivors.

July 30, 2026
Photo by Bak Nim Community Healing Center Team
Documentation center of Cambodia Archives

ទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សមកពីសាលាបឋមសិក្សាបាក់នឹម​ (ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត)របាយការណ៍៖ ផាត ព...
24/07/2026

ទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សមកពីសាលាបឋមសិក្សាបាក់នឹម​ (ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត)
របាយការណ៍៖ ផាត ពន្លក
រូបថត៖ ក្រុមការងារ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួន៦រូប មកពីសាលាបឋមសិក្សាបាក់នឹមដែលស្ថិតក្នុងភូមិបាក់នឹម បានមកទស្សនកិច្ចនៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្នុងគោលបំណងបង្កើនចំណេះនិងការយល់ដឹងបន្ថែមតាមរយ:ការអានសៀវភៅប្រវត្តិសាស្ត្រមានចំនួនរាប់រយក្បាល ដែលបានរក្សាទុកក្នុងបណ្ណាល័យ រួមទាំងបានស្វែងយល់អំពីសកម្មភាពការងាររបស់មជ្ឈមណ្ឌលទៀតផង។

ក្នុងឱកាសនេះ ប្អូនៗសិស្សានុសិស្ស បានអានស្វែងយល់តាមរយ:ឯកសារនិងសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសសៀវភៅប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ព្រមទាំងទទួលបានការណែរនាំពន្យល់បន្ថែមដោយក្រុមការងាររបស់មជ្ឈមណ្ឌលស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងព័ត៌មានស្តីពីកូនសៀវភៅថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីជួយជម្រុញបន្ថែមដល់ប្អូនៗសិស្សានុសិស្សអាចងាយយល់ដឹងកាន់តែច្បាស់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងរឿងរ៉ាវក្នុងអតីតកាលរបស់ខ្លួន។

សិស្សានុសិស្សដែលបានចូលរួមមាន៖
១) បាន ស្រីតី ភេទស្រី អាយុ ១២ ឆ្នាំ
២) នី ស្រីណែត ភេទស្រី អាយុ ១២ ឆ្នាំ
៣) ធឿន កក្កដា ភេទប្រុស អាយុ ១០ ឆ្នាំ
៤) ភិន រ័ត្ថថានុត ភេទប្រុស អាយុ ១១ ឆ្នាំ
៥) អុន សុវណ្ណពិទូ ភេទប្រុស អាយុ ១១ ឆ្នាំ
៦) ភិន ស្រីដាវ ភេទស្រី អាយុ ១០ ឆ្នាំ

ចំណាប់អារម្មណ៍របស់សិស្សានុសិស្ស៖

ប្អូនៗសិស្សានុសិស្ស បានសម្តែងនូវទឹកចិត្តសប្បាយរីករាយក្រៃលែង ដែលបានមកទស្សនកិច្ចនិងបានអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្នុងបណ្ណាល័យ ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមកាន់តែច្បាស់ថែមទៀត។ ប្អូនៗសិស្សានុសិស្ស បានបន្ថែមទៀតថា៖ ទស្សនកិច្ចនេះ គឺបានជួយជម្រុញសិស្សានុសិស្សស្រឡាញ់និងចូលចិត្តការអាន ព្រមទាំងបានផ្តល់នូវចំណេះដឹងនិងមេរៀនស្តីពីប្រវត្តិសាស្ត្រ និងរឿងរ៉ាវក្នុងអតីតកាល។

ជាចុងក្រោយ ប្អូនៗសិស្សានុសិស្ស បានថ្លែងអំណរគុណចំពោះក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដែលបានផ្តល់នូវឱកាសនេះនិងបានជួយផ្តល់នូវចំណេះដឹងបន្ថែមសម្រាប់ក្រុមរបស់ខ្លួន។ជាពិសេស ប្អូនៗបានថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយក្រុមការងារមជ្ឈមណ្ឌល ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ការទស្សនកិច្ចសិក្សានេះ៕
_______________________
(English Translation)

Visit of the Students from Bak Nim Village Primary School
(Bak Nim Village, Chres Commune, Chum Kiri District, Kampot Province)
Report by Phat Punlork
Photo by Bak Nim Community Healing Center Team
July 23, 2026

On Thursday, July 23, 2026, in the morning, six students from Bak Nim Primary School, located in Bak Nim village, visited the library at the Bak Nim Community Healing Center. The purpose of their visit was to broaden their knowledge and understanding through reading hundreds of history books that have entirely preserved in the library, as well as to learn furthermore about the current work and activities of the center.

On this occasion, the students spent time to reading and learning through Cambodian historical documents and books and particularly history books on the Democratic Kampuchea regime (1975–1979). They also received additional guidance and explanations from the center’s staff relating to the history of Democratic Kampuchea and additional information on healthcare booklets for Khmer Rouge’s survivors. This guidance helps the students explore a clearer understanding of historical events and their own past stories.

The participating students as below:
1. Ban Sreytei, female, 12 years old
2. Ny Sreynet, female, 12 years old
3. Thoeun Kakkda, male, 10 years old
4. Phin Rathanut, male, 11 years old
5. Oun Sovannpithou, male, 11 years old
6. Phin Sreydav, female, 10 years old

Student Impressions:
The students expressed great delight in visiting the library and reading Cambodian history books to extend new insight. They added that this visit encouraged them to love in reading while providing them with valuable knowledge about history of Cambodia.

Finally, the students expressed their gratitude to the team at Bak Nim Community Healing Center for providing this opportunity and sharing additional knowledge with their group. Also, on the visit, they took a group photo with the center's staff to remember their souvenir and educational trip.

សិស្សានុសិស្ស ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦របាយការណ៍៖ ផាតពន្លករូបថត៖ ក្រុមកា...
16/07/2026

សិស្សានុសិស្ស ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
របាយការណ៍៖ ផាតពន្លក
រូបថត៖ ក្រុមការងារ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ សិស្សពីររូប មកពីអនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន នារាយណ៍ ស្រុកឈូក ខេត្តកំពត​ បានទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមក្នុងគោលបំណងដើម្បីបង្កើនចំណេះនិងការយល់ដឹងបន្ថែមស្តីពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពិសេសប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ សិស្សអនុវិទ្យាល័យទាំងពីររូប មានឈ្មោះ ឡង់ ទុយ ភេទប្រុស អាយុ ១៧ឆ្នាំ និង ម៉ៅ សួន ភេទប្រុស អាយុ ១៨ ឆ្នាំ។

ក្នុងអំឡុងពេលទស្សនកិច្ច សិស្សទាំងពីរបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពីបុគ្គលិកមជ្ឈមណ្ឌល។ បន្ទាប់មក សិស្សទាំងពីរបានអានសៀវភៅនិងឯកសារមួយចំនួនទាក់ទិនប្រវត្តិសាស្ត្ររបបខ្មែរក្រហម ព្រមទាំងស្តាប់ការពន្យល់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ផលប៉ះពាល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសារៈសំខាន់នៃការថែរក្សាសន្តិភាព និងការផ្សះផ្សាជាតិ។ បន្ទាប់មក សិស្សទាំងពីរបានផ្លាស់ប្តូរយោបល់ និងសួរសំណួរជាមួយបុគ្គលិក ដែលជួយឱ្យគាត់កាន់តែយល់ដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងតួនាទីរបស់យុវជនក្នុងការថែរក្សាប្រវត្តិសាស្រ្ត។ តាមរយៈការទស្សនកិច្ចនេះ សិស្សទាំងពីរបានបង្ហាញការចាប់អារម្មណ៍ការយល់ដឹងសិក្សាអំពីប្រវត្តិសាស្ត្រ និងលើកទឹកចិត្តឱ្យបន្តរការសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងដែលទទួលបានទៅកាន់មិត្តភក្តិនិងអ្នកដទៃ។

ចំណាប់អារម្មណ៍របស់សិស្ស ក្រោយបញ្ចប់ការទស្សនកិច្ច៖
សិស្ស ឡង់ ទុយ បានលើកឡើងថា៖ ខ្ញុំពិតជារីករាយដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ការអានសៀវភៅ និងការស្តាប់ការពន្យល់ពីបុគ្គលិក បានជួយឱ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម និងតម្លៃនៃសន្តិភាព។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានទៅចែករំលែកជាមួយមិត្តភក្តិ និងបន្តសិក្សាបន្ថែមទៀត។ រីឯសិស្ស ម៉ៅ សួន ក៏បានរៀបរាប់ដែរថា៖ ការទស្សនកិច្ចនេះ បានផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍និងចំណេះដឹងថ្មីដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ខ្ញុំយល់ថា៖ យុវជនត្រូវតែសិក្សាប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។

នៅចុងបញ្ចប់នៃការទស្សនកិច្ច សិស្សទាំងពីរបានថតរូបជាអនុស្សាវរីយ៍ជាមួយក្រុមការងារ និងបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការចែករំលែកនូវចំណេះដឹងដ៏មានតម្លៃដែលជាបទពិសោធន៍សម្រាប់ការសិក្សាប្រកបដោយអត្ថន័យទូលំទូលាយ ដើម្បីជួយពង្រឹងការយល់ដឹងបន្ថែមស្តីពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាទាំងមុននិងក្រោយរបបកម្ពុជាប្រជាធិបតេយ្យ​​ ក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩៕
_________________________________
(English Translation)

Students from Bun Rany Hun Sen Secondary School Visited Bak Nim Community Healing Center.
Report by: Phat Ponlok
Photos by: Bak Nim Community Healing Center Team

On the morning of Thursday, July 16, 2026, two students from Bun Rany Hun Sen Secondary School, located in Chhouk district, Kampot province, visited Bak Nim Community Healing Center for the main purpose to improve their knowledge and understanding of Cambodian history particularly the history of the Khmer Rouge’s regime (1975–1979).

Two students’ names are:
1) Lang Tuy, male, is 17 years old.
2) Mao Suon, male, is 18 years old.

During the visit, the students received a warm welcome from the center's staff members and following this, they read books and documents related to the history of the Khmer Rouge’s regime and listened to explanation regarding historical events, the impacts on Khmer Rouge survivors, and the importance of maintaining peace and national reconciliation. The students then exchanged views and asked questions with the staff, which helped deeply with their understanding of history and the role of young people in preserving it. Through this visit, both students express their interests in studying history and continuously encouraged their research studies and share the knowledge they gained with their friends and others.

The students' impressions after the visit:
Lang Tuy stated that he was truly delighted to have visited Bak Nim Community Healing Center. Reading the books and listening to the explanation from the staff members have helped me understand the history of the Khmer Rouge’s regime and the value of peace much more clearly. He will take the knowledge he's gained to share with my friends and continue studying furthermore.
Mao Suon also stated that this visit has provided him with valuable new experience and knowledge about Khmer Rouge history. He believes that young Cambodian people must study their own history clearly to contribute to maintaining peace, reconciliation, and the better development of Cambodian society.

In conclusion, the students took souvenir photos with the teamwork and expressed their gratitude for the warm welcome and the sharing of valuable knowledge. This experience provided a meaningful and comprehensive learning opportunity to further strengthen their understanding of Cambodian history both before and after the Democratic Kampuchea's regime between 1975 and 1979.

July 16, 2026
Photo by Bak Nim Community Healing Center Team
Documentation Center of Cambodia Archives

នៅព្រឹកថ្ងៃអង្គារទី១៤ ខែកក្តដា​ និសិ្សតគលានុបដ្ឋាយិកា​អូស្រ្តាលីនិងកម្ពុជា១២រូប រួមទាំងសាស្ត្រាចារ្យ២រូប មកពីមហាវិទ្យាល័...
15/07/2026

នៅព្រឹកថ្ងៃអង្គារទី១៤ ខែកក្តដា​ និសិ្សតគលានុបដ្ឋាយិកា​អូស្រ្តាលីនិងកម្ពុជា១២រូប រួមទាំងសាស្ត្រាចារ្យ២រូប មកពីមហាវិទ្យាល័យ​ពុទ្ធិសាស្ត្រ បានទស្សនកិច្ចនៅព្រះរាជបណ្តាល័យហ្លួងម៉ែ។

In the morning of July 14 at 10:30AM, 8 Australian nursing students and 2 professors from Sydney, Australia including 4 Cambodian nursing students from Department of Nursing at Faculty of Nursing and Midwifery, University of Puthisastra, Phnom Penh, Cambodia visited and learnt furthermore about Cambodian history and culture as well as survivors' healthcare at the Queen Mother Library (QML) and the Documentation Center of Cambodia (DC-Cam).

July 14, 2026
Photo by Ros Sampeou
Documentation Center of Cambodia Archives

Shared album · Tap to view!

Address

Bak Nim Village, Chres Commune, Chum Kiri District
Kampot
70401

Alerts

Be the first to know and let us send you an email when Bak Nim Community Healing Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Bak Nim Community Healing Center:

Shortcuts

Share